សង្ខេប

KHhighlight_PMFC1

Hightlight2

KHhighlight_PMFC3

Highlight4

សេចក្តីលម្អិតអំពីផលិតផល

អាយុដែលអាចជាវបាន

18 – 50 ឆ្នាំ (គិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ)

រយៈពេលនៃបណ្ណសន្យារ៉ាប់រង

10 ឆ្នាំ 12 ឆ្នាំ ឬ 15 ឆ្នាំ

តម្លៃចាប់ផ្តើមពី

~ $ 36 /ខែ

សន្មតថាអ្នកទិញកញ្ចប់បណ្ណសន្យារ៉ាប់រងដែលមានទឹកប្រាក់ធានារ៉ាប់រង $5,000 ដែលមានរយៈពេលកំណត់ 15 ឆ្នាំ ហើយអ្នកមានអាយុ៣០ ឆ្នាំ មានសុខភាពល្អ និងមិនជក់បារី។ (បណ្ណសន្យាតែងតែមានតម្លៃទាបបំផុត នៅពេលដែលអ្នកនៅក្មេង និងមានសុខភាពល្អ)

ទឹកប្រាក់ធានារ៉ាប់រងទាបបំផុតដែលអ្នកអាចទិញបាន

$4,000

ទឹកប្រាក់ធានារ៉ាប់រងខ្ពស់បំផុតដែលអ្នកអាចទិញបាន

ផ្អែកលើការវិភាគក្នុងការចេញបណ្ណសន្យារ៉ាប់រង

ជម្រើសក្នុងការបង់ប្រាក់
  1. សេវាបញ្ជាអចិន្ត្រៃយ៍ Standing Order (តាមបញ្ជរធនាគារ)
  2. សេវាបញ្ជាអចិន្ត្រៃយ៍ Direct Debit
  3. កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ (ACLEDA Toan Chet, ABA Mobile Payment, Wing Mobile Payment)
  4. សាច់ប្រាក់ (សម្រាប់ជម្រើសក្នុងការបង់បុព្វលាភរ៉ាប់រងប្រចាំឆមាស និងប្រចាំឆ្នាំតែប៉ុណ្ណោះ)
ជម្រើសនៃចំនួនដងនៃការបង់បុព្វលាភធានារ៉ាប់រង
  1. ប្រចាំខែ
  2. ប្រចាំឆមាស
  3. ប្រចាំឆ្នាំ
ការធានារ៉ាប់រងអាយុជីវិតបន្ថែម

5 ឆ្នាំ

នៅពេលដល់កាលកំណត់បណ្ណសន្យារ៉ាប់រងរបស់អ្នក ពេលដែលទឹកប្រាក់ត្រូវបានធានារ៉ាប់រងពេលដល់កាលកំណត់បណ្ណសន្យារ៉ាប់រង (Maturity Benefit) ត្រូវបានទូទាត់ជូន លោកអ្នកនឹងមិនចាំបាច់តម្រូវឲ្យបង់បុព្វលាភរ៉ាប់រងបន្តឡើយ ហើយលោកអ្នកនឹងទទួលបានការការពារបន្ថែម ចំនួន៥ ឆ្នាំ ជាមួយនឹងសំណងដែលមានតម្លៃស្មើនឹងទឹកប្រាក់ធានារ៉ាប់រងគម្រោងមូលដ្ឋានរបស់អ្នក)។

ការលើកលែងលើការបង់បុព្វលាភរ៉ាប់រង

មាន

បន្ទាប់ពីសំណងលើការធានាក្រោមអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់* សំណងលើពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬសំណងមរណភាពត្រូវបានផ្តល់ជូន​ បណ្ណសន្យារ៉ាប់រងរបស់អ្នកនឹងមានការលើកលែងលើការបង់បុព្វលាភរ៉ាប់រងបន្ត ហើយក្រុមហ៊ុននឹងនៅតែបន្តការផ្តល់ជូននូវអត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងដដែល។

