បណ្ណសន្យារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា បានការពារអ្នក និងក្រុមគ្រួសាររបស់អ្នក ក្នុងពេលវេលាមួយដែលជីវិតយើងជួបប្រទះនូវហេតុការណ៍អកុសលដែលមិនបានព្រៀងទុក។ យើងខ្ញុំបានផ្ដល់សេវាលើការទូទាត់សំណងយ៉ាងឆាប់រហ័ស និងប្រកបដោយការយកចិត្តទុកដាក់ជាទីបំផុត។ យើងខ្ញុំបានផ្ដល់ជូននូវសេវាកម្មដែលមានភាពសាមញ្ញ និងងាយស្រួល ដោយការស្នើសុំតែព័ត៌មានណាដែលចាំបាច់ប៉ុណ្ណោះសម្រាប់ដំណើរការនៃការទាមទារសំណងរបស់អតិថិជន។
ដៃគូការពារដ៏គួរឱ្យជឿទុកចិត្តសម្រាប់គ្រួសារកម្ពុជា
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានផ្តល់ការការពារហិរញ្ញវត្ថុនិងសុខភាពជូនអតិថិជនជិតកន្លះលាន នាក់ និងបានផ្តល់សំណងជាង 26.8 លានដុល្លាអាមេរិកគិតត្រឹមខែតុលា ឆ្នាំ 2024 ។
យើងតែងតែនៅទីនេះដើម្បីបំពេញការសន្យាដែលជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់លោកអ្នកក្នុងអំឡុងពេលនៃហេតុការណ៍អកុសលដែលមិននឹកស្មាន និងធានាសន្តិភាពក្នុងចិត្តរបស់លោកអ្នក ខណៈដែលគ្រួសាររបស់លោកអ្នកទទួលបាននូវការការពារពេញលេញ។
df
ការចែករំលែកបទពិសោធន៍របស់ កញ្ញា សាន ទេពីលីណា
ការចែករំលែកបទពិសោធន៍របស់ បងប្រុស ចន សុរ៉ាវី
ការចែករំលែកបទពិសោធន៍របស់ បងស្រី រិន ចំណាន
ការចែករំលែកបទពិសោធន៍របស់ បងស្រី នៅ ចន្ធរ
ការចែករំលែកបទពិសោធន៍របស់ បងស្រី ខឹន សាឌី និងស្វាមីឈ្មោះម៉ី ផុន
ការចែករំលែកបទពិសោធន៍របស់ បងប្រុស អ៊ី សុខជឿន
ការចែករំលែកបទពិសោធន៍របស់ បងស្រី វង់ ណារ៉ុង
ស្វែងយល់បន្ថែមពីអ្វីដែលសំណងរបស់យើងបានជួយដល់ក្រុមគ្រួសារអតិថិជន នៅពេលមានហេតុការណ៍អកុសលកើតឡើង
សូមស្ដាប់ពីរឿងរ៉ាវរបស់លោក ទុយ រ៉ុង នៅខេត្តកំពត ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
សូមស្ដាប់ពីរឿងរ៉ាវរបស់លោក សុខណា នៅខេត្តតាកែវ ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
សូមស្ដាប់ពីរឿងរ៉ាវរបស់អ្នកស្រី សុខា នៅខេត្តសៀមរាប ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
សូមស្ដាប់ពីរឿងរ៉ាវរបស់លោក យ៉ុនណា នៅខេត្តពោធិ៍សាត់ ទាក់ទងនឹងសំណងរបស់យើងទៅកាន់គ្រួសារគាត់
អ្វីដែលយើងនឹងផ្ដល់ជូន
វិធីសាស្រ្តរបស់យើង
ដំណើរការនៃការទាមទារសំណងរបស់យើងគឺមានភាពសាមញ្ញ និងតម្លាភាព។ បុគ្គលិក និងភ្នាក់ងាររបស់យើងទាំងអស់ ត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ដើម្បីជួយអ្នកប្រកបដោយវិជ្ជាជីវៈ ភាពស្និទ្ធស្នាល និង រួសរាយរាក់ទាក់។
នៅពេលដែលអ្នកធ្វើការទាមទារសំណង
