ភាសាខ្មែរ
សូមជ្រើសរើសភាសា
family photo

PRUអ្នកការពារ និង PRUសុខភាពខ្ញុំ

ទទួលយកថ្លៃចំណាយព្យាបាលសុខភាពរបស់អ្នកវិញជាមួយ PRUសុខភាពខ្ញុំ។ 

ស្វែងយល់បន្ថែមពី PRUអ្នកការពារ និង PRUសុខភាពខ្ញុំ
PRUអ្នកការពារ និង PRUសុខភាពខ្ញុំ ផ្តល់ជូនគម្រោងសុខភាពផ្ទាល់ខ្លួន ដែលផ្តោតសំខាន់ទៅលេីការសម្រួលបន្ទុកថ្លៃព្យាបាល រហូតដល់មានការធូរស្រាល ជាមួយនឹងកញ្ចប់ដែលមានតម្លៃសមរម្យទាំង ៤ របស់យើង។

អំពីផលិតផល 

 

តើអ្វីទៅជា PRUអ្នកការពារ និង PRUសុខភាពខ្ញុំ?

PRUអ្នកការពារ ជាផលិតផលដែលមានលក្ខណៈជាការធានារ៉ាប់រងមានកាលកំណត់សម្រាប់ផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង ដែលផ្តល់ការការពារករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។

 

ផលិតផលធានារ៉ាប់រងបន្ថែមដែលអាចទិញភ្ជាប់ទៅនឹងផលិតផលនេះ គឺផលិតផលធានារ៉ាប់រងបន្ថែម PRUសុខភាពខ្ញុំ ដែលផ្តល់ជូនគម្រោងសុខភាពផ្ទាល់ខ្លួន ដែលផ្តោតសំខាន់ទៅលេីការសម្រួលបន្ទុកថ្លៃព្យាបាល រហូតដល់មានការធូរស្រាល។ វាមាននូវគម្រោងថែទាំសុខភាពចំនួន៤ ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសទៅតាមតម្រូវការ។

តើអតិថិជនណាខ្លះដែលអាចជាវផលិតផល PRUអ្នកការពារ និង PRUសុខភាពខ្ញុំ?

 

អតិថិជនដែលអាចជាវផលិតនេះរួមមាន៖

 

ក. នីតិបុគ្គលដែលបានចុះបញ្ជីនិងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ឬ

ខ. រូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬ កំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិចណាស់៦ខែដោយមានអាស័យដ្ឋានពិតប្រាកដនៅប្រទេសកម្ពុជានិងមានអាយុចាប់ពី ១៨ ​ទៅ ៦០ ឆ្នាំ។

 

 

តើបណ្ណសន្យារ៉ាប់រ៉ងនេះមានរយៈពេលកំណត់ប៉ុន្មាន?

 

 ១ ឆ្នាំ និងបន្តសុពលភាពជារៀងរាល់ឆ្នាំ
តើគម្រោងធានារ៉ាប់រ៉ងទាំងបួនដែលខ្ញុំអាចទិញបានមានអ្វីខ្លះ?

គម្រោង ១ 

  • ទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា
  • អត្ថប្រយោជន៍៖

- ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប (អនុវត្តទៅលេីចំណុចទី ១ ដល់ទី ៤)៖ ៥,០០០ ដុល្លារអាមេរិក 

- ចំនួនអតិបរមានៃការចូលរួមចំណែកក្នុងការចំណាយ (២០%) ក្នុងហេតុការណ៍តែមួយ៖ ១០០ ដុល្លារអាមេរិក

 

១. ការព្យាបាលជំងឺមហារីក 

១.១ ការសម្រាកព្យាបាលជំងឺមហារីកដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនសម្រាកនៅមន្ទីរពេទ្យ (រួមមានការព្យាបាលដោយប្រេីគីមី ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយកំណត់គោលដៅ) (មិនមានទំហំអត្ថប្រយោជន៍តាមប្រភេទ ប៉ុន្តែទំហំអត្ថប្រយោជន៍ថ្លៃបន្ទប់ និងការស្នាក់នៅអនុវត្តតាមចំណុច ១.២)៖ រហូតដល់ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប

១.២ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ២៥ ដុល្លារអាមេរិក 

 

២. ការសម្រាកព្យាបាល ដែលមិនមែនជាជំងឺមហារីក។ ទំហំអត្ថប្រយោជន៍រង (លេីកលែងជំងឺមហារីក) 

២.២ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ២៥ ដុល្លារអាមេរិក

២.២ ថ្លៃចំណាយជាក់ស្តែងផ្នែកប្រពោធនកម្មក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៣០ថ្ងៃ)៖ ៥០ ដុល្លារអាមេរិក

