សូមស្វែងយល់បន្ថែមអំពីគោលការណ៍ព័ត៌មានឯកជន និងគោលការណ៍ប្រមូលទិន្នន័យ (Cookie) របស់គេហទំព័ររបស់យើងនៅទីនេះ។
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ប្រកាន់នូវភាពជាឯកជន និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យ៉ាងខ្ជាប់ខ្ជួន។
ដូច្នេះ យើងបានដាក់ចេញនូវព័ត៌មានខាងក្រោមអំពីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ថាតើអ្នកមានសិទ្ធិអ្វីខ្លះ ហើយ អ្នកអាចទាក់ទងមកកាន់យើងរបៀបណាប្រសិនបើអ្នកចង់ដឹងព័ត៌មានបន្ថែម។
នៅពេលដែលយើងនិយាយដល់ “ ទិន្នន័យផ្ទាល់ខ្លួន” យើងមានន័យថា ព័ត៌មានអំពីអ្នកដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងរបស់អ្នក។ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នក ដើម្បីផ្តល់ជូនអ្នកនូវផលិតផល ឬសេវាកម្មដែលអ្នកបានស្នើសុំឬ ដើម្បីអនុលោមតាមច្បាប់ ឬកិច្ចសន្យា។ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្តល់ទិន្នន័យផ្ទាល់ខ្លួនជាក់លាក់ដែលចាំបាច់សម្រាប់ពួកយើងក្នុងការផ្តល់ផលិតផលនិង/ឬ សេវាកម្មរបស់យើងដល់អ្នកនោះទេ យើងនឹងមិនអាចផ្តល់ឱ្យអ្នកនូវផលិតផលនិង/ឬសេវាកម្មទាំងនោះបានទេ។
យើងអាចផ្លាស់ប្តូរគោលការណ៍ព័ត៌មានឯកជននេះ ដោយការធ្វើបច្ចុប្បន្នភាពលើទំព័រគោលការណ៍ព័ត៌មានឯកជនរបស់យើងនៅលើគេហទំព័ររបស់យើង។ យើងលើកទឹកចិត្តឱ្យអ្នកពិនិត្យមើលគោលការណ៍ព័ត៌មានឯកជនរបស់យើងជារឿយៗ នៅលើគេហទំព័ររបស់យើង ព្រោះកំណែនៃគោលការណ៍ព័ត៌មានឯកជនដែលត្រូវបានបង្ហាញនៅលើគេហទំព័ររបស់យើង គឺជាកំណែចុងក្រោយបង្អស់។
ផ្នែកទី A - ទិន្នន័យផ្ទាល់ខ្លួនដែលប្រមូល
ព័ត៌មានលម្អិតផ្ទាល់ខ្លួន និងទំនាក់ទំនងដូចជាតួនាទី ឈ្មោះពេញ ការងារបឋម លេខទំនាក់ទំនងនិង ប្រវត្តិទំនាក់ទំនង
ថ្ងៃខែឆ្នាំកំណើត ភេទ អាយុ កម្ពស់ និងទំងន់របស់អ្នក
សញ្ជាតិរបស់អ្នក (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)
ព័ត៌មានលម្អិតរបស់វិនិយោគិន មូលនិធិ អ្នកទទួលផល ដូចជាម្ចាស់បណ្ណសន្យាធានារ៉ាប់រង និងអ្នកទទួលផលអនិតិជនពី ផលិតផលឬសេវាកម្មរបស់យើង
សមាជិកគ្រួសារ (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)
ផលិតផល និងសេវាកម្មអ្នកមានជាមួយយើង ក៏ដូចជាផលិតផល និងសេវាកម្មដែលអ្នកចាប់អារម្មណ៍និងបានប្រើ និងវិធីសាស្ត្រទូទាត់ដែលបានប្រើ
ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង ការទាមទារសំណងណាមួយ និងថាតើទាមទារសំណងទាំងនោះត្រូវបានទូទាត់ឬទេ (និងព័ត៌មានលំអិតទាក់ទងនឹងបញ្ហានេះ)
ការវិភាគទិន្ន័យទាក់ទងនឹងទីផ្សារដែលបង្កើតឡើងសម្រាប់អ្នក រួមមានប្រវត្តិទំនាក់ទំនង និងថាតើអ្នកបានបើកឬចុចលើតំណភ្ជាប់នោះឬទេ
ព័ត៌មានអំពីការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក ដែលមានជាមួយដៃគូទីផ្សាររបស់យើង ដូចជាបណ្ណសន្យាធានារ៉ាប់រង ប្រាក់កម្ចី ប្រាក់សន្សំ ឬសេវាកម្មហិរញ្ញវត្ថុ និងផលិតផល
ព័ត៌មានដែលយើងទទួលបានពីតតិយជនរួមទាំងព័ត៌មានអំពីហានិភ័យធានារ៉ាប់រង ថ្លៃ ប្រវត្តិនៃការទាមទារសំណង ករណីសង្ស័យអំពីការក្លែងបន្លំ និងប្រវត្តិនៃការប្រើប្រាស់
