ដោយគ្រាន់តែចាត់ទុកថា លោកអ្នកវិនិយោគ ១៤ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ* នោះលោកអ្នកនឹងទទួលបានការការពាររហូតដល់ ៥០ ម៉ឺនដុល្លារអាមេរិក មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចជ្រើសរើសទំហំទឹកប្រាក់ការពារដែលសាកសមបំផុតទៅតាមស្ថានភាពជាក់ស្តែងរបស់លោកអ្នក។

សេចក្តីលម្អិតអំពីផលិតផល

អាយុដែលអាចជាវបាន

18 – 60​ ឆ្នាំ (អាយុនៅថ្ងៃខួបកំណើតចុងក្រោយ)

អាយុផុតកំណត់

70 ឆ្នាំ (អាយុនៅថ្ងៃខួបកំណើតចុងក្រោយ)

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

10ឆ្នាំ ទៅ 30ឆ្នាំ

ជម្រើសនៃការបង់បុព្វលាភធានារ៉ាប់រង

ប្រចាំខែ ប្រចាំឆ្នាំ

វិធីសាស្រ្តបង់បុព្វលាភធានារ៉ាប់រង

ការទូទាត់ផ្ទាល់តាមរយៈធនាគារ តាមរយៈWing ឬជាសាច់ប្រាក់

សំណងក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ មិនបណ្តាលដោយគ្រោះថ្នាក់ចៃដន្យ

100%

សំណងក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ បណ្តាលដោយគ្រោះថ្នាក់ចៃដន្យ

200%

ហានិភ័យមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារ និងអាជីវកម្មរបស់លោកអ្នក ប្រសិនបើមានហេតុការណ៍អកុសលចៃដន្យណាមួយកើតឡើងចំពោះរូបលោកអ្នក ៖

ក្នុងករណីដែលមានគ្រោះអកុសលកើតឡើងដែលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ នោះលោកអ្នកអាចប្រឈមមុខនឹង

  • ការរាំងស្ទះដល់ប្រតិបត្តិការអាជីវកម្ម​ ឬប្រភពចំណូល ដែលធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ
  • ការបាត់បង់នូវកេរដំណែល​(ផ្ទះ ស្នាដៃអាជីវកម្ម ដៃគូអាជីវកម្ម………។ល។)
  • បំណុលអាជីវកម្ម ឬបំណុលផ្ទាល់ខ្លួន ដែលនឹងឲ្យក្លាយទៅជាបន្ទុកដល់សមាជិកគ្រួសាររបស់លោកអ្នក
  • ការប៉ះពាល់ដល់ជីវភាពគ្រួសារ ការសិក្សារបស់បុត្រធីតា តាមរយៈការផ្លាស់ប្តូរមួយដែលមិនបានត្រៀមទុកជាមុន

ឧទាហរណ៏ លោក ពិសាល ជាមា្ចស់ក្រុមហ៊ុន​ ABC Co. Ltd. ដែលជាក្រុមហ៊ុនចែកចាយសំលៀកបំពាក់។​ លោក ពិសាល​ គ្រប់គ្រងក្រុមហ៊ុនដោយខ្លួនឯង និងជាអ្នកធ្វើការសម្រេចចិត្តគ្រប់បែបយ៉ាងនៅក្នុងអាជីវកម្មរបស់គាត់។ ខាងក្រោមនេះជាព័ត៌មានដែលទាក់ទងនឹងទ្រព្យសម្បត្តិរបស់លោក ពិសាល៖

 

ប្រាក់ចំណូលប្រចាំឆ្នាំ

USD40,000

បំណុល

USD 50,000

ទ្រព្យសម្បតិ្ត (​រូមបញ្ចូលទាំង អាជីវកម្ម និង​ផ្ទាល់ខ្លួន)

USD 150,000

 

ក្នុងករណីលោក ពិសាល ជួបគ្រោះអកុសល ដែលធ្វើឲ្យគាត់ទទួលមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ នោះក្រុមគ្រួសាររបស់គាត់នឹងប្រឈមនឹងបញ្ហាស្ថានភាពចំណូល។ 

ឧទាហរណ៏ ៖លោក ពិសាល គាត់ត្រូវការការពារហិរញ្ញវត្ថុរយៈពេលវែងដើម្បីជួយសម្រាលបន្ទុករបស់ក្រុមគ្រួសារគាត់។ ដូចនេះគាត់ទិញផលិផល   ជាមួយនឹងរយៈពេលធានារ៉ាប់រង 30ឆ្នាំ។ បន្ថែមពីនេះ  ក្រុមគ្រួសារគាត់ត្រូវការយ៉ាងហោចណាស់ នូវចំនួនទឹកប្រាក់ 5ឆ្នាំ នៃចំណូលប្រចាំឆ្នាំរបស់គាត់​ (USD 40,000 X 5 = USD 200,000) ដើម្បីទ្រទ្រង់ពួកគេក្នុងអំឡុងពេលដ៏លំបាកមួយ។