២.៣ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ដោយសម្រាកនៅមន្ទីរពេទ្យ៖ ៥០០ ដុល្លារអាមេរិក

២.៤ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលមុនចូលសម្រាកនៅមន្ទីរពេទ្យ (រហូតដល់ ៣០ ថ្ងៃមុនថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យ)៖ ១០០ ដុល្លារអាមេរិក

២.៥ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលក្រោយពេលចាកចេញពីមន្ទីរពេទ្យ ច្រេីនបំផុតត្រឹម ៥ ដង (៦០ ថ្ងៃបន្ទាប់ពីថ្ងៃចាកចេញពីមន្ទីរពេទ្យ)៖ ១០០ ដុល្លារអាមេរិក

២.៦ ថ្លៃចំណាយជាក់ស្តែងទៅលេីសេវាក្នុងមន្ទីរពេទ្យ និងសេវាពាក់ព័ន្ធផ្សេងៗ៖ ១,០០០  ដុល្លារអាមេរិក

២.៧ ថ្លៃចំណាយជាក់ស្តែងទៅលេីរថយន្តសង្គ្រោះបន្ទាន់៖ ៥០  ដុល្លារអាមេរិក

 

៣. ការព្យាបាលដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ

៣.១ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ក្នុងថ្ងៃ៖ ១០០ ដុល្លារអាមេរិក

៣.២ ថ្លៃចំណាយជាក់ស្តែងទៅលេីការលាងឈាម៖  ៥០០ ដុល្លារអាមេរិក

 

៤.ផលវិបាកនៃការមានគភ៌ (អ្នកត្រូវបានធានារ៉ាប់រងត្រូវមានអាយុចាប់ពី ២០ ទៅ ៤៩ ឆ្នាំ)

៤.១ ថ្លៃសម្រាកព្យាបាលនៅ ឬ មិននៅមន្ទីរពេទ្យជាក់ស្តែង (រយៈពេលរងចាំ ៣៦៥ ថ្ងៃ)៖ ៥០០ ដុល្លារអាមេរិក

 

៥. PRUអ្នកការពារ (អត្ថប្រយោជន៍បន្ថែមករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)

៥.១ អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (ដោយសារគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ)៖ ៥,០០០ ដុល្លារអាមេរិក

 

គម្រោង ២ 

  • ទីតាំងភូមិសាស្ត្រ៖ ប្រទេសកម្ពុជា វៀតណាម និង ថៃ
  • អត្ថប្រយោជន៍៖

- ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប (អនុវត្តទៅលេីចំណុចទី ១ ដល់ទី ៤)៖ ១០,០០០ ដុល្លារអាមេរិក 

- ចំនួនអតិបរមានៃការចូលរួមចំណែកក្នុងការចំណាយ (២០%) ក្នុងហេតុការណ៍តែមួយ៖ ១៥០ ដុល្លារអាមេរិក

 

១.ការព្យាបាលជំងឺមហារីក

១.១ ការសម្រាកព្យាបាលជំងឺមហារីកដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនសម្រាកនៅមន្ទីរពេទ្យ (រួមមានការព្យាបាលដោយប្រេីគីមី ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយកំណត់គោលដៅ) (មិនមានទំហំអត្ថប្រយោជន៍តាមប្រភេទ ប៉ុន្តែទំហំអត្ថប្រយោជន៍ថ្លៃបន្ទប់ និងការស្នាក់នៅអនុវត្តតាមចំណុច ១.២)៖ រហូតដល់ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប

១.២ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ៥០ ដុល្លារអាមេរិក

 

២. ការសម្រាកព្យាបាល ដែលមិនមែនជាជំងឺមហារីក។ ទំហំអត្ថប្រយោជន៍រង (លេីកលែងជំងឺមហារីក)

២.១ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ៥០ ដុល្លារអាមេរិក

២.២ ថ្លៃចំណាយជាក់ស្តែងផ្នែកប្រពោធនកម្មក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៣០ថ្ងៃ)៖ ១០០ ដុល្លារអាមេរិក

២.៣ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ដោយសម្រាកនៅមន្ទីរពេទ្យ៖ ១,០០០ ដុល្លារអាមេរិក

២.៤ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលមុនចូលសម្រាកនៅមន្ទីរពេទ្យ (រហូតដល់ ៣០ ថ្ងៃមុនថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យ)៖ ២៥០ ដុល្លារអាមេរិក

២.៥ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលក្រោយពេលចាកចេញពីមន្ទីរពេទ្យ ច្រេីនបំផុតត្រឹម ៥ ដង (៦០ ថ្ងៃបន្ទាប់ពីថ្ងៃចាកចេញពីមន្ទីរពេទ្យ)៖ ២៥០ ដុល្លារអាមេរិក