ទិន្នន័យផ្ទាល់ខ្លួនដែលយើងទទួលបានពីទីភ្នាក់ងារឥណទាន និងទីភ្នាក់ងារការពារការក្លែងបន្លំ រួមទាំងប្រវត្តិឥណទានដែលបានចែករំលែកជាសាធារណៈ ស្ថានភាពហិរញ្ញវត្ថុនិងប្រវត្តិហិរញ្ញវត្ថុ
ព័ត៌មានគៃបន្លំ បំណុល និងចោរកម្មរួមទាំងព័ត៌មានលំអិតអំពីប្រាក់ដែលអ្នកបានជំពាក់ ករណីសង្ស័យអំពីការក្លែងបន្លំ ឬចោរកម្ម និងព័ត៌មានលំអិត នៃឧបករណ៍ ដែលបានប្រើសម្រាប់ការប្រព្រឹត្តិអំពើក្លែងបន្លំ
ព័ត៌មានអំពីសុខភាពរបស់អ្នក ឬប្រសិនបើអ្នកជាអតិថិជនដែលងាយរងគ្រោះ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំធានារ៉ាប់រងសុខភាព ឬអាយុជីវិត
ព័ត៌មានអំពីទ្រព្យសម្បត្តិរបស់អ្នកដូចជាទីតាំង តម្លៃ ចំនួនបន្ទប់ ប្រភេទទ្រព្យសម្បត្តិ និងការងារសាងសង់ដែលអ្នកបានធ្វើ (ប្រសិនបើពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្ម)
ព័ត៌មានហិរញ្ញវត្ថុរបស់អ្នកដូចជាប្រាក់ខែរបស់អ្នក និងព័ត៌មានលំអិតនៃប្រាក់ចំណូលផ្សេងទៀត ព័ត៌មានលម្អិតអំពីប្រាក់សន្សំ ព័ត៌មានលម្អិតនៃការចំណាយរបស់អ្នក និងវិធីសាស្ត្របង់ប្រាក់
ព័ត៌មានលំអិតអំពីប្រាក់កម្ចីរបស់អ្នក (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)
ព័ត៌មានអំពីស្ថានភាពការងាររបស់អ្នក (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម)
ព័ត៌មានអំពីស្ថានភាពរបស់អ្នកកាន់កាប់ទ្រព្យសម្បត្តិដូចជាថាតើអ្នកជាអ្នកជួលផ្ទះ អ្នករស់នៅជាមួយឪពុកម្តាយ រឺក៏ជាម្ចាស់កាន់កាប់ទ្រព្យសម្បត្តិ ដែលអ្នករស់នៅក្នុងពេលដាក់ពាក្យស្នើសុំ
ស្ថានភាពស្នាក់នៅនិង / ឬសញ្ជាតិរបស់អ្នក
ស្ថានភាពគ្រួសារ របៀបរស់នៅ ឬកាលៈទេសៈសង្គម (ប្រសិនបើទាក់ទងនឹងផលិតផលឬសេវាកម្ម) ឧទាហរណ៍ចំនួនមនុស្សក្រោមបន្ទុកដែលអ្នកមាន ឬប្រសិនបើអ្នកជាស្ត្រីមេម៉ាយឬពោះម៉ាយ
ព័ត៌មានដែលយើងទិញ ឬជួលពីតតិយជនរួមមានព័ត៌មានប្រជាសាស្ត្រ ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុ បញ្ជីទីផ្សារ ព័ត៌មានដែលមានជាសាធារណៈ និងព័ត៌មានផ្សេងទៀតដើម្បីជួយកែលម្អ ផលិតផលនិងសេវាកម្មរបស់យើង
ការយល់ដឹងអំពីអ្នកនិងអតិថិជនរបស់យើងដែលទទួលបានពីការវិភាគឬការសិក្សាអំពីអតិថិជន
ប្រតិបត្តិការរបស់តតិយជនដូចជាកន្លែងដែលបុគ្គលម្នាក់ក្រៅពីម្ចាស់គណនីប្រើប្រាស់សេវាកម្មឬ ព័ត៌មានអំពីបុគ្គលនោះ និងប្រតិបត្តិការ និង
ព័ត៌មានអំពីពន្ធ (ប្រសិនបើពាក់ព័ន្ធនឹងផលិតផលឬសេវាកម្ម) ឧទាហរណ៍សម្រាប់គណនីវិនិយោគ។
ផ្នែកទី B - កន្លែងដែលយើងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
យើងនឹងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីប្រភពទូទៅដូចខាងក្រោម៖
ពីអ្នកផ្ទាល់ និងព័ត៌មានពីសមាជិកគ្រួសារសមាជិក សហការី ឬអ្នកទទួលផលពីផលិតផល និងសេវាកម្ម
ព័ត៌មានដែលបានពីអ្នកនៅពេលអ្នកប្រើផលិតផលនិងសេវាកម្មរបស់យើង
ពីឈ្មួញកណ្តាលឬអន្តរការីផ្សេងទៀត (ឧទាហរណ៍ទីប្រឹក្សា តំណាងចែកចាយ ឬដៃគូអាជីវកម្ម) ដែលយើងធ្វើការជាមួយដើម្បីផ្តល់ផលិតផលឬសេវាកម្មជូនអ្នក
ក្រុមហ៊ុនព្រូដិនសលគ្រុប ប្រសិនបើអ្នកមានផលិតផលជាមួយពួកគេរួចហើយ ឬបានដាក់ពាក្យស្នើសុំមួយរឺធ្លាប់មានសេវាកម្មជាមួយពួកគេពីមុន
