ការដាក់ពាក្យ ទាមទារសំណង
មិនថាអ្នកធ្វើការដាក់ពាក្យទាមទារសំណងតាមរយៈជំនួយពីភ្នាក់ងារ ឬ ដោយខ្លួនឯងផ្ទាល់នោះទេ យើងខ្ញុំនឹងផ្ដល់ជូនអ្នកនូវដំណើរការទាមទារសំណងដែលមានភាពងាយស្រួល និងឆាប់រហ័ស។
ដាក់ស្នើការទាមទាររបស់អ្នកតាមអ៊ីនធឺណិតក្នុង ២ ជំហានសាមញ្ញ។
ជំហានទី១៖ ជ្រើសរើសបណ្ណសន្យារ៉ាប់រង
ជំហានទី២៖ បំពេញទម្រង់បែបបទទាមទារសំណង
របាយការណ៍ការជូនដំណឹងហានិភ័យធានារ៉ាប់រងរបស់អតិថិជន
ជំហានទី១៖ កំណត់ការទាមទារដែលត្រូវការ
ជំហានទី២៖ បំពេញទម្រង់បែបបទនៃការទាមទារសំណង
បណ្ណសន្យារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា បានការពារអ្នក និងក្រុមគ្រួសាររបស់អ្នក ក្នុងពេលវេលាមួយដែលជីវិតយើងជួបប្រទះនូវហេតុការណ៍អកុសលដែលមិនបានព្រៀងទុក។ យើងខ្ញុំបានផ្ដល់សេវាលើការទូទាត់សំណងយ៉ាងឆាប់រហ័ស និងប្រកបដោយការយកចិត្តទុកដាក់ជាទីបំផុត។ យើងខ្ញុំបានផ្ដល់ជូននូវសេវាកម្មដែលមានភាពសាមញ្ញ និងងាយស្រួល ដោយការស្នើសុំតែព័ត៌មានណាដែលចាំបាច់ប៉ុណ្ណោះសម្រាប់ដំណើរការនៃការទាមទារសំណងរបស់អតិថិជន។
បញ្ជីឯកសារបន្ថែមសម្រាប់ការដាក់ពាក្យទាមទារសំណង
ប្រភេទនៃការទាមទារសំណង
ឯកសារដែលអ្នកត្រូវការ
ករណីជំងឺធ្ងន់ធ្ងរ
កម្រិតដំបូង
លិខិតស្នើសុំទាមទារសំណង ដោយប្រើទម្រង់បែបបទរបស់ក្រុមហ៊ុន
លិខិតផ្ទេរសិទិ្ធរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដើម្បីស្នើសុំឯកសារវេជ្ជសាស្រ្ត (ជាភាសាខ្មែរ និងអង់គ្លេស) ដោយប្រើទម្រង់បែបបទរបស់ក្រុមហ៊ុន
លិខិតថតចម្លងអត្តសញ្ញណប័ណ្ណរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬ/និង អ្នកទទួលផល
លិខិតថតចម្លងគណនីធនាគាររបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬ/និង អ្នកទទួលផល
លិខិតថតចម្លងរបាយការណ៍វេជ្ជសាស្រ្តដែលពាក់ព័ន្ធនឹងការព្យាបាលរបស់អ្នកដែលត្រូវបានធានារ៉ាប់រងដែលជាភត្តុតាងនៃវត្តមានជំងឺធ្ងន់ធ្ងរ និងត្រូវតែមានការបញ្ជាក់ដោយគ្រូពេទ្យជំនាញចុះបញ្ជីត្រឹមត្រូវ និងកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេស (អ្នកទាមទារសំណងត្រូវត្រូវតែផ្តល់អោយក្រុមហ៊ុននូវភស្តុតាងជាភាសាខ្មែរ រឺ អង់គ្លេស) ។
កម្រិតធ្ងន់
លិខិតថតចម្លងរបាយការណ៍វេជ្ជសាស្រ្តដែលពាក់ព័ន្ធនឹងការព្យាបាលរបស់អ្នកដែលត្រូវបានធានារ៉ាប់រងដែលជាភត្តុតាងនៃវត្តមានជំងឺធ្ងន់ធ្ងរ និងត្រូវតែមានការបញ្ជាក់ដោយគ្រូពេទ្យជំនាញចុះបញ្ជីត្រឹមត្រូវ និងកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេស (អ្នកទាមទារសំណងត្រូវត្រូវតែផ្តល់អោយក្រុមហ៊ុននូវភស្តុតាងជាភាសាខ្មែរ រឺ អង់គ្លេស)
