លោកអ្នកអាចគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មាននៃបណ្ណសន្យារ៉ាប់រង រួមទាំងធ្វើការទូទាត់បុព្វលាភធានារ៉ាប់រងតាមរយៈ Telegram Bot បានដោយងាយស្រួល គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។
ចុះឈ្មោះ និងភ្ជាប់បណ្ណសន្យាធានារ៉ាប់រងរបស់អ្នកតាមរយៈ Telegram Bot ព្រូដិនសល
ស្កេន QR សម្រាប់ Telegram Bot
ស្កេន QR សម្រាប់ PRUServices
លោកអ្នកអាចធ្វើការត្រួតពិនិត្យ របាយការណ៍ប្រចាំឆ្នាំ បានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធឌីជីថលរបស់ ព្រូដិនសល។
សូមអនុវត្តតាមជំហានងាយៗ ទាំង ៤ ខាងក្រោម។
សូមទាញយកពាក្យស្នើសុំដែលចាំបាច់ទាំងអស់ ដើម្បីអាចដាក់ពាក្យស្នើសុំសេវាបណ្ណសន្យារ៉ាប់រង។
សូមប្រាកដថាអ្នកបានបំពេញពាក្យស្នើសុំបានគ្រប់ចំណុច និងភ្ជាប់មកជាមួយឯកសារយោងដែលចាំបាច់ទាំងអស់។
សូមផ្ញើបែបបទស្នើសុំពេញលេញ និងឯកសារយោងមកកាន់យើងខ្ញុំ រួមទាំងការទូទាត់បុព្វលាភធានារ៉ាប់រង(ប្រសិនបើមាន)។ សូមស្វែងរកជម្រើសនៃការទូទាត់បុព្វលាភធានារ៉ាប់រងនៅក្នុងផ្នែកសំណួរចម្លើយខាងក្រោម។
សូមទាក់ទងមកកាន់ទីប្រឹក្សាហិរញ្ញវត្ថុ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់អ្នកដើម្បីពិនិត្យស្ថានភាពនៃការស្នើសុំសេវាផ្នែកបណ្ណសន្យារ៉ាប់រង។
ខ្ញុំត្រូវការ...
ពាក្យស្នើសុំ
បោះបង់ពាក្យស្នើសុំ ឬបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំ
សំណើសុំបោះបង់ពាក្យស្នើសុំ ឬបណ្ណសន្យារ៉ាប់រង
ប្រកាសពីលក្ខខណ្ឌសុខភាពរបស់ខ្ញុំ
បែបបទប្រកាសសុខភាព
ស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់
ពាក្យស្នើសុំទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់
ស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រងរបស់ខ្ញុំ
ពាក្យស្នើសុំបោះបង់បណ្ណសន្យារ៉ាប់រង
ស្នើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃរបស់ខ្ញុំ
ពាក្យស្នើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃ
ស្នើសុំផ្លាស់ប្តូរវិធីទូទាត់ ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង ឬការលុបចោលលក្ខខណ្ឌបន្ថែមរបស់ខ្ញុំ
ពាក្យស្នើសុំផ្លាស់ប្តូរវិធីទូទាត់ ចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង ឬការលុបចោលលក្ខខណ្ឌបន្ថែម
ស្នើសុំផ្លាស់ប្ដូរព័ត៌មានរបស់ខ្ញុំ
ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានរបស់អតិថិជន
ស្នើសុំផ្លាស់ប្ដូរ/បន្ថែមអ្នកទទួលផលរបស់ខ្ញុំ
ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានអ្នកទទួលផល
ស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំឡើងវិញ
ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំឡើងវិញ
ជូនដំណឹងអំពីគម្រោងនៃការស្នាក់នៅ និងធ្វើដំណើរទៅក្រៅប្រទេសរបស់ខ្ញុំ
លិខិតជូនដំណឹងអំពីការស្នាក់នៅ និងធ្វើដំណើរទៅក្រៅប្រទេស
