eduCARE

វត្ថុដែលមានតម្លៃបំផុតដែលអ្នកអាចផ្តល់ដល់កូនៗរបស់លោកអ្នកគឺការសិក្សា ដើម្បីធានាបានថាពួកគេអាចមានអនាគតមួយដ៏ល្អប្រសើរ

គុណតម្លៃទាំង ៥ ដើម្បីការពារអនាគតបុត្រធីតាលោកអ្នកពីភាពចៃដន្យនៃជីវិត

10year_khmer (1)

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

5year_khmer (2)

រយៈពេលធានារ៉ាប់រងអាយុជីវិតបន្ថែម
(ពុំតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រង)

3year

បញ្ចុះតម្លៃលើបុព្វលាភធានារ៉ាប់រងនៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងទំហំធំចាប់ពី$30,000

2per

បញ្ចុះតម្លៃលើបុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំបង់តាមបញ្ជាអចិន្រ្តៃយ៍

សេចក្តីលម្អិតអំពីផលិតផល

អាយុដែលអាចជាវបាន

18-50 ឆ្នាំ (អាយុនៅថ្ងៃខួបកំណើតចុងក្រោយ)

អាយុផុតកំណត់

60 ឆ្នាំ (នៅចុងបញ្ចប់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង)

65​ ឆ្នាំ (នៅចុងបញ្ចប់នៃរយៈពេលធានារ៉ាប់រងអាយុជីវិតបន្ថែម)

រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង

10 ឆ្នាំ 12 ឆ្នាំ 15 ឆ្នាំ

រយៈពេលធានារ៉ាប់រងអាយុជីវិតបន្ថែម

5 ឆ្នាំ *

(ពុំតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រង)

ជម្រើសនៃការបង់បុព្វលាភធានារ៉ាប់រង

ប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ

វិធីសាស្រ្តបង់បុព្វលាភធានារ៉ាប់រង

1.សាច់ប្រាក់

2.បញ្ជាអចិន្រ្តៃយ៍

អត្ថប្រយោជន៍នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង

មាន **

លើសពីនេះទៅទៀត ប្រសិនបើមានគ្រោះអកុសលកើតឡើងចំពោះលោកអ្នកនៅក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង លោកអ្នកនឹងមិនតម្រូវឲ្យបង់បុព្វលាភធានារ៉ាប់រងនៅពេលខាងមុខទៀតឡើយ ហើយក្រុមហ៊ុននឹងទូទាត់ជូននូវអត្ថប្រយោជន៍នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង

អត្ថប្រយោជន៍​ពេល​ទទួល​មរណភាព ឬ​ពិការភាពទាំងស្រុង​ និង​ជា​អចិន្ត្រៃយ៍​ នៅ​ក្នុង​រយៈពេល​កំណត់​នៃ​បណ្ណ​សន្យារ៉ាប់រង​

1. 100% នៃ​ទឹកប្រាក់​ត្រូវបាន​ធានារ៉ាប់រង​​ ក្នុង​ករណី​គ្រោះអកុសល​កើតឡើង​ ដែល​មិន​បណ្តាល​ដោយ​គ្រោះថ្នាក់​ចៃដន្យ​ ឬ 200% ក្នុង​ករណី​គ្រោះអកុសល​កើតឡើង​ ដែល​​បណ្តាល​ដោយ​គ្រោះថ្នាក់​ចៃដន្យ។


2. អត្ថប្រយោជន៍​ចំណូល​គ្រួសារ​ ស្មើ​នឹង 10% នៃ​ទឹកប្រាក់​ត្រូវបាន​ធានារ៉ាប់រង​​​ ដែល​នឹង​ត្រូវ​ទូទាត់​ជូន​ជារៀង​រាល់​ឆ្នាំ​ នៅ​ខួប​ប្រចាំ​ឆ្នាំ​នៃ​បណ្ណសន្យារ៉ាប់រង​ រហូត​ដល់​កាល​បរិ​ច្ឆេទ​ផុត​កំណត់​នៃ​បណ្ណ​សន្យារ៉ាប់រង​ បន្ទាប់ពីថៃ្ងដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬទទួលពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

អត្ថប្រយោជន៍​ពេល​ទទួល​មរណភាព ឬ​ពិការភាពទាំងស្រុង​ និង​ជា​អចិន្ត្រៃយ៍​ នៅ​ក្នុង​រយៈពេល​ធានារ៉ាប់រង​អាយុជីវិត​បន្ថែម

100% នៃ​ទឹកប្រាក់​ត្រូវបាន​ធានារ៉ាប់រង​​ ក្នុង​ករណី​គ្រោះអកុសល​កើតឡើង​ ដែល​មិន​បណ្តាល​ដោយ​គ្រោះថ្នាក់​ចៃដន្យ​ ឬ 200% ក្នុង​ករណី​គ្រោះអកុសល​កើតឡើង​ ដែល​​បណ្តាល​ដោយ​គ្រោះថ្នាក់​ចៃដន្យ។

ទឹកប្រាក់ត្រូវបានធានារ៉ាប់រងសរុបអប្បបរមា

$4,000

លក្ខខណ្ឌបន្ថែម ដែលអាច​ទិញជាមួយនឹងកញ្ចប់នេះសម្រាប់បង្កើនការការពារ

អត្ថប្រយោជន៍ធានារ៉ាប់រងមាតាបិតា៖

អាចឲ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ការពារបន្ថែមសម្រាប់ស្វាមី/ភរិយារបស់លោកអ្នកនៅក្នុងបណ្ណសន្យារ៉ាប់រងតែមួយ។ ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុកាន់តែច្រើនថែមទៀតនោះ លោកអ្នកក៏អាចទិញ គម្រោងនេះសម្រាប់ខ្លួនលោកអ្នកផ្ទាល់បានផងដែរ។