ទិន្នន័យដែលផ្ទុកព័ត៌មានសម្ងាត់ ទីតាំងសេវាកម្ម លេខសំគាល់បណ្តាញអ៊ីនធឺណែត នៅពេលអ្នកចូលទៅកាន់គេហទំព័រឬកម្មវិធីទូរស័ព្ទរបស់យើង
កម្រងសំណួរ និងព័ត៌មានលំអិតអំពីលេខទំនាក់ទំនង នៅពេលអ្នកចូលរួមការស្ទង់មតិ សន្និសីទវិនិយោគិន ព្រឹត្តិការណ៍ផ្សេងៗឬនៅពេលអ្នកធ្វើការផ្លាស់ប្តូរលេខទំនាក់ទំនងនៅលើគេហទំព័ររបស់យើង
ពីប្រភពផ្សេងៗទៀតដូចជាទីភ្នាក់ងារការពារការក្លែងបន្លំ ភ្នាក់ងារយោងឥណទាន អ្នកផ្តល់ប្រាក់កម្ចី ព័ត៌មានដែលអាចរកបានជាសាធារណៈ (ឧទាហរណ៍គេហទំព័រដែលមានលេខទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយ អ៊ិនធឺណែត ឬអត្ថបទព័ត៌មាន) ភ្នាក់ងារតាមដានបំណុលនិង/ឬ អង្គការផ្សេងៗទៀតដើម្បីជួយក្នុងការទប់ស្កាត់និងការរកស្វែងរកឧក្រិដ្ឋកម្ម ភ្នាក់ងារប៉ូលីស និងភ្នាក់ងារអនុវត្តច្បាប់និង
យើងទិញឬជួលព័ត៌មានអំពីអ្នកឬអតិថិជនជាទូទៅពីតតិយជនរួមមាន ព័ត៌មានប្រជាសាស្ត្រ ព័ត៌មានលំអិតពីរថយន្ត ប្រវត្តិនៃការទាមទារសំណង ព័ត៌មានក្លែងបន្លំ បញ្ជីទីផ្សារ ព័ត៌មានដែលមានជាសាធារណៈ និងព័ត៌មានផ្សេងទៀតដើម្បីជួយកែលម្អផលិតផលនិងសេវាកម្មឬអាជីវកម្មរបស់យើង។
ផ្នែកទី B.1 - គោលការណ៍ Cookies
គេហទំព័ររបស់យើងប្រើប្រាស់ Cookies ដើម្បីសម្គាល់អ្នកពីអ្នកប្រើប្រាស់គេហទំព័ររបស់យើងផ្សេងទៀត។ វាជួយយើងក្នុងការផ្តល់ជូនអ្នកនូវបទពិសោធល្អនៅពេលអ្នកប្រើគេហទំព័ររបស់យើងហើយ ក៏អនុញ្ញាតឱ្យយើង ធ្វើឱ្យគេហទំព័ររបស់ យើងកាន់តែប្រសើរឡើងដែរ។ Cookies គឺជាឯកសារតូចមួយដែលផ្ទុកអក្សរ និងលេខដែលពួកយើងដាក់នៅក្នុងកម្មវិធីគេហទំព័រ ឬ ថាសរឹង របស់កំព្យូទ័រអ្នក។ Cookies ផ្ទុកព័ត៌មានដែលដាក់នៅក្នុង ថាសរឹង របស់កំព្យូទ័រអ្នក។ អ្នកអាចទទួលយក ឬបដិសេធ Cookies បានដោយកែប្រែទៅលើលក្ខខណ្ឌនៅក្នុងកម្មវិធីគេហទំព័ររបស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើវាសូមចូលទៅកាន់ help menu នៅក្នុងកម្មវិធីគេហទំព័ររបស់អ្នក។
យើងប្រើប្រភេទ Cookies ដូចខាងក្រោមៈ
Strictly necessary cookies៖ Cookies ប្រភេទនេះដែលត្រូវបានទាមទារសម្រាប់ ប្រតិបត្តិការគេហទំព័ររបស់យើង។
Analytical/performance cookies៖ វាអនុញ្ញាតឱ្យយើងស្គាល់និងរាប់ចំនួនអ្នកចូលមើលគេហទំព័រ របស់យើង និងឃើញពីរបៀបដែលអ្នកចូលមើលចល័ត ជុំវិញគេហទំព័រ របស់យើងនៅពេល ដែលពួកគេ កំពុងប្រើ។ វាជួយយើងកែលម្អវិធីដែលគេហទំព័ររបស់យើងដំណើរការ ឧទាហរណ៍វាធានាថា អ្នក ប្រើអាចស្វែងរកអ្វីដែលពួកគេកំពុងស្វែងរកបានយ៉ាងងាយស្រួលនិង
Functionality cookies៖ វាត្រូវបានប្រើដើម្បីសម្គាល់អ្នក ប្រើនៅពេលដែលពួកគេ ត្រឡប់ មកគេហទំព័ររបស់យើងវិញ។ វាអាចឱ្យយើងធ្វើមាតិកាផ្ទាល់ខ្លួនសម្រាប់អ្នក ស្វាគមន៍អ្នកដោយឈ្មោះ និងចងចាំចំណូលចិត្តរបស់អ្នក (ឧទាហរណ៍ជម្រើសភាសាឬតំបន់របស់អ្នក) ។
ដោយបន្តប្រើប្រាស់គេហទំព័រ អ្នកយល់ព្រមទទួលយកការប្រើប្រាស់ Cookies ដូចដែលបានរៀបរាប់ខាងលើ។
ផ្នែកទី ៣ - របៀបដែលយើងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងមូលហេតុ
យើង, PCLA, សាជីវកម្មព្រូដិនសលអាស៊ី, ក្រុមហ៊ុនព្រូដិនសលគ្រុប និងដៃគូអាជីវកម្មរបស់យើង នឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ដល់យើងរួមជាមួយព័ត៌មានផ្សេងទៀតក្នុងគោលបំណងដូចខាងក្រោម៖
គោលបំណង
មូលដ្ឋានច្បាប់សម្រាប់ដំណើរការ
ការគ្រប់គ្រងផលិតផល និងសេវាកម្មរបស់យើង រួមទាំងការជួយឱ្យយើងអនុវត្តនូវកាតព្វកិច្ចរបស់យើងចំពោះអ្នក និងផ្តល់សេវាកម្មដែលពាក់ព័ន្ធដូចដែលបានពិភាក្សាជាមួយអ្នក មុនពេលទិញផលិតផល ឬសេវាកម្មណាមួយ។
អនុវត្តការត្រួតពិនិត្យដោយទាក់ទងជាមួយនឹងភ្នាក់ងារផ្សេងៗដូចជាភ្នាក់ងារយោងឥណទាន ក្រុមហ៊ុនតាមដាន ឬព័ត៌មានដែលមានជាសាធារណៈ (សូមមើលផ្នែកDសម្រាប់ព័ត៌មានបន្ថែម) ។
ចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យារបស់យើងជាមួយអ្នក ឬដើម្បីចាត់វិធានការមុនពេលឈានដល់ការចុះកិច្ចសន្យាជាមួយអ្នក។
ការផ្តល់សេវាកម្មអតិថិជនដូចជា ការឆ្លើយតបនឹងសំណួរ ឬប្រាប់អ្នកថាមានអ្វីមួយដែលកំពុងផ្លាស់ប្តូរ។
ធ្វើការសំរេចចិត្តដោយស្វ័យប្រវត្តិ (សូមមើលផ្នែកEសំរាប់ព័ត៌មានបន្ថែម) ។
រក្សាព័ត៌មានរបស់អ្នកលើកំណត់ត្រានិងអនុវត្តរដ្ឋបាលអាជីវកម្មផ្ទៃក្នុងផ្សេងទៀត
ចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យារបស់យើងជាមួយអ្នក។ បន្ទាប់ពីកិច្ចសន្យារបស់យើងបានបញ្ចប់ ផលប្រយោជន៍ស្របច្បាប់របស់យើងនៅតែរក្សាក្នុងការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងរបស់យើងជាមួយអ្នក។
អនុលោមតាមបទប្បញ្ញត្តិឬតម្រូវការផ្នែកច្បាប់ផ្សេងទៀត។
អនុលោមតាមកាតព្វកិច្ចច្បាប់របស់យើង។
រចនានិងផ្តល់ជូនអ្នកនូវការធានារ៉ាប់រងផលិតផលហិរញ្ញវត្ថុ រួមទាំងផលិតផលនិងសេវាកម្មដែលពាក់ព័ន្ធផេ្សងទៀត។
ធ្វើការស្រាវជ្រាវនិងវិភាគស្ថិតិ (រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ) ។
ផផលប្រយោជន៍ស្របច្បាប់របស់យើងក្នុងការរចនានិងកែលម្អផលិតផលរបស់យើង ផ្តល់នូវសេវាកម្មលើតម្លៃបន្ថែម អភិវឌ្ឍអាជីវកម្មរបស់យើងនិងទទួលបានការយល់ដឹងអំពីរបៀបប្រើប្រាស់ ផលិតផលរបស់យើង។
លើសពីនេះ យើង, PCLA, ក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ី ក្រុមព្រូដិនសលគ្រុប និងដៃគូទីផ្សាររបស់យើង នឹងប្រើទិន្នន័យផ្ទាល់ខ្លួនដែលអ្នកដែលផ្តល់ឱ្យយើងរួមជាមួយព័ត៌មានផ្សេងទៀតដើម្បីបញ្ជូនដំណើរទីផ្សារដោយផ្ទាល់តាមរយៈមធ្យោបាយអេឡិចត្រូនិក និងមិនមែនអេឡិចត្រូនិច រួមទាំងប្រៃសណីយ៍ ក៏ដូចជាការបញ្ជូនការណែនាំពី ផលិតផល និងសេវាកម្មពីភាគីទីបីដែលបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នតាមរយៈប្រៃសណីយផងដែរ។ សូមមើល ផ្នែកទី១សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត។ មូលដ្ឋានច្បាប់របស់យើងសម្រាប់ដំណើរការនេះ ផ្អែកលើ ការយល់ព្រមរបស់អ្នក។