ស្នើសុំកែប្រែម្ចាស់បណ្ណសន្យារ៉ាប់រង
ពាក្យស្នើសុំកែប្រែម្ចាស់បណ្ណសន្យារ៉ាប់រង
ស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ តាមការបញ្ចុះធានារ៉ាប់រង
ពាក្យស្នើសុំបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ តាមការបញ្ចុះធានារ៉ាប់រង
អ្នកអាច
ទទួលយកពាក្យស្នើសុំពីទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នក នៅតាមសាខាធនាគារអេស៊ីលីដា
ទាក់ទងទៅកាន់ទីប្រឹក្សាធានារ៉ាប់រងរបស់អ្នក
អញ្ជើញមកកាន់មជ្ឈមណ្ឌលផ្ដល់សេវាអតិថិជនព្រូដិនសលកម្ពុជា
ទាញយកពាក្យស្នើសុំពីផ្នែក “ពាក្យស្នើសុំដែលអ្នកត្រូវការ” នៅខាងលើនេះ
សូមពិនិត្យឱ្យបានច្បាស់ថា អ្នកបានបំពេញព័ត៌មានគ្រប់ចំណុចទាំងអស់នៃពាក្យស្នើសុំ និងហត្ថលេខា/ស្នាមម្រាមដៃសមស្របដូចនឹងហត្ថលេខា/ស្នាមម្រាមដៃនៅក្នុងពាក្យស្នើសុំ ឬសំណើសុំផ្លាស់ប្ដូរគំរូហត្ថលេខា/ស្នាមម្រាមដៃចុងក្រោយ។ សូមភ្ជាប់ជាមួយឯកសារយោងនានា ដូចជាលិខិតបញ្ជាក់អត្តសញ្ញាណ និងលិខិតពិនិត្យសុខភាពចុងក្រោយបំផុត។ អ្នកអាចបញ្ជូនសំណុំពាក្យស្នើសុំដែលបានបំពេញ និងភ្ជាប់ជាមួយឯកសារយោងមកកាន់យើងតាមរយៈទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកនៅសាខាធនាគារអេស៊ីលីដា ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ឬនៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនព្រូដិនសលកម្ពុជា។
អ្នកអាចទូទាត់តាមរយៈ
ដាក់សេវាបញ្ជរអចិន្ត្រៃយ៍នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេងទៀត*
ផ្ទេរទឹកប្រាក់នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង*
ការទូទាត់ជាសាច់ប្រាក់នៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង* ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ការទូទាត់ជាមូលប្បទានបត្រនៅធនាគារអេស៊ីលីដា ឬធនាគារផ្សេង* ឬមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា។
* ចំណាំ៖ ធនាគារផ្សេងដែលលោកអ្នកអាចទូទាត់បុព្វលាភរ៉ាប់រងរួមមាន៖ ធនាគារ កាណាឌីយ៉ា ធនាគារ កម្ពុជាសាធារណៈ ធនាគារ ANZ Royal និង ធនាគារ ស្ថាបនា។
សូមអ្នកទាក់ទងទៅកាន់ទីប្រឹក្សាហិរញ្ញវត្ថុ ឬទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់អ្នក ឬទាក់ទងមកកាន់មជ្ឈមណ្ឌលផ្តល់សេវាអតិថិជនយើងខ្ញុំតាមរយៈលេខ +៨៥៥ (០) ២៣ ៩៦៤ ២២២ / ១៨០០ ២១ ២២ ២៣។ អ្នកក៏អាចទាក់ទងមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល info@prudential.com.kh ឬ pcla.alteration@prudential.com.kh ។
ដើម្បីជាជំនួយសម្រាប់អតិថិជនក្នុងការទទួលបានព័ត៌មានអំពីការបង់បុព្វលាភធានារ៉ាប់រង ព្រូដិនសលបានរៀបចំនូវការផ្ដល់ជូនព័ត៌មានជាដំណាក់កាលផ្សេងៗ។ អតិថិជនអាចទទួលបានព័ត៌មានតាមរយៈសារ អ៊ីម៉ែល ឬការទូរស័ព្ទពីផ្នែកសេវាអតិថិជនរបស់យើងខ្ញុំផងដែរ។ សូមទស្សនាវីដេអូខាងក្រោមសម្រាប់ព័ត៌មានលម្អិត។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។