 

នេះជាសេចក្តីសង្ខេបអំពីអត្ថប្រយោជន៍របស់

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

30 ឆ្នាំ

បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំដែលលោក ពិសាល​ត្រូវបង់

 USD 2,085.44**

 

ទឹកប្រាក់សំណងភ្លាមៗ នឹងផ្តល់ជូនដល់គ្រួសារ​លោក ពិសាលក្នុងករណីគ្រោះអកុសលដែលបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ដូចខាងក្រោម៖

ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ មិនបណ្តាលដោយគ្រោះថ្នាក់ចៃដន្យ

USD 200,000 (100%) ស្មើនឹងចំនួន 5ដងនៃចំណូលប្រចាំឆ្នាំរបស់គាត់

មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ បណ្តាលដោយគ្រោះថ្នាក់ចៃដន្យ

 USD 400,000 (200%)ស្មើនឹងចំនួន 10ដងនៃចំណូលប្រចាំឆ្នាំរបស់គាត់

 

ផលិតផល គឺជាដំណោះស្រាយមួយដ៏ល្អប្រសើរចំពោះលោកអ្នកតាមរយៈ៖

  • ទឹកប្រាក់ត្រូវបានធានារ៉ាប់រងបស់ ដែលអាចជួយពន្យារយៈពេល ដើម្បីដោះស្រាយ បញ្ហាដែលកើតមានឡើងដោយការបាត់បង់ប្រាក់ចំណូល។
  • ទឹកប្រាក់ត្រូវបានធានារ៉ាប់រងអាចនឹងយកទៅប្រើប្រាស់ក្នុងការថែរក្សានូវកេរដំណែលដែលលោកអ្នកខិតខំបង្កើតឡើងដូចជា ផ្ទះ ស្នាដៃអាជីវកម្ម និងដៃគូអាជីវកម្ម។
  • ទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងជួយក្រុមគ្រួសារលោកអ្នកក្នុងការដោះស្រាយបំណុលអាជីវកម្ម ក៏ដូចជាបំណុលផ្ទាល់ខ្លួន នៅពេលអវត្តមានលោកអ្នក។
  • ទឹកប្រាក់ត្រូវបានធានារ៉ាប់រងនឹងជួយសម្រួលបន្ទុកជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងការសិក្សារបស់កូនលោកអ្នក រួមបញ្ចូលទាំងជាមធ្យោបាយហិរញ្ញវត្ថុសម្រួលដល់ការបង្កើតអាជីវកម្មថ្មី​តាមរយៈការជួលបុគ្គលិកជំនាញដើម្បីគ្រប់គ្រងអាជីវកម្មតទៅមុខទៀត ។

*​ បុព្វលាភធានារ៉ាប់រងមានតម្លៃខុសៗគ្នាទៅតាមអាយុ ភេទ និងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។ តម្លៃបុព្វលាភធានារ៉ាប់រងខាងលើគឺជាឧទាហរណ៍ទៅលើបុរសដែលមានលក្ខខណ្ឌសុខភាពធម្មតា  អាយុ35ឆ្នាំ និងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង 30ឆ្នាំ។

** បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំខាងលើគឺជាឧទាហរណ៍ទៅលើបុរសមានលក្ខខណ្ឌសុខភាពធម្មតា មានអាយុ35ឆ្នាំ និងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង 30ឆ្នាំ តាមរយៈការបង់មិនមែនជាសាច់ប្រាក់ ដោយមិនរួមបញ្ចូលពន្ធអាករឡើយ។ ពន្ធអាករលើការធានារ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអាត្រាដែលកំណត់ដោយច្បាប់ជាធរមាន។

សំនួរទាក់ទងនឹងផលិតផលនេះ

សម្រាប់ពត៌មានបន្ថែម និងការស្នើសុំពិសេស។

* តម្រូវឲ្យបំពេញ
នាមត្រកូល *
នាមខ្លួន *
ប្រពន្ធ័ទំនាក់ទំនង
(សូមផ្ដល់លេខទូរសព្ទ័/អុីម៉ែល)។ *
ពេលវេលាដែលអាចទំនាក់ទំនងបាន
(ជ្រើសរើសមួយ) *

 
Back to Top