យើងនឹងធ្វើការវាយតម្លៃ និងផ្ដល់ជូននូវសំណងលើករណីនីមួយៗ ដោយយកចិត្តទុកដាក់ជាទីបំផុត។ យើងនឹងធ្វើការស្នើសុំព័ត៌មានណាដែលពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពជូនអ្នកជានិច្ច អំពីដំណើរការនៃការទាមទារសំណងរបស់អ្នក នៅពេលដែលអ្នកត្រូវការ។ យើងផ្ដល់ជូនការពន្យល់អំពីការសម្រេចចិត្តរបស់យើងលើការទាមទារសំណងរបស់អ្នក ដែលងាយស្រួលយល់ និងមានភាពច្បាស់លាស់។
យើងខ្ញុំធ្វើការដោះស្រាយសំណងនីមួយៗ ភ្លាមៗ នៅពេលដែលយើងខ្ញុំទទួលបានពាក្យស្នើសុំរបស់អតិថិជន ហើយយើងខ្ញុំតែងតែធ្វើបច្ចុប្បន្នភាពជូនដល់អ្នកទាមទារសំណងរបស់យើងអំពីដំណើរការរបស់យើងផងដែរ។ ១.យើងខ្ញុំផ្តល់ជូននូវសេវាកម្មនៃការទូទាត់សំណងជាមួយស្តង់ដារដូចខាងក្រោមៈ ២.យើងខ្ញុំនឹងធ្វើការផ្ញើលិខិតបញ្ជាក់ទទួលស្គាល់នូវការទទួលបានសំណើរពាក្យស្នើសុំទាមទារសំណង ក្នុងរយៈពេល ១ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានទម្រង់ស្នើសុំការទាមទារសំណងរបស់អ្នក។ ៣.ប្រសិនបើមានតម្រូវការលើឯកសារផ្សេងៗ យើងខ្ញុំនឹងធ្វើការផ្ញើសំណើរសុំឯកសារបន្ថែមក្នុងរយៈពេល ៣ ថ្ងៃនៃថ្ងៃធ្វើការ យើងខ្ញុំនឹងធ្វើការទូទាត់ប្រាក់សំណងជូនក្នុងរយៈពេល ៣ ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនទទួលស្គាល់នូវការសម្រេចចិត្តនៃការទាមទារសំណងពីក្រុមហ៊ុន។
យើងខ្ញុំនឹងធ្វើការផ្ដល់ព័ត៌មានជូនអ្នក នៅពេលដែលយើងទទួលបានពាក្យស្នើសុំទាមទារសំណងរបស់អ្នក និងការទទួលបានឯកសារបន្ថែមដែលត្រូវបានស្នើសុំដោយយើងខ្ញុំ ក៏ដូចជាលទ្ធផលនៃការទាមទារសំណងរបស់អ្នកផងដែរ។ បុគ្គលិក និងភ្នាក់ងាររបស់យើងខ្ញុំ ត្រូវបានបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈយ៉ាងត្រឹមត្រូវ ដើម្បីផ្ដល់ជូនអ្នកនូវជំនួយការផ្សេងៗ បានគ្រប់ពេលវេលា តាមដែលអ្នកត្រូវការ។
មតិយោបល់របស់អ្នក គឺសំខាន់ណាស់ ដើម្បីជួយយើងខ្ញុំក្នុងការផ្ដល់ជូនអ្នកនូវសេវាកម្មមួយឱ្យបានកាន់តែល្អប្រសើរ។ ប្រសិនបើអ្នកមានបញ្ហាអ្វីមួយ យើងខ្ញុំរីករាយនឹងធ្វើការដោះស្រាយជូនអ្នកប្រកបដោយភាពយកចិត្តទុកដាក់ជាទីបំផុត។
យើងខ្ញុំយល់ថាការទាមទាររបស់អ្នកមានសារៈសំខាន់ណាស់ចំពោះអ្នក។ យើងផ្ដល់ជូនអតិថិជនគ្រប់រូបនូវសេវាកម្មដោយស្មើភាពគ្នា។ យើងខ្ញុំធានាថាដំណើរការនៃការទាមទារសំណងរបស់យើងខ្ញុំ គឺមានភាពច្បាស់លាស់ និងមិនភាពលំអៀងចំពោះអតិថិជនណាម្នាក់ឡើយ។
យើងខ្ញុំយកចិត្តទុកដាក់ចំពោះភាពឯកជនរបស់អ្នកជាទីបំផុត ហើយនឹងការពារវាគ្រប់ពេលវេលាជូនអ្នក។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។