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ត្រូវបានធានារ៉ាប់រង 100% ក្នុងករណីគ្រោះអកុសល កើតឡើងដែលមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ ឬ 200% ក្នុងករណីគ្រោះអកុសលកើតឡើងដោយគ្រោះថ្នាក់ចៃដន្យ។ យ៉ាងណាមិញ លក្ខខណ្ឌដោយឡែកត្រូវបានអនុវត្តចំពោះទំហំនៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងដែលស្វាមី/ភរិយាអាចជាវបាន។

អត្ថប្រយោជន៍ចំណូលគ្រួសារ ***៖

អាចឲ្យលោកអ្នកធានាបាននូវប្រាក់ចំណូលជាទៀងទាត់មួយ ដោយគ្រួសាររបស់លោកអ្នកនឹងទទួលបានជារៀងរាល់ឆ្នាំក្នុងករណីមានគ្រោះអកុសលកើតឡើង។ លោកអ្នកអាចទិញគម្រោងនេះសម្រាប់ ខ្លួនអ្នកផ្ទាល់ក៏ដូចជាស្វាមី/ភរិយារបស់លោកអ្នកបានផងដែរ។

សម្រាប់គម្រោងលក្ខខណ្ឌបន្ថែមនេះ មានការធានាផ្តល់ជូនទឹកប្រាក់ត្រូវបានធានារ៉ាប់រង 100% ជារៀងរាល់ឆ្នាំ រហូតដល់កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងក្នុងករណីមានគ្រោះអកុសលកើតឡើង។ 

  • មិនមានការផ្តល់ជូនអត្ថប្រយោជន៍នៅពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងនៃគម្រោងលក្ខខណ្ឌបន្ថែមទាំងពីរនេះឡើយ។
  • អត្ថប្រយោជន៍ធានារ៉ាប់រងនៃលក្ខខណ្ឌបន្ថែមទាំងពីរនេះ មិនមានផ្តល់ជូនទេ ក្នុងរយៈពេលធានារ៉ាប់រងអាយុជីវិតបន្ថែម។

 

* គិតចាប់ពីថ្ងៃផុតកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ប្រសិនបើបណ្ណសន្យារ៉ាប់រងនោះនៅបន្តមានសុពលភាពរហូតដល់កាលបរិច្ឆេទផុតកំណត់នៃរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។

** នឹងត្រូវទូទាត់នៅពេលដល់កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង លុះត្រាណាតែបណ្ណសន្យារ៉ាប់រងនោះនៅបន្តមានសុពលភាពរហូតដល់កាលបរិច្ឆេទផុតកំណត់នៃបណ្ណសន្យារ៉ាប់រងនោះ។

***  លោកអ្នកអាចជ្រើសរើសទំហំទឹកប្រាក់ណាមួយដែលមានចំនួនរហូតដល់ 50% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងមូលដ្ឋាន eduCARE។

លោកសំណាងអាយុ 30 ឆ្នាំ បានរៀបការជាមួយនឹងអ្នកស្រីបុប្ផា មានអាយុ 29 ឆ្នាំ ហើយពួកគាត់មានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់គឺណារី ដែលឥឡូវនេះមានអាយុ 3 ឆ្នាំ។ លោកសំណាង ចង់ឲ្យណារី ចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL) នៅពេលនាងមានអាយុ 18 ឆ្នាំ។ លោកសំណាងត្រូវធ្វើការ រៀបចំផែនការសម្រាប់ការសិក្សារបស់ណារី ដោយមានចំនួនទឹកប្រាក់ $10,000 សម្រាប់ការបង់ថ្លៃសិក្សា  និងសម្រាប់ការចំណាយផ្សេងៗទៀត។

*បុព្វលាភធានារ៉ាប់រងដែលបានបង្ហាញក្នុងតារាងគឺសម្រាប់លក្ខខណ្ឌសុខភាពធម្មតា ហើយមិនរួមបញ្ចូលពន្ធអាករឡើយ។ សម្រាប់បុព្វលាភធានារ៉ាប់រងបន្ថែមនឹងត្រូវបានគិតថ្លៃដោយក្រុមហ៊ុន ដោយយោងទៅតាមការវាយតម្លៃវេជ្ជសាស្រ្តនៃសុខភាពរបស់អ្នក។ ពន្ធអាករពាក់ព័ន្ធនឹងបុព្វលាភធានារ៉ាប់រង (ប្រសិនបើមាន) នឹងត្រូវគិតបញ្ចូលទៅតាមអត្រាដែលបានកំណត់ដោយច្បាប់ជាធរមាន។

សំនួរទាក់ទងនឹងផលិតផលនេះ

សម្រាប់ពត៌មានបន្ថែម និងការស្នើសុំពិសេស។

* តម្រូវឲ្យបំពេញ
នាមត្រកូល *
នាមខ្លួន *
ប្រពន្ធ័ទំនាក់ទំនង
(សូមផ្ដល់លេខទូរសព្ទ័/អុីម៉ែល)។ *
ពេលវេលាដែលអាចទំនាក់ទំនងបាន
(ជ្រើសរើសមួយ) *

 

សម្រាប់ព័ត៌មានបន្ថែម

customer-service-kh

ទំនាក់ទំនង

យើងខ្ញុំសូមស្វាគមន៍រាល់ចម្ងល់និងមតិយោបល់របស់លោកអ្នកជាមួយនឹងសេវាអតិថិជនដែលតែងតែខ្នះខ្នែងក្នុងការផ្តល់ ជូនលោកអ្នក។

ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម

Back to Top