លិខិតថតចម្លងនៃការធ្វើមោឃភាពសេវាបញ្ជាអចិន្ត្រៃយ៍ ។
ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍
ពិការភាពដោយសារគ្រោះថ្នាក់ចៃដន្យ
វិញ្ញាបនបត្រវេជ្ជសាស្រ្តបញ្ជាក់ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដោយប្រើទម្រង់បែបបទរបស់ក្រុមហ៊ុន
លិខិតថតចម្លងគណនីធនាគាររបស់ម្ចាស់បណ្ណសន្យារ៉ាប់រង
លិខិតថតចម្លងអត្តសញ្ញណប័ណ្ណរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង
លិខិតថតចម្លងរបាយការណ៍ប៉ូលីសបញ្ជាក់ពីព្រឹត្តការណ៍គ្រោះថ្នាក់របស់អ្នកត្រូវបានធានារ៉ាប់រង
លិខិតថតចម្លងរបាយការណ៍វេជ្ជសាស្រ្តទាំងអស់របស់អ្នកដែលត្រូវបានធានារ៉ាប់រង
ពិការភាពដោយសារជំងឺ
មរណភាព
មរណភាពដោយសារគ្រោះថ្នាក់ចៃដន្យ
លិខិតថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់អ្នកត្រូវបានធានារ៉ាប់រង
លិខិតថតចម្លងសំបុត្រមរណភាព
លិខិតថតចម្លងគណនីធនាគាររបស់អ្នកទទួលផល
លិខិតថតចម្លងអត្តសញ្ញណប័ណ្ណរបស់អ្នកទទួលផល
លិខិតថតចម្លងនៃការធ្វើមោឃភាពសេវាបញ្ជាអចិន្ត្រៃយ៍ (ប្រសិនបើមាន)
លិខិតថតចម្លងរបាយការណ៍ធ្វើកោសល្យវិច័យ (ប្រសិនបើមាន)
មរណភាពដោយសារជំងឺ
របាយការណ៍វេជ្ជសាស្រ្ត ឬរបាយការណ៍សង្ខេបទាំងអស់របស់អ្នកដែលត្រូវបានធានារ៉ាប់រង
ឯកសារបន្ថែម
អ្នកទាមទារសំណងដែលជាអាណាព្យាបាលស្របច្បាប់របស់អ្នកទទួលផលបណ្ណសន្យារ៉ាប់រងដែលជាអនីតិជន តម្រូវឲ្យមានឯកសារបន្ថែមដូចខាងក្រោម៖
លិខិតថតចម្លងអត្តសញ្ញណប័ណ្ណរបស់អាណាព្យាបាល
លិខិតថតចម្លងការតែងតាំងអាណាព្យាបាលស្របច្បាប់ ដែលធ្វើឡើងត្រឹមថ្នាក់ឃុំ (ករណីអាណាព្យាបាលមិនមែនជាឪពុកម្តាយបង្កើត)
លិខិតថតចម្លងសំបុត្របញ្ជាក់កំណើតរបស់អ្នកទទូលផលបណ្ណសន្យារ៉ាប់រងអនីតិជន
សំរាប់ការទាមទារសំណងគ្រប់ប្រភេទ៖
* ក្រុមហ៊ុនទទួលខុសត្រូវក្នុងការវាយតម្លៃលើការទាមទារសំណងក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីកាលបរិច្ឆេទចុះបញ្ជីការទាមទារសំណង និងគិតចាប់ពីពេលដែលក្រុមហ៊ុនទទួលបានគ្រប់ទម្រង់ និងឯកសារភស្តុតាងដែលចាំបាច់ក្នុងការទូទាត់សំណងទាំងអស់។
ក្រុមការងារសម្រាប់ដំណើរការទាមទារសំណង
សូមផ្ញើអ៊ីម៉ែលមកកាន់ pcla.claims@prudential.com.kh
ទាក់ទងយើងខ្ញុំតាមរយៈលេខ ០៩៥ ៩៦៤ ២២២
ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:៣០ ល្ងាច (លើកលែងតែថ្ងៃឈប់សម្រាក)
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។