២.៦ ថ្លៃចំណាយជាក់ស្តែងទៅលេីសេវាក្នុងមន្ទីរពេទ្យ និងសេវាពាក់ព័ន្ធផ្សេងៗ៖ ២,០០០  ដុល្លារអាមេរិក

២.៧ ថ្លៃចំណាយជាក់ស្តែងទៅលេីរថយន្តសង្គ្រោះបន្ទាន់៖ ១០០  ដុល្លារអាមេរិក

 

៣. ការព្យាបាលដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ

៣.១ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ក្នុងថ្ងៃ៖ ២០០ ដុល្លារអាមេរិក

 ៣.២ ថ្លៃចំណាយជាក់ស្តែងទៅលេីការលាងឈាម៖  ១,០០០ ដុល្លារអាមេរិក

 

៤.ផលវិបាកនៃការមានគភ៌ (អ្នកត្រូវបានធានារ៉ាប់រងត្រូវមានអាយុចាប់ពី ២០ ទៅ ៤៩ ឆ្នាំ)

៤.១ ថ្លៃសម្រាកព្យាបាលនៅ ឬ មិននៅមន្ទីរពេទ្យជាក់ស្តែង (រយៈពេលរងចាំ ៣៦៥ ថ្ងៃ)៖ ១,០០០ ដុល្លារអាមេរិក

 

៥. PRUអ្នកការពារ (អត្ថប្រយោជន៍បន្ថែមករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)

៥.១ អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (ដោយសារគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ)៖ ១០,០០០ ដុល្លារអាមេរិក

 

គម្រោង ៣ 

  • ទីតាំងភូមិសាស្ត្រ៖ ប្រទេសក្នុងតំបន់អាស៊ាន លើកលែងសិង្ហបុរី 
  • អត្ថប្រយោជន៍៖

- ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប (អនុវត្តទៅលេីចំណុចទី ១ ដល់ទី ៤)៖ ៣០,០០០ ដុល្លារអាមេរិក 

- ចំនួនអតិបរមានៃការចូលរួមចំណែកក្នុងការចំណាយ (២០%) ក្នុងហេតុការណ៍តែមួយ៖ ៥០០ ដុល្លារអាមេរិក

 

១.ការព្យាបាលជំងឺមហារីក

១.១ ការសម្រាកព្យាបាលជំងឺមហារីកដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនសម្រាកនៅមន្ទីរពេទ្យ (រួមមានការព្យាបាលដោយប្រេីគីមី ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយកំណត់គោលដៅ) (មិនមានទំហំអត្ថប្រយោជន៍តាមប្រភេទ ប៉ុន្តែទំហំអត្ថប្រយោជន៍ថ្លៃបន្ទប់ និងការស្នាក់នៅអនុវត្តតាមចំណុច ១.២)៖ រហូតដល់ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប

១.២ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ២៥០ ដុល្លារអាមេរិក

 

២. ការសម្រាកព្យាបាល ដែលមិនមែនជាជំងឺមហារីក។ ទំហំអត្ថប្រយោជន៍រង (លេីកលែងជំងឺមហារីក)

២.១ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ២៥០ ដុល្លារអាមេរិក

២.២ ថ្លៃចំណាយជាក់ស្តែងផ្នែកប្រពោធនកម្មក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៣០ថ្ងៃ)៖ ៥០០ ដុល្លារអាមេរិក

២.៣ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ដោយសម្រាកនៅមន្ទីរពេទ្យ៖ ១០,០០០ ដុល្លារអាមេរិក

២.៤ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលមុនចូលសម្រាកនៅមន្ទីរពេទ្យ (រហូតដល់ ៣០ ថ្ងៃមុនថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យ)៖ ៥០០ ដុល្លារអាមេរិក

២.៥ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលក្រោយពេលចាកចេញពីមន្ទីរពេទ្យ ច្រេីនបំផុតត្រឹម ៥ ដង (៦០ ថ្ងៃបន្ទាប់ពីថ្ងៃចាកចេញពីមន្ទីរពេទ្យ)៖ ៥០០ ដុល្លារអាមេរិក

២.៦ ថ្លៃចំណាយជាក់ស្តែងទៅលេីសេវាក្នុងមន្ទីរពេទ្យ និងសេវាពាក់ព័ន្ធផ្សេងៗ៖ ៦,០០០  ដុល្លារអាមេរិក

២.៧ ថ្លៃចំណាយជាក់ស្តែងទៅលេីរថយន្តសង្គ្រោះបន្ទាន់៖ ៣០០  ដុល្លារអាមេរិក

 