គោលបំណងមួយចំនួនខាងលើគឺចាំបាច់ដើម្បីអនុញ្ញាតឱ្យយើងអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យារបស់យើងចំពោះអ្នក និងដើម្បីឱ្យយើងអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិដែលបានចែង។ យើងក៏អាចពឹងផ្អែកលើផលប្រយោជន៍ស្របច្បាប់ ក្នុង ការប្រើប្រាស់ និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដែលបានពណ៌នា ខាងលើដើម្បីកែលម្អផលិតផលនិងសេវាកម្មរបស់យើង។ វាអនុញ្ញាតឱ្យយើងស្វែងរកវិធីដើម្បីអភិវឌ្ឍអាជីវកម្ម របស់យើង និងទទួលបានការយល់ដឹងពីរបៀបប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់យើង។ ប្រសិនបើ យើងត្រូវការការយល់ព្រមពីអ្នកដើម្បីប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដែលបានពណ៌នាខាងលើ យើងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងករណីដែលអ្នកបានផ្តល់ការយល់ព្រមតែប៉ុណ្ណោះ។
តើអ្នកណាដែលយើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយ និងហេតុអ្វី
យើងនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួននិងសុខភាពរបស់អ្នកនៅក្នុងក្រុមហ៊ុនព្រូដិនសលគ្រុប និងទៅកាន់ដៃគូអាជីវកម្មហិរញ្ញវត្ថុ/សុខភាពរបស់យើង និងអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងៗ (រាប់បញ្ចូលទាំងអ្នកធានារ៉ាប់រង ដោយគ្មានកំណត់ មេធាវី ធនាគារ គណនេយ្យករ ស្ថាប័នហិរញ្ញវត្ថុ អ្នកទទួលផល និងអ្នកផ្តល់សេវាកម្ម ផ្សេងទៀតដែល ផ្តល់នូវរដ្ឋបាល ទូរគមនាគមន៍ កុំព្យួទ័រ ការទូទាត់ ការបោះពុម្ព ការបង់រំលោះ ឬសេវាកម្មផ្សេង ទៀតដល់ពួកយើង ដើម្បីឱ្យយើងអាចធ្វើអាជីវកម្មរបស់យើង) ក្រុមហ៊ុនពិនិត្យវិក័យប័ត្រវេជ្ជសាស្រ្ត ក្រុមហ៊ុនស៊ើប អង្កេតការទាមទារសំណង សមាគមនិងសហព័ន្ធឧស្សាហកម្ម កញ្ចប់បណ្ណសន្យារបស់អ្នក ឬអ្នកវិនិយោគ អ្នកប្រឹក្សាអាជីព អ្នកស្រាវជ្រាវ ភ្នាក់ងារឥណទាន ភ្នាក់ងារប្រមូលបំណុលស្ថាប័នហិរញ្ញវត្ថុ/សុខភាព និងដៃគូផ្សេងទៀតសម្រាប់គោលបំណងណាមួយដែលមានចែងក្នុងផ្នែកCនេះ។ ប្រសិនបើអ្នកមានកញ្ចប់បណ្ណសន្យា រ៉ាប់រងឬ បុគ្គលផ្សេងទៀតអាចនឹងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប្រសិនបើសមស្រប យើងក៏អាច បញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅភ្នាក់ងារទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ភ្នាក់ងារគតិយុត្ត ឬ អភិបាល កិច្ចណាមួយរបស់រដ្ឋាភិបាលផងដែរ។
យើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងប្រទេសណាមួយក្រៅពីប្រទេសដែលអ្នករស់នៅ។ បើយើងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងនឹងប្រើប្រាស់ការការពារសុវត្ថិភាពសមស្របនិងអនុលោមតាមច្បាប់នៃ ប្រទេសដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរ។ ព័ត៌មានលម្អិត ពីការការពារនេះអាចផ្តល់ ឱ្យអ្នក បានតាមរយៈការស្នើសុំ។
យើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលកំណត់មួយ។
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានរក្សាទុកក្នុងរយៈពេលយូរ ដរាបណាអ្នក (ឬម្ចាស់បណ្ណសន្យារ៉ាប់រងរបស់អ្នក) ជាអតិថិជនរបស់យើង ឬយូរជាងនេះបើចាំបាច់ដោយច្បាប់ ឬចាំបាច់តាមគោលការណ៍នៃការរក្សាទុកទិន្នន័យរបស់យើង។ វាត្រូវនឹងតាមគោលការណ៍នៃការរក្សាទុកទិន្នន័យរបស់យើងជានិច្ច។ វានឹងអាចមានកាលៈទេសៈជាក់លាក់ណាមួយដែលចាំបាច់សម្រាប់ពួកយើងក្នុងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឱ្យបានយូរជាងនេះ (ដូចជានៅពេលមានជម្លោះកើតឡើងជាដើម)។
