ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
PRUCare

PRUថែទាំ

ជំងឺធ្ងន់ធ្ងរ អាចនឹងកើតឡើងដោយឥតព្រាងទុកដែលបណ្តាលឲ្យយើងមានក្តីបារម្ភចំពោះមនុស្សជាទីស្រលាញ់ ជាពិសេសប្រសិនបើវាកើតឡើងច្រើនដង។ PRUថែទាំ គឺជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតលើជំងឺធ្ងន់ធ្ងរ ដែលអនុញ្ញត្តិឲ្យអ្នកប្រើប្រាស់ជ្រើសរើសដើម្បីជាដំណោះស្រាយលើការការពារជំងឺធ្ងន់ធ្ងរ ករណីមរណភាព និង ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍សម្រាប់អ្នកនិងគ្រួសារអ្នក។

PRUថែទាំ ត្រៀមខ្លួនសម្រាប់អ្វីដែលនឹកស្មានមិនដល់

ចូលមើលតម្លៃឥទ្បូវនេះ

ព័ត៌មានបន្ថែមអំពីផលិតផល PRUCare

តើអ្វីទៅជា PRUថែទាំ?

PRUថែទាំ ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានលក្ខណៈជាការធានារ៉ាប់រងមានកាលកំណត់សម្រាប់ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងដោយម្ចាស់បណ្ណសន្យារ៉ាប់រងនឹងមិនទទួលបានការប្រាក់ភាគលាភ និង ផលចំណេញផ្សេងៗ ដែលបានមកពីការវិនិយោគទៅលើបុព្វលាភធានារ៉ាប់រងដែលបានបង់នោះឡើយ (Non-participatingនិងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍។​ ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចទិញភ្ជាប់ទៅនឹងផលិតផលនេះគឺផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ ដែលផ្តល់ការការពារផ្នែកហិរញ្ញវត្ថុលើលក្ខខណ្ឌវេជ្ជសាស្រ្តដែលបានផ្តល់ជូនរួមមាន ករណីជំងឺធ្ងន់ធ្ងរ ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ អត្ថប្រយោជន៍បន្ថែមលើជំងឺមហារីក (តាមភេទ) ផលវិបាកនៃការមានគភ៌ ការវះកាត់ស្តារឡើងវិញ ឬការផ្សាំនៃស្បែក និងផលវិបាកនៃជំងឺទឹកនោមផ្អែម។ 

តើអតិថិជនណាខ្លះដែលអាចជាវផលិតផល  PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ?

អតិថិជនដែលអាចជាវផលិតផលនេះរួមមាន៖ 

១. និតិបុគ្គលដែលបានចុះបញ្ជី និងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ឬ

២. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់ 6 ខែ ដោយមានអាសយដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី 18 ទៅ 60 ឆ្នាំដែលប្រើប្រាស់ Smartphone

អាចជាវសម្រាប់អនីតិជនចាប់ពីអាយុ ឆ្នាំឡើង (អាស្រ័យលើលក្ខខណ្ឌអត្ថប្រយោជន៍នីមួយៗ)។ 

តើអ្វីទៅជារយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង សម្រាប់ផលិតផល PRUថែទាំ និង ផលិតផលធានារ៉ាប់រងបន្ថែម PRUការពារជំងឺធ្ងន់ធ្ងរ?

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង គឺជារយៈពេលដែលការធានារ៉ាប់រងអាយុជីវិតត្រូវបានផ្តល់ជូន។ រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងសម្រាប់ផលិតផលនេះគឺ (ប្រាំ) ឆ្នាំ។ 

តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ? 

ករណីជំងឺធ្ងន់ធ្ងររួមមាន៖ ជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរ ជំងឺគាំងបេះដូងដែលមានកម្រិតធ្ងន់ធ្ងរជាក់លាក់ គ្រោះថ្នាក់សរសៃឈាមខួរក្បាលជាមួយការខូចប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ ជំងឺសរសៃឈាមអាកទែរចិញ្ចឹមបេះដូង និងដុំខួរក្បាលស្លូត 

តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោមអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ? 