*ការលើកលែងលើការបង់បុព្វលាភរ៉ាប់រងបន្ទាប់ពីសំណងអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់នឹងផ្តល់ជូន លុះត្រាតែអត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរត្រូវបានទិញភ្ជាប់ជាមួយគម្រោងមូលដ្ឋាន។

អត្ថប្រយោជន៍ក្រោមបណ្ណសន្យារ៉ាប់រង
  1. អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង (25 ករណី) ស្វែងយល់បន្ថែម
  2. អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (25 ករណី)
  3. អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
  4. អត្ថប្រយោជន៍បន្ថែមលើមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
  5. អត្ថប្រយោជន៍ចំណូលគ្រួសារ (ប្រចាំឆ្នាំ)
  6. អត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង (100% នៃទឹកប្រាក់ធានារ៉ាប់រងគម្រោងមូលដ្ឋានរបស់អ្នក)

សូមស្វែងរក ខិត្តប័ណ្ណ របស់ PRU អនាគតកូនខ្ញុំ នៅទីនេះ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអត្ថប្រយោជន៍ និងទឹកប្រាក់សំណងក្រោមអត្ថប្រយោជន៍នីមួយៗ

លក្ខខណ្ឌបន្ថែម (Riders) ដែលលោកអ្នកអាចទិញភ្ជាប់ ជាមួយបណ្ណសន្យារ៉ាប់រងនេះ
(លក្ខខណ្ឌបន្ថែមសំដៅលើអត្ថប្រយោជន៍បន្ថែមដែលអាចផ្តល់នូវការការពារ ពីលើបណ្ណសន្យារ៉ាប់រងគោលរបស់លោកអ្នក)

  1. អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ Critical Care +
    ផ្តល់ជូនលោកអ្នកនូវសំណងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរសរុប ៥០ករណី។ ជាមួយនឹងលក្ខខណ្ឌបន្ថែម Critical Care+ សំណងដែលអ្នកនឹងទទួលបានរួមមាន៖
    (១) 25% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងគម្រោងមូលដ្ឋានសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង
    (២) 100% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងគម្រោងមូលដ្ឋានការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (ដោយដកមកវិញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូងបើមាន) និងមិនតម្រូវឲ្យមានការបង់បុព្វលាភរ៉ាប់រងបន្តឡើយ។


  2. អត្ថប្រយោជន៍បន្ថែមលើកលែងបុព្វលាភធានារ៉ាប់រងករណីជំងឺធ្ងន់ធ្ងរ
    ផ្តល់ជូនអ្នកនូវការលើកលែងលើការបង់បុព្វលាភរ៉ាប់រងបន្ត បន្ទាប់ពីសំណងលើអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ត្រូវបានផ្តល់ជូន។

  3. អត្ថប្រយោជន៍បន្ថែម Safety +
    ផ្តល់ជូនអ្នក ឬក្រុមគ្រួសាររបស់អ្នកនូវសំណងបន្ថែម (100% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងគម្រោងមូលដ្ឋាន) លើសំណងបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។

  4. អត្ថប្រយោជន៍ធានារ៉ាប់រងមាតាបិតា
    ផ្តល់ជូនអ្នក ឬក្រុមគ្រួសាររបស់អ្នកនូវសំណងបន្ថែមលើអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (អាចទិញបន្ថែមរហូតដល់ 500% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងមូលដ្ឋានរបស់អ្នក។)

  5. អត្ថប្រយោជន៍ចំណូលគ្រួសារ
    ផ្តល់ជូនអ្នក ឬក្រុមគ្រួសាររបស់អ្នកនូវចំណូលប្រចាំឆ្នាំ នៅឆ្នាំបន្ទាប់ពីសំណងលើអត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍រហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងរបស់អ្នក (អាចទិញបន្ថែមរហូតដល់ 50%នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់គម្រោងមូលដ្ឋាន។)

សម្រាប់ព័ត៌មានបន្ថែម

customer-service-kh
download-brochure-kh
CI-kh
Back to Top