ផ្នែក D – ការពិនិត្យឯកសារយោង
សម្រាប់ផលិតផលមួយចំនួន យើងអាចប្រើភ្នាក់ងារឥណទានដែលត្រូវបានអនុម័ត ក្រុមហ៊ុនតាមដាន ភ្នាក់ងារបង្ការ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឬព័ត៌មានដែលមានជាសាធារណៈដើម្បីជួយយើងក្នុងការត្រួតពិនិត្យ អត្តសញ្ញាណរបស់អ្នកក៏ដូចជាការពារការក្លែងបន្លំ និងការសម្អាតប្រាក់ ដែលនេះរួមបញ្ចូលទាំងការត្រួតពិនិត្យលើអាស័យដ្ឋានពីមុន និងបច្ចុប្បន្ន។ លទ្ធផលទាំងនេះអាចត្រូវបានកត់ត្រាទុកសម្រាប់ជាឯកសារយោងនាពេលអនាគត។
ការត្រួតពិនិត្យទាំងនេះក៏អាចត្រូវបានអនុវត្តសម្រាប់វិនិយោគិនមូលនិធិ ម្ចាស់បណ្ណសន្យារួមឬបុគ្គលដែលអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់។ ប្រសិនបើយើងបាត់ទំនាក់ទំនងជាមួយអ្នក យើងអាចប្រើភ្នាក់ងារទាំងនេះដើម្បីផ្ទៀងផ្ទាត់អាស័យដ្ឋានរបស់អ្នកផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នក។ រាល់ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវធ្វើដោយសុវត្ថិភាពជានិច្ច។
ផ្នែក E - យើងអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិឬស្គាល់ពីអ្នក
យើង, PCLA, សាជីវកម្មព្រូដិនសលអាស៊ីដៃគូពាណិជ្ជកម្ម និងដៃគូទីផ្សាររបស់យើងអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិដែលជះឥទ្ធិពលដល់អ្នក ឬដើម្បីអនុវត្តទម្រង់ផ្សេងទៀត (ឧទាហរណ៍ការធ្វើទីផ្សារ) ។
បើយើងអនុវត្តសកម្មភាពសម្រេចចិត្តដោយស្វ័យប្រវត្ដិ យើងនឹងផ្តល់ជូនអ្នកនូវព័ត៌មានបន្ថែមទៀតតាមពេលវេលាសមស្របទៅតាមច្បាប់ក្នុងតំបន់។
ផ្នែក F: ការប្រើប្រាស់ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នក
សម្រាប់ផលិតផលឬសេវាកម្មជាក់លាក់ យើងត្រូវការធ្វើដំណើរការទិន្នន័យសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នក ដូចជាព័ត៌មានទាក់ទងនឹងសុខភាព ហ្សែន ហ្សែនអត្តសញ្ញាណជីវមាត្រ និង ភេទ។ ក្នុងកម្រិតដែលយើងត្រូវការការយល់ព្រមច្បាស់លាស់របស់អ្នកដើម្បីធ្វើដំណើរការទិន្នន័យផ្ទាល់ខ្លួនប្រភេទនេះតាមរបៀបដែលបានពិពណ៌នានៅក្នុងផ្នែក C, D និង E យើងនឹងផ្តល់ព័ត៌មានលម្អិតអំពីចំណុចនេះនៅចំណុចនៃការប្រមូល និងស្វែងរកការយល់ព្រមរបស់អ្នកស្របតាមច្បាប់ក្នុងតំបន់។
ផ្នែក G: អ្នកមានសិទ្ធិក្នុងការគ្រប់គ្រង
នៅពេលនិយាយអំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកមានសិទ្ធិដូច ដែលបាន អនុញ្ញាតនៅក្នុងច្បាប់ក្នុងស្រុក។
ទន្ទឹមនឹងនេះប្រសិនបើអ្នករស់នៅក្នុងយុត្តាធិការរបស់សហភាពអឺរ៉ុប សិទ្ធិបន្ថែមដែលស្ថិតនៅក្រោម General Data Protection Regulation (GDPR) អាចត្រូវបានអនុវត្ត។ ដូច្នេះអ្នកអាច៖
ស្នើសុំច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយឥតគិតថ្លៃ (យើងអាចគិតប្រាក់ពីអ្នកសម្រាប់ការស្នើសុំនេះប្រសិនបើការស្នើសុំនេះមិនមានមូលដ្ឋានច្បាស់លាស់ ឬ លើសពីអ្វីដែលអាចផ្ដល់ បាន) ។
នៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ ការស្នើសុំឱ្យយើងផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅអង្គភាពផ្សេងទៀតប្រសិនបើអ្នកចង់ឱ្យយើងធ្វើ;
ស្នើសុំឱ្យយើងកែនូវអ្វីដែលខុស ឬ បំពេញទិន្នន័យផ្ទាល់ខ្លួនដែលមិនពេញលេញ។
ស្នើសុំឱ្យយើងលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រសិនបើវាលែងត្រូវការសម្រាប់គោលបំណងដែលមានចែងក្នុងផ្នែក A ឬ ប្រសិនបើមិនមានមូលដ្ឋានច្បាប់ផ្សេងទៀតសម្រាប់ដំណើរការ។
កំណត់ពីរបៀបដែលយើងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ ដកការព្រមព្រៀងរបស់អ្នក (រាប់បញ្ចូលទាំងការសម្រេចចិត្តជាស្វ័យប្រវត្តិ) ដែលអ្នកបានផ្តល់សម្រាប់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់
អ្នក។
ជំទាស់នឹងពួកយើងទាក់ទងនឹងការប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ធ្វើការផ្សព្វផ្សាយទីផ្សារដោយផ្ទាល់ (រាប់បញ្ចូលទាំងទម្រង់ដែលពាក់ព័ន្ធ) ឬដំណើរការផ្សេងទៀតដែលផ្អែកលើចំណាប់អារម្មណ៍សមស្រប និង
តវ៉ាទៅអាជ្ញាធរការពារទិន្នន័យ ឬនិយ័តករឯករាជ្យមួយទៀតអំពីរបៀបដែលយើងកំពុងប្រើវា។
ប្រសិនបើអ្នកចង់ប្រើសិទ្ធិរបស់អ្នក ឬ ចង់មានការពន្យល់អំពីសិទ្ធិទាំងនេះ យើងបានពន្យល់ពីវិធីដែលអ្នកអាចទាក់ទងនៅក្នុងផ្នែកទំនាក់ទំនង។
ប្រសិនបើអ្នកត្រូវការនិយាយជាមួយយើង វានឹងមានប្រយោជន៍ក្នុងការប្រគល់ឱ្យអ្នកត្រួតពិនិត្យទិន្នន័យ នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺ PCLA ។ យើងអាចតាមដានឬកត់ត្រាការហៅទូរស័ព្ទ ឬទំនាក់ទំនងផ្សេងទៀតដែលយើងមានជាមួយអ្នក។ នេះប្រហែលជាប្រើសម្រាប់ការបណ្តុះបណ្តាល សុវត្ថិភាព ឬដើម្បីជួយយើងក្នុងការត្រួតពិនិត្យគុណភាព។
ផ្នែក H: ធ្វើសកម្មភាពជំនួសអ្នកផ្សេង?
ច្បាប់ក្នុងតំបន់របស់អ្នកអាចតម្រូវឱ្យអ្នកស្វែងរកការយល់ព្រមជាមុន មុនពេលដែលអ្នកផ្តល់ឱ្យយើងនូវទិន្នន័យផ្ទាល់ខ្លួនអំពីមនុស្សម្នាក់ផ្សេងទៀត ក្នុងនាមជំនួសពួកគេ។ នេះរួមបញ្ចូលទាំងការផ្តល់ការយល់ព្រមទៅលើ៖
ដំណើរការទិន្នន័យផ្ទាល់ខ្លួន និង ទិន្នន័យសម្ងាត់ផ្ទាល់ខ្លួនរបស់យើង (ដូចដែលយើងបានពន្យល់នៅក្នុងផ្នែក A - G ខាងលើ); និង
អ្នកកំពុងទទួលបានការជូនដំណឹងពីការការពារព័ត៌មានណាមួយក្នុងនាមពួកគេ។
ប្រសិនបើមានហេតុផលណាមួយដែលអ្នកមានការព្រួយបារម្ភថាតើអ្នកត្រូវបានអនុញ្ញាតក្នុងការផ្តល់ឱ្យយើងនូវព័ត៌មានរបស់បុគ្គលផ្សេងទៀត សូមទាក់ទងមកកាន់យើងតាម អាសយដ្ឋានអ៊ីម៉ែលខាងក្រោមមុនពេលបញ្ជូនអ្វីមួយមកយើង។
ផ្នែក I: ការផ្សព្វផ្សាយទីផ្សារដោយផ្ទាល់
យើង PCLA, សាជីវកម្មព្រូដិនសលអាស៊ី ដៃគូពាណិជ្ជកម្ម និង ដៃគូទីផ្សាររបស់យើងនឹងនៅតែផ្ញើព័ត៌មានមកអ្នកតាមរយៈការប្រកាសអំពីផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនព្រូដិនសលនិងភាគីទីបីដែលបានជ្រើសរើសដោយយកចិត្តទុកដាក់។
លើសពីនេះទៀត ពីពេលមួយទៅពេលមួយ យើង PCLA ក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ី និង ព្រូដិនសលគ្រុបអាចនឹងទំនាក់ទំនងទៅកាន់អ្នកតាមមធ្យោបាយអេឡិចត្រូនិកដែលមានព័ត៌មានលំអិតអំពីផលិតផល សេវាកម្ម និងការផ្តល់ជូនពិសេសណាមួយ។ យើងនឹងធ្វើដូចនេះបានប្រសិនបើអ្នកបានយល់ព្រមឱ្យយើងទាក់ទងអ្នកដោយមធ្យោបាយអេឡិចត្រូនិច។
