ជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានការការពារខ្ពស់ បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យរួមទាំងមានទឹកប្រាក់ធានារ៉ាប់រង៣កញ្ចប់ស្រាប់ងាយស្រួលក្នុងការជ្រើសរើស។

ហានិភ័យមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុក្រុមគ្រួសាររបស់លោកអ្នក

ក្នុងករណីគ្រោះអកុសលកើតឡើងដែលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍​ នោះលោកអ្នកអាចប្រឈមមុខនឹង៖

  • ប្តី/ប្រពន្ឋ ត្រូវរ៉ាប់រងរាល់ការចំណាយទាំងមូល រួមទាំងបំណុលទាំងឡាយដែលនៅសេសសល់។
  • អាចឈានទៅដល់ការបង្ខំចិត្តឲ្យលក់ អចលនទ្រព្យផ្សេងៗ
    ដើម្បីផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗ ប្រសិនបើគ្រួសារពុំមានប្រភពចំណូលផ្សេងទៀត ឬប្រភពចំណូលផ្សេងទៀតនោះ មិនអាចទ្រទ្រង់ការចំណាយទាំងអស់នោះបាន។
  • មានផលប៉ះពាល់ដល់គុណភាពនៃការសិក្សារបស់កូនលោកអ្នក (អាចត្រូវផ្អាកការសិក្សាបណ្តោះអាសន្ន​ ឬត្រូវផ្លាស់ប្តូរសាលារៀន)។
  • ស្ថានភាពគ្រួសារទាំងមូលអាចធ្លាក់នៅក្នុងភាពលំបាក ព្រោះប្រភពចំណូលត្រូវធ្លាក់ទៅលើតែភាគីម្ខាង (ប្តី ឬប្រពន្ធ)។
ផលិតផល ជាដំណោះស្រាយមួយដ៏សមស្របទៅតាមស្ថានភាពរបស់លោកអ្នក

អត្ថប្រយោជន៍ ដែលទទួលបានពីផលិតផល   ដើម្បីការពារហេតុការណ៍អកុសលកើតឡើងដោយចៃដន្យដើម្បីផ្តល់ឲ្យក្រុមគ្រួសាររបស់លោកអ្នក​ នូវពេលវេលាដើម្បីសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង។

  • ទឹកប្រាក់ត្រូវបានធានារ៉ាប់រងសរុបនឹងទទួលបាន ក្រោយជួបគ្រោះអកុសល ដោយទឹកប្រាក់នោះលោកអ្នកឬគ្រួសារលោកអ្នក​អាចយកទៅប្រើប្រាស់ក្នុងចំណាយផ្សេងៗ ។
  • មានការការពាររយៈពេលវែងរហូតដល់ទៅ 20 ឆ្នាំ ដូចច្នេះលោកអ្នកមិនចាំបាច់លក់អចលនទ្រព្យផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ការចំណាយទាំងនោះឡើយ
  • ទឹកប្រាក់ត្រូវបានធានារ៉ាប់រងដែលទទួលបាននឹងជួយសម្រាលបន្ទុកគ្រួសារ និងរ៉ាប់រងការចំណាយទៅលើការសិក្សារបស់កូនលោកអ្នក​
  • បញ្ហាអាជីវកម្ម ស្ថានភាពគ្រួសារ ត្រូវបានដោះស្រាយភ្លាមៗ ជាមួយនឹងទឹកប្រាក់ត្រូវបានធានារ៉ាប់រងដែលលោកអ្នក បានជ្រើសរើស។

 

* ការបង់បុព្វលាភធានារ៉ាប់រងមានតម្លៃខុសៗគ្នាទៅតាមអាយុ និងភេទ។ តម្លៃបុព្វលាភធានារ៉ាប់រងខាងលើគឺជាឧទាហរណ៍ទៅលើបុរសដែលមានអាយុ35ឆ្នាំ។

** តម្លៃបុព្វលាភ​ធានារ៉ាប់រង​ខាងលើ​ គឺ​ជា​ឧទាហរណ៍​សម្រាប់​បុរស​​ដែល​មាន​អាយុ​ 35ឆ្នាំ ដោយ​មិន​រួម​បញ្ចូល​ពន្ធអាករ​លើ​ការធានារ៉ាបរង​ឡើយ។ ពន្ធ​អាករ​លើ​ការ​ធានារ៉ាប់រង​ (ប្រសិន​បើមាន) នឹង​ត្រូវ​បាន​គិត​បញ្ចូល​ទៅតាម​អត្រា​ដែល​កំណត់​ដោយ​ច្បាប់​ជា​ធរមាន។

សំនួរទាក់ទងនឹងផលិតផលនេះ

សម្រាប់ពត៌មានបន្ថែម និងការស្នើសុំពិសេស។

* តម្រូវឲ្យបំពេញ
នាមត្រកូល *
នាមខ្លួន *
ប្រពន្ធ័ទំនាក់ទំនង
(សូមផ្ដល់លេខទូរសព្ទ័/អុីម៉ែល)។ *
ពេលវេលាដែលអាចទំនាក់ទំនងបាន
(ជ្រើសរើសមួយ) *

 
Back to Top