ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានការការពារហិរញ្ញវត្ថុជាមួយនឹងសំណងជំងឺធ្ងន់ធ្ងរ៥០ករណី ដើម្បីធានានូវស្ថិរភាពជីវភាពរបស់គ្រួសាររបស់អ្នក ។
សំណងភ្លាមៗចំពោះហេតុការណ៍អកុសលនានារួមទាំងជំងឺធ្ងន់ធ្ងរ៥០ករណី
ដំណោះស្រាយនានាទាក់ទងនឹងការការពារហិរញ្ញវត្ថុចាប់ផ្តើមពីតម្លៃទាបបំផុតពី១៨ដុល្លារ ជាមួយនឹងការការពារជំងឺធ្ងន់ធ្ងរ៥០ករណី
យើងនឹងផ្តល់នូវទឹកប្រាក់ត្រូវបានធានារ៉ាប់រង ប្រសិនបើអ្នកមានជំងឺណាមួយក្នុងចំណោម50ករណីដែលស្ថិតក្នុងការការពាររបស់ផលិតផល
យើងនឹងផ្តល់សំណងដល់ទៅ២ដងនៃកញ្ចប់ធានារ៉ាប់រងរបស់អ្នក ប្រសិនបើអ្នកទទួលមរណភាព ឬពិការទាំងស្រុងនិងជាអិចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ
យើងផ្តល់ការការពាររយៈពេលយូរ រហូតដល់ទៅ៣០ឆ្នាំ
លោកអ្នកអាចបន្ថែមគម្រោងនានាដើម្បីទទួលបានការការពារកាន់តែច្រើន។ សូមជ្រើសរើសគម្រោងដែល៖
ផ្តល់ជូនលោកអ្នកនូវសំណងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរសរុប ៥០ករណី៖
អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ CriticalCare+
បង់បុព្វលាភធានារ៉ាប់រងជំនួសលោកអ្នក ប្រសិនបើមានជំងឺធ្ងន់ធ្ងរ៖
អត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរ
ផ្តល់ជូនលោកអ្នក នូវសំណងចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
អត្ថប្រយោជន៍ធានារ៉ាប់រងមាតាបិតា (ចំពោះប្តីឬប្រពន្ធ ឬអ្នកត្រូវបានធានារ៉ាប់រងបន្ថែម)
ផ្តល់ជូនលោកអ្នក ឬក្រុមគ្រួសាររបស់លោកអ្នកនូវចំណូលប្រចាំឆ្នាំចំពោះករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍៖
អត្ថប្រយោជន៍ចំណូលគ្រួសារ
ផលិតផលធានារ៉ាប់រងដែលការពារហិរញ្ញវត្ថុរបស់គ្រួសារលោកអ្នក ។
PRUទ្រព្យខ្ញុំ ជាផលិតផលធានារ៉ាប់រងផ្តោតទៅលើការការពារ ដែលផ្តល់ការការពារហិរញ្ញវត្ថុចំពោះជំងឺធ្ងន់ធ្ងរ៥០ករណី មរណភាព
អាយុដែលអាចជាវបាន (អ្នកត្រូវបានធានារ៉ាប់រង)
១៨ ទៅ ៦០ឆ្នាំ(គិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ)
រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង
១០ ទៅ ៣០ឆ្នាំ
តម្លៃចាប់ផ្តើមពី
ចាប់ផ្តើមពីតម្លៃ ១៨ដុល្លារក្នុងមួយខែ
សន្មតថាអ្នកមានអាយុ ៣០ឆ្នាំ (ភេទស្រី សុខភាពល្អ និងមិនជក់បារី) ទិញបណ្ណសន្យារ៉ាប់រងដែលមានទឹកប្រាក់ត្រូវបានធានារ៉ាប់រង ២០០០០ដុល្លារ ដែលមានរយៈពេលកំណត់៣០ឆ្នាំ
ចំណាំ: បណ្ណសន្យារ៉ាប់រងតែងតែមានតម្លៃទាបជាង នៅពេលដែលអ្នកនៅក្មេង និងមានសុខភាពល្អ
ទឹកប្រាក់ត្រូវបានធានារ៉ាប់រងទាបបំផុតដែលអ្នកអាចទិញបាន
២០០០០ ដុល្លារ
ទឹកប្រាក់ត្រូវបានធានារ៉ាប់រងខ្ពស់បំផុតដែលអ្នកអាចទិញបាន
ផ្អែកលើការវិភាគនៅក្នុងដំណើរការចេញបណ្ណសន្យារ៉ាប់រង
ជម្រើសក្នុងការបង់ប្រាក់
អ្នកអាចធ្វើការបង់ប្រាក់តាមវិធីណាមួយខាងក្រោម៖
សេវាបញ្ជាអចិន្ត្រៃយ៍ Standing Order (តាមបញ្ជរធនាគារ)
សេវាបញ្ជាអចិន្ត្រៃយ៍ Direct Debit
កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ (ACLEDA Toan Chet, ABA Mobile Payment, Wing Mobile Payment)
ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង
ប្រចាំខែ
ប្រចាំឆ្នាំ
ការធានារ៉ាប់រងអាយុជីវិតបន្ថែម
គ្មាន ការធានារ៉ាប់រងអាយុជីវិតបន្ថែមមានតែចំពោះផលិតផលដែលមានការសន្សំរបស់យើងតែប៉ុណ្ណោះ ។
ការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រង
មាន
បន្ទាប់ពីសំណងលើការធានាក្រោមអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់* សំណងលើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬសំណងមរណភាពត្រូវបានផ្តល់ជូន បណ្ណសន្យារ៉ាប់រងរបស់អ្នកនឹងមានការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រងបន្ត ហើយក្រុមហ៊ុននឹងនៅតែបន្តការផ្តល់ជូននូវអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងដដែល។ *ការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រង បន្ទាប់ពីសំណងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់នឹងផ្តល់ជូន លុះត្រាតែអត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរត្រូវបានទិញភ្ជាប់ជាមួយគម្រោងមូលដ្ឋាន។
ទាំងនេះជួយឲ្យអ្នកបន្ថែមនិងកែតម្រូវការការពារហិរញ្ញវត្ថុរបស់ផលិតផលដែលអ្នកបានជាវ ដើម្បីធានាបានថាអ្នកទទួលបានការការពារសមរម្យបំផុត ។
ផ្តល់ជូនលោកអ្នកនូវសំណងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរសរុប ៥០ករណី។ អ្នកនឹងទទួលបានរួមមាន៖ (1) ២៥% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង ឬរហូតដល់ ២៥០០០ ដុល្លារ (2) ១០០% នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ដោយដកមកវិញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូងបើមាន)
ផ្តល់ជូនអ្នកនូវការលើកលែងលើការបង់បុព្វលាភធានារ៉ាប់រងបន្ត បន្ទាប់ពីសំណងលើអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានផ្តល់ជូន។
អត្ថប្រយោជន៍ធានារ៉ាប់រងមាតាបិតា (ចំពោះប្តីឬប្រពន្ធ ឬអ្នកត្រូវបានធានាបន្ថែម)
ផ្តល់ជូនអ្នក ឬក្រុមគ្រួសាររបស់អ្នកនូវសំណងបន្ថែមលើអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (អាចទិញបន្ថែមរហូតដល់ ១០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងមូលដ្ឋានរបស់អ្នក។)
ផ្តល់ជូនអ្នក ឬក្រុមគ្រួសាររបស់អ្នកនូវចំណូលប្រចាំឆ្នាំ នៅឆ្នាំបន្ទាប់ពីសំណងលើអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ រហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងរបស់អ្នក (អាចទិញបន្ថែមរហូតដល់ ៥០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់គម្រោងមូលដ្ឋាន។)
PRUហេរ៉ូ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្ដល់ជូនការសន្សំនិងការការពារខ្ពស់ក្នុងកញ្ចប់តែមួយនិងផ្ដល់ជូនអតិថិជននូវភាពបត់បែន និងការចំណេញខ្ពស់ រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។
ផលិតផលដែលធានាបំណុលរបស់អ្នកនឹងមានអ្នកទូទាត់សងជំនួសវិញ ព្រោះអ្នកបានបន្សល់ទុកនូវក្តីស្រឡាញ់ដ៏ពិតប្រាដកដែលមិនអាចកាត់ថ្លៃបានជូនចំពោះក្រុមគ្រួសារ។
An insurance plan that comprehensively enables you to secure your child's education.
ចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ហើយអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់យើងណែនាំអ្នកតាមរយៈជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការបស់អ្នក។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។