ហើយប្រសិនបើអ្នកចង់ផ្លាស់ប្តូរចិត្តរបស់អ្នក ឬ អ្នកចង់បដិសេធក្នុងការជ្រើសយកការទទួល ទីផ្សារ ដោយ ផ្ទាល់ដែលមិនមែនជាអេឡិចត្រូនិក អ្នកអាចប្រាប់យើងបាន ដោយគ្រាន់តែប្រើជម្រើសមួយ ក្នុងចំណោមជំរើសនៅក្នុងផ្នែកទំនាក់ទំនង។
ទាក់ទងមកពួកយើង
ប្រសិនបើអ្នកចង់អនុវត្តសិទ្ធិរបស់អ្នកនៅក្នុងផ្នែក G ឬប្រសិនបើអ្នកត្រូវការព័ត៌មានផ្សេងទៀតអំពីផ្នែកផ្សេងទៀតនៃសេចក្តីជូនដំណឹងនេះអ្នកអាចទាក់ទងយើងតាមវិធីផ្សេងៗគ្នា។
សរសេរមកយើងតាមរយៈ
អាគារជីបម៉ុង ថៅវើ ជាន់ទី២០ ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី (១១០) ភូមិ១០ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រអប់សំបុត្រលេខ 417
អ៊ីម៉ែលមកយើងតាមរយៈ info@prudential.com.kh
ឬចូលទៅកាន់ www.prudential.com.kh
សាជីវកម្មព្រូដិនសលអាស៊ី (Prudential Corporation Asia ) មានន័យថាក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ីលីមីតធីត (Prudential Corporation Asia Limited.)។
ព្រូដិនសលគ្រុប (Prudential Group) មានន័យថា ព្រូដិនសលភីអិលស៊ី (Prudential Plc) ក្រុមហ៊ុនព្រូដិនសល ហូលឌីង លីមីតធីត (Prudential Holdings Limited) និងសាខាផ្សេងទៀតណាមួយនៃ ក្រុមហ៊ុនព្រូដិនសលភីអិលស៊ី (Prudential Plc) ។ ក្រុមហ៊ុនព្រូដិនសលភីអិលស៊ី (Prudential Plc) មិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនព្រូដិនសលអ៊ិនវេសមិន (Prudential Financial, Inc.) ដែលជាក្រុមហ៊ុនដែលមានទីតាំងអាជីវកម្មធំជាងគេគឺនៅសហរដ្ឋអាមេរិកឬជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន M&G Plc ដែលជាក្រុមហ៊ុនរួមបញ្ចូលនៅក្នុងចក្រភពអង់គ្លេស។
ដៃគូអាជីវកម្ម មានន័យថា អ្នកផ្តល់សេវាកម្ម គណនេយ្យករ សវនករ អ្នកផ្តល់សេវាកម្មអាយធី និងអ្នកផ្តល់វេទិកា អ្នកអន្តរការី អ្នកធានារ៉ាប់រងបន្ត អ្នកវិនិយោគ ភ្នាក់ងារ ភ្នាក់ងារប្រាក់សោធន (និងអ្នកពាក់ព័ន្ធផ្សេងទៀត) អ្នកប្រឹក្សាយោបល់ អ្នកណែនាំ អ្នកជ្រើសរើសអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុនិងផលិតផលធានារ៉ាប់រងរបស់ភាគីទីបី និង ទីប្រឹក្សាច្បាប់របស់យើង។
ដៃគូទីផ្សារ មានន័យថាអ្នកផ្តល់សេវាកម្ម ភ្នាក់ងារអន្តរការី អ្នកទទួលប្រាក់សោធន (និងអ្នកពាក់ព័ន្ធផ្សេងទៀត) អ្នកប្រឹក្សាយោបល់ អ្នកណែនាំ និងអ្នកផ្គត់ផ្គង់ផលិតផលធានារ៉ាប់រងនិងហិរញ្ញវត្ថុរបស់ភាគីទីបី។
យើងប្រើប្រាស់ Cookies ដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ល្អបំផុតនៅលើគេហទំព័ររបស់យើងខ្ញុំ។ ដោយការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកផ្តល់ការយល់ព្រមឱ្យ Cookies ដំណើរការ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងការប្រើប្រាស់ Cookies សូមកែប្រែការកំណត់ភាពឯកជននៃកម្មវិធីអ៊ីនធឺណិតរបស់អ្នក។ សូមកត់សម្គាល់ថាសេវាកម្មមួយចំនួនអាចនឹងមិនដំណើរការទេ ប្រសិនបើ Cookies ត្រូវបានបិទ។ សម្រាប់ព័ត៌មានលម្អិត សូមអានគោលការណ៍ព័ត៌មានឯកជនរបស់យើងខ្ញុំ។