ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
customer birthday

ឆ្នាំថ្មី សំណាងថ្មី

រីករាយថ្ងៃកំណើត ​សូមជូនពរ​អ្នកទទួលបានថ្ងៃខួបកំណើតដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងក្ដីស្រឡាញ់ និង​ជូនពរឱ្យ​​ឆ្នាំថ្មី​ខាង​មុខ​នេះកាន់តែពិសេស។ តោះចូលរួមអបអរសាទរថ្ងៃពិសេសនេះជាមួយ ព្រូដិនសល។
ទទួលយកសំបុត្រចាប់រង្វាន់

ដើម្បីអបអរសាទរថ្ងៃដ៏ពិសេសនេះ ព្រូដិនសល មានភាពរីករាយក្នុងការផ្តល់ជូនអ្នកនូវឱកាសដើម្បីឈ្នះរង្វាន់ជាច្រើនពី កម្មវិធី ឆ្នាំថ្មី សំណាងថ្មី ដែលផ្ដល់ជូនជាពិសេសសម្រាប់អតិថិជនដែលមានខែកំណើតក្នុងខែមីនា និងខែមេសា!

យើងខ្ញុំសូមអរគុណចំពោះភាពជឿជាក់ និងទំនុកចិត្ត លើការជ្រើសរើសកញ្ចប់ធានារ៉ាប់រងអាយុជីវិតរបស់ ព្រូដិនសល​ ដើម្បីការការពារអនាគតគ្រួសាររបស់អ្នក។ ព្រូដិនសល បានការពារគ្រួសារកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣។

 

រយៈពេល 11ឆ្នាំកន្លងមក ព្រូដិនសលកម្ពុជា បានអនុម័តផ្តល់សំណងជាង 22,2លានដុល្លារ (គិតត្រឹម មករា 2024) ជូនគ្រួសារកម្ពុជារាប់មុឺននាក់ ដើម្បីដោះស្រាយ និងសម្រាលជីវភាពគ្រួសារ។ យើងខ្ញុំមានមោទកភាព ក្នុងការក្លាយជាដៃគូការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់លោកអ្នក។

 

សូមចុចលើប៊ូតុងខាងលើ ឬតំណភ្ជាប់ខាងក្រោម រួចចុះឈ្មោះចូលរួម អ្នកនឹងមានឱកាសក្លាយជាអ្នកមានសំណាងមួយរូប។​ សូមអរគុណ សម្រាប់ការជ្រើសរើសក្រុមហ៊ុន ព្រូដិនសលកម្ពុជា ធ្វើជាអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតជូនអ្នក និងគ្រួសារអ្នក។

