PRUហេរ៉ូ ជាគម្រោងធានារ៉ាប់រងដែលអាចឱ្យអ្នកសន្សំប្រាក់តាមតម្រូវការក្នុងរយៈពេលកំណត់ណាមួយ សម្រាប់ប្រើប្រាស់នៅពេលចូលនិវត្តន៍ ឬ គោលបំណងផ្សេងៗទៀត ឬ សម្រាប់ជាទឹកប្រាក់ការពារហិរញ្ញវត្ថុគ្រួសារអ្នកពីករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍ដែលកើតឡើងចំពោះអ្នក។
ទទួលបានសំណងជាតម្លៃខ្ពស់បំផុតនៃ ទឹកប្រាក់ធានារ៉ាប់រង ឬ តម្លៃបណ្ណសន្យារ៉ាប់រង ឬ ចំនួនបុព្វលាភទាំងអស់ដែលបានបង់ ដោយដកចេញនូវការបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក (ប្រសិនបើមាន)
ធានា100% នៃចំនួនបុព្វលាភរបស់ PRUហេរ៉ូ ទាំងអស់ដែលបានបង់ ប្រសិនបើបុព្វលាភត្រូវបានបង់ជូនមុនរយៈពេលអនុគ្រោះផុតកំណត់សម្រាប់គ្រប់ឆ្នាំនៃបណ្ណសន្យារ៉ាប់រង ដោយមិនមានការបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក ឬ ការទាមទារសំណងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។ អត្ថប្រយោជន៍ដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានតម្លៃមិនធានារហូតដល់ 138% នៃចំនួនបុព្វលាភរបស់ PRUហេរ៉ូ ទាំងអស់ដែលបានបង់។
ទទួលបានសំណង 25% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតដំបូង (ច្រើនបំផុត $25,000) ទទួលបានសំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ដោយដកចេញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង ប្រសិនបើមាន
ទទួលបានសាច់ប្រាក់គិតជា%នៃបុព្វលាភប្រចាំឆ្នាំដែលបានបង់ ទៅតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រងដែលបានកំណត់
ទទួលបានចំនួនទឹកប្រាក់បោះបង់បណ្ណសន្យារ៉ាប់រងទាំងស្រុង ឬ មួយចំណែក ដកចេញកម្រៃនៃការបោះបង់បណ្ណសន្យារ៉ាប់រងតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រង
PRUហេរ៉ូ គឺជាផលិតផលធានារ៉ាប់រងថ្មីរបស់ក្រុមហ៊ុនព្រូដិនសល ដែលលោកអ្នកអាច សន្សំប្រាក់តាមតម្រូវការក្នុងរយៈពេលកំណត់ណាមួយ សម្រាប់ប្រើប្រាស់នៅពេលចូលនិវត្តន៍ ឬ គោលបំណងផ្សេងៗទៀត និង ការពារហិរញ្ញវត្ថុគ្រួសារអ្នក។ ក្នុងហេតុការណ៍អកុសលដូចជា មរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍ PRUហេរ៉ូ នឹងផ្តល់សំណងជាចំនួនទឹកប្រាក់ធានារ៉ាប់រង។ អតិថិជន ក៏អាចបន្ថែមការការពារទៅលើជំងឺធ្ងន់ធ្ងរ50ករណី ដោយជាវភ្ជាប់បន្ថែមនូវអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ Critical Care+ ។
អតិថិជនដែលអាចជាវផលិតផលនេះគឺ៖
រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជា មានអាយុចាប់ពី 18 ទៅ 52 ឆ្នាំ ហើយអាយុផុតកំណត់ទទួលបានការធានារ៉ាប់រងគឺ 65 ឆ្នាំ។
រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងគឺចាប់ពី 13ឆ្នាំ ដល់ 30ឆ្នាំ។
រយៈពេលបង់បុព្វលាភ គឺជារយៈពេលតម្រូវឱ្យអ្នកទូទាត់បុព្វលាភជាប្រចាំ ហើយវាមានរយៈពេលស្មើនឹងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។
អ្នកអាចទូទាត់បុព្វលាភជា៖
