លោកអ្នកអាចគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មាននៃបណ្ណសន្យារ៉ាប់រង រួមទាំងធ្វើការទូទាត់បុព្វលាភធានារ៉ាប់រងតាមរយៈ Telegram Bot បានដោយងាយស្រួល គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ចុះឈ្មោះ និងភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់អ្នកតាមរយៈ Telegram Bot ព្រូដិនសល    

QR​​​ សម្រាប់​ Telegram Bot

QR​​​ សម្រាប់​ PRUServices

របាយការណ៍ប្រចាំឆ្នាំ នៃបណ្ណសន្យាធានារ៉ាប់រង

លោកអ្នកអាចធ្វើការត្រួតពិនិត្យ របាយការណ៍ប្រចាំឆ្នាំ បានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធឌីជីថលរបស់ ព្រូដិនសល។

ត្រូវការដាក់ពាក្យស្នើសុំសេវាផ្នែកបណ្ណសន្យារ៉ាប់រង?

សូមអនុវត្តតាមជំហានងាយៗ ទាំង ៤ ខាងក្រោម។

ពាក្យស្នើសុំដែលអ្នកត្រូវការ

ខ្ញុំត្រូវការ...

ពាក្យស្នើសុំ

បោះបង់ពាក្យស្នើសុំ ឬបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំ

សំណើសុំបោះបង់ពាក្យស្នើសុំ ឬបណ្ណសន្យារ៉ាប់រង​

ស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់

ពាក្យស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់

ស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងរបស់ខ្ញុំ

ពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង

ស្នើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃ

ស្នើសុំផ្លាស់ប្តូរវិធីទូទាត់ ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង ឬការលុបចោលលក្ខខណ្ឌបន្ថែមរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្តូរវិធីទូទាត់ ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង ឬការលុបចោលលក្ខខណ្ឌបន្ថែម

ស្នើសុំផ្លាស់ប្ដូរព័ត៌មានរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានរបស់អតិថិជន

ស្នើសុំផ្លាស់ប្ដូរ/បន្ថែមអ្នកទទួលផលរបស់ខ្ញុំ

ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានអ្នកទទួលផល

ស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំឡើងវិញ

ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំឡើងវិញ

ជូនដំណឹងអំពីគម្រោងនៃការស្នាក់នៅ និងធ្វើដំណើរទៅក្រៅប្រទេសរបស់ខ្ញុំ

លិខិតជូនដំណឹងអំពីការស្នាក់នៅ និងធ្វើដំណើរទៅក្រៅប្រទេស

ស្នើសុំកែប្រែម្ចាស់បណ្ណសន្យារ៉ាប់រង

ពាក្យស្នើសុំកែប្រែម្ចាស់បណ្ណសន្យារ៉ាប់រង

FAQ

អ្នកអាច

  • ទទួលយកពាក្យស្នើសុំពីបុគ្គលិកលក់របស់អ្នក នៅតាមសាខាធនាគារអេស៊ីលីដា

  • ទាក់ទងទៅកាន់ភ្នាក់ងារធានារ៉ាប់រងជារូបវន្ដបុគ្គលរបស់អ្នក

  • អញ្ជើញមកកាន់មជ្ឈមណ្ឌលផ្ដល់សេវាអតិថិជនព្រូដិនសលកម្ពុជា

 

ទាញយកពាក្យស្នើសុំពីផ្នែក “ពាក្យស្នើសុំដែលអ្នកត្រូវការ” នៅខាងលើនេះ

សូមពិនិត្យឱ្យបានច្បាស់ថា អ្នកបានបំពេញព័ត៌មានគ្រប់ចំណុចទាំងអស់នៃពាក្យស្នើសុំ និងហត្ថលេខា/ស្នាមម្រាមដៃសមស្របដូចនឹងហត្ថលេខា/ស្នាមម្រាមដៃនៅក្នុងពាក្យស្នើសុំ ឬសំណើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃចុងក្រោយ។ សូមភ្ជាប់ជាមួយឯកសារយោងនានា ដូចជាលិខិតបញ្ជាក់អត្តសញ្ញាណ និងលិខិតពិនិត្យសុខភាពចុងក្រោយបំផុត។ អ្នកអាចបញ្ជូនសំណុំពាក្យស្នើសុំដែលបានបំពេញ និងភ្ជាប់ជាមួយឯកសារយោងមកកាន់យើងតាមរយៈបុគ្គលិកលក់របស់អ្នកនៅសាខាធនាគារអេស៊ីលីដា ឬភ្នាក់ងារធានារ៉ាប់រងជារូបវន្ដបុគ្គល ឬនៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនព្រូដិនសលកម្ពុជា។

អ្នកអាចស្នើសុំការផ្លាស់ប្តូរព័ត៌មានរបស់អ្នក ឬបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់អ្នកឡើងវិញ ដោយគ្រាន់តែទាញយកពាក្យស្នើសុំពាក្យស្នើសុំនៅផ្នែក “ពាក្យស្នើសុំដែលអ្នកត្រូវការ” នៅខាងលើនេះ រួចថតរូបស៊ែលហ្វីជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នក និងថតរូបភាពអត្តសញ្ញាណប័ណ្ណរបស់អ្នក ហើយផ្ញើមកអ៊ីម៉ែលរបស់យើងតាមរយៈ pcla.alteration@prudential.com.kh ។

អ្នកអាចទូទាត់តាមរយៈ

  • ដាក់សេវាបញ្ជរអចិន្ត្រៃយ៍នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេងទៀត*

  • ផ្ទេរទឹកប្រាក់នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង*

  • ការទូទាត់ជាសាច់ប្រាក់នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង* ​ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

  • ការទូទាត់ជាមូលប្បទានបត្រនៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង* ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា​។

សូមអ្នកទាក់ទងទៅកាន់បុគ្គលិកលក់ ឬភ្នាក់ងារធានារ៉ាប់រងជារូបវន្ដបុគ្គលរបស់អ្នក ឬទាក់ទងមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជនយើងខ្ញុំតាមរយៈលេខ +៨៥៥ (០) ២៣ ៩៦៤ ២២២ / ១៨០០​ ២១ ២២ ២៣។ អ្នកក៏អាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល info@prudential.com.kh ឬ pcla.alteration@prudential.com.kh ។

ដើម្បីជាជំនួយសម្រាប់អតិថិជនក្នុងការទទួលបានព័ត៌មានអំពីការបង់បុព្វលាភធានារ៉ាប់រង ព្រូដិនសលបានរៀបចំនូវការផ្ដល់ជូនព័ត៌មានជាដំណាក់កាលផ្សេងៗ។ អតិថិជនអាចទទួលបានព័ត៌មានតាមរយៈសារ អ៊ីម៉ែល ឬការទូរស័ព្ទពីផ្នែកសេវាអតិថិជនរបស់យើងខ្ញុំផងដែរ។ សូមទស្សនាវីដេអូខាងក្រោមសម្រាប់ព័ត៌មានលម្អិត។