ត្រូវធានាថា គ្រួសារអ្នកទទួលបានក្តីស្រមៃរបស់អ្នក តែមិនមែនបំណុលរបស់អ្នកនោះទេ។ ធានាក្តីស្រមៃរបស់អ្នកជាមួយ កម្ចីមានសុវត្ថិភាព
កម្ចីមានសុវត្ថិភាព គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត ដែលជួយទូទាត់សងបំណុលរបស់អ្នកក្នុងករណីមានគ្រោះអកុសលកើតឡើង ដូចជា មរណភាព ឬពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍។
ជម្រើសនៃការធានារ៉ាប់រងមានចំនួន ២ គឺ អត្ថប្រយោជន៍ធានារ៉ាប់រងថយចុះ និងអត្ថប្រយោជន៍ធានារ៉ាប់រងថេរ ។ វាអាចជួយទៅតាមតម្រូវការធានារ៉ាប់រងសម្រាប់ទូទាត់កម្ចីរបស់អ្នក។
ផលិតផលនេះមានភាពសាមញ្ញ និងងាយស្រួលក្នុងការស្នើសុំជាវ។
ផលិតផលធានារ៉ាប់រងទៅលើកម្ចីដែលផ្តល់ជូនសម្រាប់កម្ចីជាច្រើនប្រភេទដូចជាកម្ចីទិញផ្ទះ កម្ចីពាណិជ្ជកម្ម កម្ចីផ្ទាល់ខ្លួន និង កម្ចីទិញឡាន ជាដើម។
ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមចំនួន ៣,០០០ ដុល្លារអាមេរិក ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ
ផលិតផលដែលធានាបំណុលរបស់អ្នកនឹងមានអ្នកទូទាត់សងជំនួស ព្រោះអ្នកបានបន្សល់ទុកនូវក្តីស្រឡាញ់ដ៏ពិតប្រាកដដែលមិនអាចកាត់ថ្លៃបានជូនចំពោះក្រុមគ្រួសារ។
អំពីផលិតផល
អ្វីទៅជា កម្ចីមានសុវត្ថិភាព?
កម្ចីមានសុវត្ថិភាព ជាកញ្ចប់ផលិតផលធានារ៉ាប់រងអាយុជីវិត ដែលផ្ដល់ការការពារលើកម្ចីរបស់អ្នក ដោយធានាថាកម្ចីរបស់អ្នកនឹងមិនក្លាយជាបន្ទុកសម្រាប់គ្រួសាររបស់អ្នកឡើយ ក្នុងករណី មរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍។
តើអតិថិជនណាខ្លះ ដែលអាចជាវផលិតផល កម្ចីមានសុវត្ថិភាព បាន ?
អតិថិជន ដែលអាចជាវផលិតនេះរួមមាន៖ រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬកំពុង រស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ ៦ខែដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី ១៨ ទៅ ៦៨ឆ្នាំ។
តើបណ្ណសន្យារ៉ាប់រងមានរយៈពេលកំណត់ប៉ុន្មាន?
ការទូទាត់បុព្វលាភតែមួយលើក៖ ១- ២៥ ឆ្នាំ
តើជម្រើសកញ្ចប់ធានារ៉ាប់រងដែលខ្ញុំអាចទិញបានមានអ្វីខ្លះ?
បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យ ដែលផ្តល់ជូននូវជម្រើសធានារ៉ាប់រងចំនួនពីរគឺ អត្ថប្រយោជន៍ធានារ៉ាប់រងថយចុះ និងអត្ថប្រយោជន៍ធានារ៉ាប់រងថេរ ដែលអនុញ្ញាតឲ្យអ្នកជ្រើសរើសទៅតាមតម្រូវការធានារ៉ាប់រងសម្រាប់ទូទាត់កម្ចីរបស់អ្នក។
តើការកំណត់លើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងមានចំនួនប៉ុន្មាន?
ការកំណត់លើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង៖ ចំនួនទឹកប្រាក់តិចបំផុតនៃកម្ចីដែលអាចស្នើសុំបានមានចាប់ពី ១,០០០ ដុល្លារអាមេរិក។
តើមានអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមអ្វីខ្លះក្នុងករណីគ្រោះអកុសលដែលកើតឡើងបណ្ដាលមកពីគ្រោះថ្នាក់ចៃដន្យ?
អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ចំនួន ៣,០០០ ដុល្លារអាមេរិកនឹងផ្តល់ជូន ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ។
តើនរណាខ្លះអាចជាអ្នកទទួលផល?
អ្នកទទួលផលចម្បងគឺគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដែលអត្ថប្រយោជន៍ធានារ៉ាប់រងនឹងត្រូវផ្តល់ជូនទៅតាមចំនួនដែលជំពាក់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ហើយចំពោះអត្ថប្រយោជន៍ដែលនៅសល់ (ប្រសិនបើមាន) នឹងត្រូវផ្តល់ជូនឲ្យអ្នកទទួលផលផ្យេងទៀត ដែលអ្នកបានចាត់តាំង។
សម្គាល់៖ ទឹកប្រាក់សំណងនឹងត្រូវទូទាត់ជូនទៅតាមតារាងអត្ថប្រយោជន៍នៃការធានារ៉ាប់រងដែលបានផ្តល់ជូននៅពេលជាវផលិតផលធានារ៉ាប់រងនេះ ដែលទឹកប្រាក់សំណងអាចនឹងមានទំហំធំជាង ឬតូចជាងទំហំនៃកម្ចីដែលនៅសេសសល់។
ផលិតផលធានារ៉ាប់រងដែលសម្រេចឲ្យលោកអ្នកធានាការសិក្សារបស់កូនៗ
PRUហេរ៉ូ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្ដល់ជូនការសន្សំនិងការការពារខ្ពស់ក្នុងកញ្ចប់តែមួយនិងផ្ដល់ជូនអតិថិជននូវភាពបត់បែន និងការចំណេញខ្ពស់ រួមជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។
ផលិផលធានារ៉ាប់រងអាយុជីវិតដែលធានាការការពារហិរញ្ញវត្ថុគ្រួសារលោកអ្នក។
ចែករំលែកព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ហើយអនុញ្ញាតឱ្យក្រុមអ្នកជំនាញរបស់យើងណែនាំអ្នកតាមរយៈជម្រើសដ៏ល្អបំផុតសម្រាប់តម្រូវការបស់អ្នក។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។