ភាសាខ្មែរ
សូមជ្រើសរើសភាសា
Moos Som Chanh

មូស សុំចាញ់

ផលិតផលធានារ៉ាប់រងដែលមានតម្លៃសមរម្យនៅកម្ពុជា ដែលអាចរកទិញបានលើកម្មវិធីទូរស័ព្ទ Pulse by Prudential ដែលជាកម្មវិធីសុខភាព និងសុខុមាលភាព ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា AI។

ស្វែងយល់ បន្ថែម

ស្វែងយល់បន្ថែមអំពីផលិតផល មូសសុំចាញ់
ផលិតផលធានារ៉ាប់រងដែលផ្ដល់ការធានារ៉ាប់រងលើជំងឺគ្រុនឈាម និង/ឬ ជំងឺគ្រុនចាញ់ ជាមួយនឹងជម្រើស ៤ កញ្ចប់ដែលមានតម្លៃសមរម្យ និងសាមញ្ញ។

អំពីផលិតផល

អាយុដែលអាចទិញបាន​ (អ្នកត្រូវបានធានារ៉ាប់រង)

១ ទៅ ៦០ ឆ្នាំ (គិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ)

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

១ ឆ្នាំ និងអាចបន្តសុពលភាព ឬទិញកញ្ចប់ថ្មីបានជារៀងរាល់ឆ្នាំ
 តម្លៃ

តម្លៃចាប់ពី ៤ ដុល្លារ ឡើងទៅក្នុងមួយឆ្នាំ (សូមមើលលម្អិតនៅខាងក្រោម)

ទឹកប្រាក់ត្រូវបានធានារ៉ាប់រងទាបបំផុតដែលអ្នកអាចទិញបាន

១៥០​ ដុល្លារ សម្រាប់ករណីពេលធ្វើរោគវិនិច្ឆ័យរកឃើញថាជំងឺគ្រុនឈាម ឬ គ្រុនចាញ់ និង ៧៥០ ដុល្លារ សម្រាប់ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្ដាលមកពីជំងឺគ្រុនឈាម ឬ គ្រុនចាញ់

 

ទឹកប្រាក់ត្រូវបានធានារ៉ាប់រងខ្ពស់បំផុតដែលអ្នកអាចទិញបាន

៧៥០​ ដុល្លារ សម្រាប់ករណីពេលធ្វើរោគវិនិច្ឆ័យរកឃើញថាជំងឺគ្រុនឈាម ឬ គ្រុនចាញ់ និង ២៥០០ ដុល្លារ សម្រាប់ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្ដាលមកពីជំងឺគ្រុនឈាម ឬ គ្រុនចាញ់

 ប្រភេទនៃកញ្ចប់ទាំង ៤ ដែលអ្នកអាចទិញបាន

កញ្ចប់មូលដ្ឋានជំងឺគ្រុនឈាម

  • តម្លៃ 

4 ដុល្លារ ក្នុងមួយឆ្នាំ

  • អត្ថប្រយោជន៍

សំណងព្យាបាលជំងឺគ្រុនឈាម 150 ដុល្លារ

សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីជំងឺគ្រុនឈាម 750 ដុល្លារ 


 

កញ្ចប់មូលដ្ឋានជំងឺគ្រុនចាញ់ 

  • តម្លៃ  

4.75 ដុល្លារ ក្នុងមួយឆ្នាំ

  • អត្ថប្រយោជន៍ 

 សំណងព្យាបាលជំងឺគ្រុនចាញ់ 150 ដុល្លារ 

សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីជំងឺគ្រុនចាញ់ 750 ដុល្លារ


 

មូសសុំចាញ់កញ្ចប់ប្រាក់

  • តម្លៃ 

14.57 ដុល្លារ ក្នុងមួយឆ្នាំ

  • អត្ថប្រយោជន៍

សំណងព្យាបាលជំងឺគ្រុនឈាម និង/ឬ ជំងឺគ្រុនចាញ់ 250 ដុល្លារ

សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីជំងឺគ្រុនឈាម និង/ឬ ជំងឺគ្រុនចាញ់ 1,250 ដុល្លារ


មូសសុំចាញ់កញ្ចប់មាស 

  • តម្លៃ  

29.16 ដុល្លារ ក្នុងមួយឆ្នាំ

  • អត្ថប្រយោជន៍ 

សំណងព្យាបាលជំងឺគ្រុនឈាម និង/ឬ ជំងឺគ្រុនចាញ់ 500 ដុល្លារ

 សំណងមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍បណ្តាលមកពីជំងឺគ្រុនឈាម និង/ឬ ជំងឺគ្រុនចាញ់ 2,500 ដុល្លារ

តើខ្ញុំអាចទិញបានដោយរបៀបណា?

អ្នកអាចទិញមូសសុំចាញ់បានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែង ជាមួយនឹងជំហានងាយៗ ទាំងនេះបន្ទាប់ពីអ្នកទាញយកនិងចុះឈ្មោះលើកម្មវិធី Pulse by Prudential

  • ចូលទៅកាន់ PRU Shoppe និងចុចលើផ្ទាំង មូសសុំចាញ់
  • ចុចលើពាក្យ “បង្ហាញកញ្ចប់បន្ថែម” ដើម្បីមើលជម្រើសកញ្ចប់ទាំងអស់
  • ជ្រើសរើសកញ្ចប់ដែលអ្នកពេញចិត្ត និងចុចពាក្យ “ដំណើរការបន្ត”
  • ថតអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នក រួចបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
  • ចុចធីកក្នុងប្រអប់ ខ និងលក្ខខណ្ឌ របស់ផលិតផល រួចចុចពាក្យ “ដំណើរការបន្ត”
  • ជ្រើសរើសវិធីបង់ប្រាក់ រួចបំពេញព័ត៌មាននៃការបង់ប្រាក់របស់អ្នក