បេសកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។
ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនព្រូដិនសលបានជួយដល់គ្រួសារជាច្រើនជំនាន់ដើម្បីឱ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្មកម្មករនៅសតវត្សទី ១៩ ចក្រភពអង់គ្លេស រហូតដល់ពេលបច្ចុប្បន្នដែលប្រជាជនយើងត្រូវប្រឈមមុខនឹងបញ្ហាសុខភាព និងសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។
សព្វថ្ងៃនេះ អាជីវកម្មរបស់យើងបានផ្តោតជាចម្បងទៅលើការថែទាំសុខភាព ការគ្រប់គ្រងទ្រព្យសម្បត្តិ និងតម្រូវការផ្នែកសុខុមាលភាពរបស់អតិថិជនជាង ១៩ លាននាក់នៅក្នុងទីផ្សារចំនួន ២៣ នៅទូទាំងអាស៊ី និងអាហ្វ្រិក។
ខណៈពេលដែលក្រុមហ៊ុនព្រូដិនសលបានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៨៤៨ មក គោលការណ៍គ្រឹះនៃសុច្ចរិតភាព សុវត្ថិភាព និងភាពយកចិត្តទុកដាក់ខ្ពស់របស់យើងគឺជាការដឹកនាំផ្លូវសម្រាប់យើងដើម្បីផ្តល់ជូននូវសុវត្ថិភាពរយៈពេលវែងដល់អតិថិជនរបស់យើង ក៏ដូចជាការកសាងតម្លៃសង្គម និងសេដ្ឋកិច្ចនៅក្នុងសហគមន៍របស់យើង។
អគ្គនាយកនៃ ព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា
នាយកផ្នែកហិរញ្ញវត្ថុនៃ ព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា
នាយកផ្នែកចែកចាយនៃ ព្រូដិនសល កម្ពុជា
នាយកផ្នែកបច្ចេកវិទ្យា និងប្រតិបត្តិការ នៃក្រុមហ៊ុនព្រូដិនសល កម្ពុជាឡាវ និងមីយ៉ាន់ម៉ា
នាយិការផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា
នាយិការផ្នែកជំនាញគណនាបុព្វលាភធានារ៉ាប់រង និងផលិតផល នៃក្រុមហ៊ុនព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា
នាយកស្ដីទីផ្នែកហានិភ័យ នៃក្រុមហ៊ុនព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា
ការការពារសម្រាប់កម្ពុជា
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិតដែលសាកសមបំផុតទៅតាមតម្រូវការរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ ក្រុមហ៊ុនព្រូដិនសល បានជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេ។
ក្រុមហ៊ុនព្រូដិនសល តែងតែប្រាកដថានឹងបន្តនាំមកនូវវឌ្ឍនភាពនៃជីវិតសម្រាប់គ្រប់គ្នា ខណៈពេលដែលយើងតែងតែផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រងសុខភាពដែលមានភាពងាយស្រួលដល់ប្រជាជនកម្ពុជា។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ យើងបានអនុម័តផ្ដល់សំណងជាង ២១,៧ លានដុល្លារ ជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេស។
នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៨៤៨ សុភាពបុរសមួយក្រុមបានជួបប្រជុំគ្នានៅទីក្រុងឡុងដ៍ ដើម្បីបង្កើតសមាគមធានារ៉ាប់រង ការវិនិយោគ និងប្រាក់កម្ចីរបស់ព្រូដិនសល។ រូបតំណាងនៃព្រូដិនស៍ ត្រូវបានគេយកមកធ្វើជានិមិត្តសញ្ញា ដើម្បីប្រើប្រាស់នៅលើត្រាក្រុមហ៊ុនដំបូង និងតំណាងឱ្យតម្លៃនៃអាជីវកម្ម។
នៅឆ្នាំ ១៩២៣ ប្រតិបត្តិការជីវិតនៅក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុនព្រូដិនសលបានបើកនៅទីក្រុងកាល់គូតា ប្រទេសឥណ្ឌា ដែលជាការចាប់ផ្តើមដ៏គួរឱ្យកត់សម្គាល់មួយនៃការពង្រីកខ្លួនជាសកលរបស់យើង។ ភ្នាក់ងារធានារ៉ាប់រងទូទៅត្រូវបានដំណើរការនៅក្នុងប្រទេសចិន និងហ្វីលីពីនក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩២០ ហើយអាជីវកម្មធានារ៉ាប់រងអាយុជីវិតបានពង្រីកភ្លាមៗទៅកាន់ម៉ាឡាយ៉ា និងសិង្ហបុរី។
ក្រុមហ៊ុនព្រូដិនសលបានបោះជំហានដំបូងរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ ១៩៣០ នៅពេលដែលមន្ត្រីជាន់ខ្ពស់ការិយាល័យកណ្តាលបានធ្វើដំណើរទស្សនកិច្ចស៊ើបអង្កេតរយៈពេលពីរសប្តាហ៍នៅអាហ្វ្រិកខាងត្បូង។ ការរកឃើញរបស់ពួកគេបាននាំឱ្យមានការបង្កើតការិយាល័យកណ្តាលនៅ Johannesburg ក្នុងឆ្នាំ ១៩៣១ និងក្រុមការងារភ្នាក់ងារធានារ៉ាប់រងអាយុជីវិតមួយនៅឆ្នាំ ១៩៣២ ។
នៅឆ្នាំ ១៩៣៩ ទំហំអាជីវកម្មសុទ្ធនៅក្នុងសាខាធានារ៉ាប់រងអាយុជីវិតនៅក្រៅប្រទេសរបស់យើងកំពុងប្រកួតប្រជែងជាមួយចក្រភពអង់គ្លេស ហើយអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនព្រូដិនសលបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅឆ្នាំ ១៩៩៤ សាជីវកម្មព្រូដិនសលអាស៊ីត្រូវបានបង្កើតឡើង ដោយសារតែមានការទទួលស្គាល់ពីសក្តានុពលខ្ពស់សម្រាប់កំណើននៅអាស៊ី។
តាមរយៈការបញ្ចប់ដំណើរការនៃបំបែកអាជីវកម្មពីអាជីវកម្មនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិករបស់យើងនៅឆ្នាំ ២០២១ ឥឡូវនេះយើងបានផ្តោតការយកចិត្តទុកដាក់របស់យើងទាំងស្រុងលើទីផ្សារដែលពោរពេញដោយសក្ដានុពលនៅអាស៊ី និងអាហ្រ្វិក។
នៅទូទាំងពិភពលោក និង ១០០ ឆ្នាំនៅអាស៊ីរបស់យើង យើងពិតជាមានមោទនភាពណាស់សម្រាប់សមិទ្ធិផលនៃប្រវត្តិសាស្ត្ររបស់យើង ក្នុងការបំពេញនូវតម្រូវការថែទាំសុខភាព ការការពារទ្រព្យសម្បត្តិ និងសុខុមាលភាពជូនអតិថិជនរបស់យើង។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។