ខ និង លក្ខខណ្ឌ

ខ និង លក្ខខណ្ឌ
  • សម្រាប់បណ្ណសន្យារ៉ាប់រងមួយអាចទទួលបានសំបុត្រចាប់រង្វាន់តែមួយប៉ុណ្ណោះ
  • ការចុះឈ្មោះចូលរួមចាប់រង្វាន់អាចមានសុពលភាពសម្រាប់តែនៅក្នុងខែកំណើតរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងតែប៉ុណ្ណោះ។
  • កម្មវិធីនេះ គឺសម្រាប់អតិថិជនដែលជាម្ចាស់បណ្ណសន្យារ៉ាប់រងដែលមានខែកំណើតក្នុងខែមីនា និងខែមេសា។ 
  • ការចាប់រង្វាន់នឹងប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ ២០២៤។ 
  • រង្វាន់​​មិន​អាច​ផ្ទេរ ឬ​​ប្តូរ​ជា​សាច់​ប្រាក់ ឬ​របស់​ផ្សេង​ទៀត​បាន​ទេ។
  • ការចាប់រង្វាន់នេះ មិនមានសុពលភាពជាមួយការផ្តល់ជូនពិសេស ការបញ្ចុះតម្លៃ ប័ណ្ណ និងការផ្សព្វផ្សាយផ្សេងទៀតទេ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។
  • រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឥណទាន ឬវត្ថុផ្សេងទៀតដែលមានតម្លៃសមមូលបានទេ។ សុពលភាពនៃការមកទទួលរង្វាន់ គឺមិនអាចបន្តបានទេ។ ក្រុមហ៊ុន ព្រូដិនសល មិនមានកាតព្វកិច្ចក្នុងការផ្លាស់ប្ដូរ ឬទូទាត់សំណងសម្រាប់តម្លៃនៃរង្វាន់ណាមួយដែលមិនបានមកយកនោះទេ។
  • ការប្រគល់រង្វាន់នឹងធ្វើឡើងក្នុងរយៈពេល ៤ សប្តាហ៍ បន្ទាប់ពីកម្មវិធីចាប់រង្វាន់ត្រូវបានបញ្ចប់។
  • រង្វាន់នឹងមានសុពលភាព និងផ្តល់ជូនដល់អ្នកឈ្នះ លុះត្រាតែបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះមានសុពលភាព។
  • ក្រុមហ៊ុន ព្រូដិនសល រក្សាសិទ្ធិក្នុងការដកសិទ្ធិអ្នកឈ្នះ ប្រសិនបើបណ្ណសន្យារ៉ាប់រងរបស់អ្នកឈ្នះត្រូវបានផ្អាកសុពលភាពជាបណ្ដោះអាសន្ន។
  • ក្រុមហ៊ុន ព្រូដិនសល មានសិទ្ធិក្នុងការជំនួសរង្វាន់ជាមួយនឹងរង្វាន់ផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នាដោយមិនចាំបាច់ជូនដំណឹងទុកជាមុន យោងទៅតាមរង្វាន់ដែលមាន។
  • ក្រុមហ៊ុន ព្រូដិនសល នឹងមិនទទួលខុសត្រូវលើ ការខូចខាត គុណភាព ឬការផ្លាស់ប្ដូររបស់កម្មវិធីនេះទេ។​ សម្មភាព ឬការខកខានរបស់ពាណិជ្ជករ និង/ឬអ្នកផ្តល់សេវាកម្ម និងសម្រាប់ការបាត់បង់ របួស ការបាត់បង់អាយុជីវិត ការទាមទារ ឬការខូចខាត ឬផលវិបាកណាមួយ ឬការគិតថ្លៃ ការចំណាយ ឬការចំណាយគ្រប់ប្រភេទណាមួយ ដែលកើតឡើងជាលទ្ធផលនៃការទទួលយក ឬការប្រើប្រាស់រង្វាន់នេះ ឬពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ។
  • ក្រុមហ៊ុន ព្រូដិនសល អាចនៅពេលណាក៏បានធ្វើតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមិនមានការជូនដំណឹងជាមុន ឬផ្តល់ហេតុផលណាមួយ ឬទទួលខុសត្រូវចំពោះបុគ្គលណាមួយឡើយ ចំពោះ (i) ការផ្អាក ការលុបចោល ឬការបញ្ចប់យុទ្ធនាការនេះ ឬ (ii) ការលុប ការផ្លាស់ប្តូរ ការបន្ថែម ការកែប្រែលក្ខខណ្ឌមួយ ឬច្រើននៃការផ្ដល់ជូននេះ៕
ចំនួនរង្វាន់
  • នាឡិកាឆ្លាតវៃ iWatch ចំនួន ១​ រង្វាន់
  • ម៉ាស៊ីនអានសៀវភៅ ចំនួន ១​ រង្វាន់
  • ម៉ាស៊ីនសម្លាប់បាក់តេរី និងមេរោគ ចំនួន ៣ រង្វាន់
  • ឆ្នាំងដាំបាយអគ្គិសនី ចំនួន ៥ រង្វាន់
  • ប្រអប់អាហារថ្ងៃត្រង់អគ្គិសនី​ ចំនួន ២០​ រង្វាន់

កម្មវិធីពិសេស សម្រាប់អ្នក

រីករាយជាមួយការផ្ដល់ជូន ដែលរៀបចំទ្បើងជាពិសេសសម្រាប់អ្នក