បុព្វលាភអប្បបរមាមានចំនួន $400 ក្នុងមួយឆ្នាំ ហើយបុព្វលាភអតិបរមា គឺអាស្រ័យលើការវិនិច្ឆ័យបណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន។
ទំហំកំណត់ទឹកប្រាក់ធានារ៉ាប់រងគឺ៖
រយៈពេលសាកល្បង/រយៈពេលពិចារណា មានរយៈពេល 21ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ប្រសិនបើអ្នកធ្វើការសម្រេចចិត្តលុបចោលបណ្ណសន្យារ៉ាប់រងវិញ។
ក្រុមហ៊ុន នឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍លេីករណីមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្រ្តៃយ៍របស់ PRUហេរ៉ូ ប្រសិនបេីការទាមទារសំណងបានកេីតឡេីងដោយផ្ទាល់ ឬ ប្រយោល ដោយលក្ខខណ្ឌណាមួយដូចខាងក្រោម៖
1.ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឱ្យរបួសខ្លួនឯង ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ក្នុងរយៈពេល2ឆ្នាំដំបូង ឬ
2.ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
3.ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ការទាមទារសំណងលើជំងឺធ្ងន់ធ្ងរ របស់អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ Critical Care+ នឹងត្រូវបានបដិសេធ ប្រសិនបើបណ្តាលមកពីមូលហេតុណាមួយដូចខាងក្រោម៖
1.ជំងឺដែលមានពីមុនស្រាប់
2.ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីមេរោគអេដស៍ ឬ វីរុសបង្កមេរោគហ៊ីវ
3.ជំងឺធ្ងន់ធ្ងរកម្រិតដំបូងដែលធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេលរង់ចាំ 120ថ្ងៃ ឬជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ដែលធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេលរង់ចាំ 90ថ្ងៃ។
4.ជំងឺធ្ងន់ធ្ងរកម្រិតដំបូងដែលធ្វើរោគវិនិច្ឆ័យឃើញក្នុងរយៈពេលរង់ចាំ ហើយបានវិវត្តទៅជាជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ បន្ទាប់ពីផុតកំណត់រយៈពេលរង់ចាំ។
5.មរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងរយៈពេល 14ថ្ងៃ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញជំងឺធ្ងន់ធ្ងរ
6.ករណីជំងឺធ្ងន់ធ្ងរ ឬដំណើរការព្យាបាលណាមួួយដែលបណ្តាលមកពីការធ្វើអត្តឃាត ការសេពគ្រឿងស្រវឹង ឬប្រើថ្នាំញៀនហួសកម្រិត ឬ ពេលកំពុងប៉ុនប៉ង ឬកំពុងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។
7.ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការបរិច្ចាគផ្នែកណាមួយនៃរាងកាយដោយអ្នកត្រូវបានធានារ៉ាប់រង
ផលិតផលធានារ៉ាប់រងដែលសម្រេចឲ្យលោកអ្នកធានាការសិក្សារបស់កូនៗ
ផលិតផលដែលធានាបំណុលរបស់អ្នកនឹងមានអ្នកទូទាត់សងជំនួសវិញ ព្រោះអ្នកបានបន្សល់ទុកនូវក្តីស្រឡាញ់ដ៏ពិតប្រាដកដែលមិនអាចកាត់ថ្លៃបានជូនចំពោះក្រុមគ្រួសារ។
ផលិផលធានារ៉ាប់រងអាយុជីវិតដែលធានាការការពារហិរញ្ញវត្ថុគ្រួសារលោកអ្នក។
សូមបំពេញទម្រង់សម្រាប់ទំនាក់ទំនងខាងក្រោម យើងខ្ញុំនឹងឆ្លើយតបទៅកាន់អ្នកវិញឆាប់ៗនេះ
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។