ជំងឺធ្ងន់ធ្ងរកើតឡើងលើកុមារ៖ ជំងឺមហារីកឈាមស ជំងឺទឹកនោមផ្អែមពឹងផ្អែកលើអាំងស៊ុយលីន(ជំងឺទឹកនោមផ្អែមប្រភេទ I) គ្រុនរលាកសន្លាក់ដែលបណ្តាលអោយមានជំងឺប្រឺសបេះដូង ជំងឺ Kawasaki ជាមួយនឹងផលវិបាកទៅលើបេះដូង ជំងឺរលាកសន្លាក់រុាំរ៉ៃធ្ងន់ធ្ងរលើកុមារ ការវះកាត់ខួរក្បាល ជំងឺហឺតធ្ងន់ធ្ងរ ជំងឺរលាកតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមប្រៃ ជំងឺឆ្កួតជ្រូកធ្ងន់ធ្ងរ ជំងឺឈាមក្រកក A និង B ធ្ងន់ធ្ងរ។ 

តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោម

អត្ថប្រយោជន៍ផលវិបាកនៃការមានគភ៌? 

ផលវិបាកនៃការមានគភ៌៖ សុករបើកពីស្បូន រលាកថ្លើមដោយសារខ្លាញ់ស្រូចស្រាវនិងធ្ងន់ធ្ងរលើស្រ្តីមានគភ៌ ស្ទះសរសៃរឈាមដោយសារទឹកភ្លោះ មហារីកកោសិកាសុក​ និង កូនពងកាច​ ឈាមកកដេរដាសក្នុងសរសៃឈាម កូនក្រៅស្បួន សុកភ្ជាប់ចូលជ្រៅដល់សាច់ដុំស្បូន​​ រឺ ជ្រៅហួសសាច់ដុំស្បូនទៅដល់សរីរាង្គជិតខាង ការហូរឈាមក្រោយសំរាលដែលតម្រូវឱ្យវះកាត់ស្បូនចេញ បំរុងក្រឡាភ្លើង​​ រឺ​ ក្រឡាភ្លើង និងទារកស្លាប់កើត។ 

តើលក្ខខណ្ឌវេជ្ជសាស្រ្តអ្វីខ្លះ ដែលត្រូវរ៉ាប់រងក្រោម

អត្ថប្រយោជន៍ផលវិបាកនៃជំងឺទឹកនោមផ្អែម? 

ផលវិបាកនៃជំងឹទឹកនោមផ្អែម នេះរួមមាន៖ ជំងឺបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម ជំងឺតម្រងនោមបណ្តាលមកពីជំងឺទឹកនោមផ្អែមនិងការឆ្លងកាត់ជាក់ស្តែងនៃការកាត់ជើងឬដៃ ដែលកើតឡើងដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែម 

ករណីមិនធានា

PRUថែទាំ ​

ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើ ប្រសិនបើការទាមទារសំណងរបស់ អ្នកត្រូវបានធានារ៉ាប់រងត្រូវបានកើតឡើង ដោយផ្ទាល់ ឬប្រយោល ដូចលក្ខខណ្ឌខាងក្រោម៖

  • ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ ឬ
  • ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីបទល្មើសព្រហ្មទណ្ឌត្រូវបានប្រព្រឹត្ត ដោយអ្នកទទួលផលម្នាក់ ឬច្រើន នាក់ នោះមានតែអ្នកទទួលផលដែលមិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ ដែលនៅមានសិទ្ធក្នុងការទទួលអត្ថប្រយោជន៍ ឬ
  • ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុង ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឬ
  • ស្ថានភាព ឬជំងឺមានពីមុនស្រាប់ ដូចដែលបានចែងក្នុងចំណុច ១ នៃបណ្ណសន្យារ៉ាប់រងនេះ។

​​

ក្នុងករណីនេះ ប្រសិនបើក្រុមហ៊ុនធ្វើការបដិសេធចំពោះសំណើទាមទារសំណង នោះក្រុមហ៊ុននឹងធ្វើការទូទាត់​ឱ្យវិញនូវចំនួនទឹកប្រាក់ ដូចខាងក្រោម៖

  • បុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ ដោយដកយកមកវិញនូវ
  • ថ្លៃពិនិត្យសុខភាពណាមួយដែលបានចំណាយដោយក្រុមហ៊ុន (ប្រសិនបើមាន) ដោយដកយកមកវិញនូវ
  • ចំនួនទឹកប្រាក់ណាមួយដែលនៅជំពាក់ក្រុមហ៊ុន (ប្រសិនបើមាន)។

បណ្ណសន្យារ៉ាប់រង នឹងត្រូវបញ្ចប់ភ្លាម បន្ទាប់ការទូទាត់ខាងលើចប់សព្វគ្រប់។

PRUការពារជំងឺធ្ងន់ធ្ងរ​

ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលេី ប្រសិនបេីការទាមទារសំណងត្រូវបានកេីតឡេីងដោយផ្ទាល់ ឬដោយប្រយោលចំពោះអ្នកត្រូវបានធានារ៉ាប់រងដូចខាងក្រោម៖

  • ស្ថានភាព ឬជំងឺមានពីមុនស្រាប់ដូចដែលបានចែងក្នុងចំណុច ១ នៃផលិតផលធានារ៉ាប់រងបន្ថែមនេះ។
  • ជំងឺឬស្ថានភាពណាមួយដែលមានវត្តមាន ឬ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងរយៈពេលរង់ចាំ។
  • ការធ្វេីអត្តឃាត ការប៉ុនប៉ងធ្វេីអត្តឃាត ឬ ការធ្វេីឲ្យរបួសខ្លួនឯង ទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ។
  • ការប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌ ឬ ការប៉ុនប៉ងប្រព្រឹត្តបទល្មេីសព្រហ្មទណ្ឌ ឬ ការបង្កឲ្យមានការវាយប្រហារឬបទ ល្មើសព្រហ្មទណ្ឌ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។
  • ស្ថិតក្រោមឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង។
  • ការធ្វើរោគវិនិច្ឆ័យរកឃើញជំងឺ ឬស្ថានភាពណាមួយ ដោយសារភាពមិនប្រក្រតីពីកំណើតមិនថាដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ។
  • អ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងអំឡុងពេលរយៈពេលរស់រានមានជីវិតដូចដែលបានចែងក្នុងចំណុច ៤.៨។

ប្រសិនបើអត្ថប្រយោជន៍លើការវះកាត់ស្តារឡើងវិញ ឬការផ្សាំនៃស្បែក ត្រូវបានជ្រើសរើស នោះករណីមិនធានាខាងក្រោមនេះក៏នឹងត្រូវបានអនុវត្តបន្ថែមពីលើករណីមិនធានាខាងលើផងដែរ។ ក្រុមហ៊ុននឹងបដិសេធក្នុងការទូទាត់អត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលេី ប្រសិនបេីការទាមទារសំណងត្រូវបាន កេីត ឡេីងចំពោះអ្នកត្រូវបានធានារ៉ាប់រងដូចខាងក្រោម៖

  • ការព្យាបាលសម្រាប់ជំងឺ ឬរបួសបណ្តាលមកពីអ្នកត្រូវបានធានារ៉ាប់រងចូលរួមនៅក្នុងសកម្មភាពដែលងាយមានគ្រោះថ្នាក់ ឬសកម្មភាពកីឡាសម្រាប់ការកំសាន្ត ឬអាជីព ឬ សកម្មភាពឬកីឡាផ្សេងៗដែលអាចរកប្រាក់ចំណូលពីសកម្មភាពទាំងនោះ។
  • ការងើបបះបោរប្រឆាំងរដ្ឋាភិបាល កូដកម្ម ភេវរកម្ម ការរំលោភឬការប៉ុនប៉ងរំលោភច្បាប់ ការទប់ទល់ប្រឆាំងទៅនឹងការចាប់ខ្លួនឬការដាក់ពន្ធនាគារណាមួយ។
  • ផលវិបាកដែលកើតឡើងដោយផ្ទាល់ឬដោយប្រយោលពី ការធ្លាក់នុយក្លេអ៊ែរ វិទ្យុសកម្ម សមាសភាពនុយក្លេអ៊ែរ សម្ភារៈឬកាកសំណល់នុយក្លេអ៊ែរ និង ហានិ ភ័យពាក់ព័ន្ធនឹងសង្គ្រាមផ្សេងៗទៀត។