៣. ការព្យាបាលដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ

៣.១ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ក្នុងថ្ងៃ៖ ៥០០ ដុល្លារអាមេរិក 

៣.២ ថ្លៃចំណាយជាក់ស្តែងទៅលេីការលាងឈាម៖  ៣,០០០ ដុល្លារអាមេរិក

 

៤.ផលវិបាកនៃការមានគភ៌ (អ្នកត្រូវបានធានារ៉ាប់រងត្រូវមានអាយុចាប់ពី ២០ ទៅ ៤៩ ឆ្នាំ)

៤.១ ថ្លៃសម្រាកព្យាបាលនៅ ឬ មិននៅមន្ទីរពេទ្យជាក់ស្តែង (រយៈពេលរងចាំ ៣៦៥ ថ្ងៃ)៖ ៣,០០០ ដុល្លារអាមេរិក

 

៥. PRUអ្នកការពារ (អត្ថប្រយោជន៍បន្ថែមករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)

៥.១ អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (ដោយសារគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ)៖ ៣០,០០០ ដុល្លារអាមេរិក

 

គម្រោង ៤ 

  • ទីតាំងភូមិសាស្ត្រ៖ ប្រទេសក្នុងតំបន់អាស៊ាន 
  • អត្ថប្រយោជន៍៖

- ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប (អនុវត្តទៅលេីចំណុចទី ១ ដល់ទី ៤)៖ ៥០,០០០ ដុល្លារអាមេរិក 

- ចំនួនអតិបរមានៃការចូលរួមចំណែកក្នុងការចំណាយ (២០%) ក្នុងហេតុការណ៍តែមួយ៖ ៧០០ ដុល្លារអាមេរិក

  

១.ការព្យាបាលជំងឺមហារីក

១.១ ការសម្រាកព្យាបាលជំងឺមហារីកដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនសម្រាកនៅមន្ទីរពេទ្យ (រួមមានការព្យាបាលដោយប្រេីគីមី ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយកំណត់គោលដៅ) (មិនមានទំហំអត្ថប្រយោជន៍តាមប្រភេទ ប៉ុន្តែទំហំអត្ថប្រយោជន៍ថ្លៃបន្ទប់ និងការស្នាក់នៅអនុវត្តតាមចំណុច ១.២)៖ រហូតដល់ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប

១.២ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ៥០០ ដុល្លារអាមេរិក

 

២. ការសម្រាកព្យាបាល ដែលមិនមែនជាជំងឺមហារីក។ ទំហំអត្ថប្រយោជន៍រង (លេីកលែងជំងឺមហារីក)

២.១ ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែងក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៨០ ថ្ងៃ រួមបញ្ចូលអត្ថប្រយោជន៍ផ្នែកប្រពោធនកម្ម)៖ ៥០០ ដុល្លារអាមេរិក

២.២ ថ្លៃចំណាយជាក់ស្តែងផ្នែកប្រពោធនកម្មក្នុងមួយថ្ងៃ (ច្រេីនបំផុតត្រឹម ៣០ថ្ងៃ)៖ ១,០០០ ដុល្លារអាមេរិក

២.៣ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ដោយសម្រាកនៅមន្ទីរពេទ្យ៖ ២៥,០០០ ដុល្លារអាមេរិក

២.៤ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលមុនចូលសម្រាកនៅមន្ទីរពេទ្យ (រហូតដល់ ៣០ ថ្ងៃមុនថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យ)៖ ១,០០០ ដុល្លារអាមេរិក

២.៥ ថ្លៃចំណាយជាក់ស្តែងទៅលេីការព្យាបាលក្រោយពេលចាកចេញពីមន្ទីរពេទ្យ ច្រេីនបំផុតត្រឹម ៥ ដង (៦០ ថ្ងៃបន្ទាប់ពីថ្ងៃចាកចេញពីមន្ទីរពេទ្យ)៖ ១,០០០ ដុល្លារអាមេរិក

២.៦ ថ្លៃចំណាយជាក់ស្តែងទៅលេីសេវាក្នុងមន្ទីរពេទ្យ និងសេវាពាក់ព័ន្ធផ្សេងៗ៖ ១០,០០០  ដុល្លារអាមេរិក

២.៧ ថ្លៃចំណាយជាក់ស្តែងទៅលេីរថយន្តសង្គ្រោះបន្ទាន់៖ ៥០០  ដុល្លារអាមេរិក

 

៣. ការព្យាបាលដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ

៣.១ ថ្លៃចំណាយជាក់ស្តែងទៅលេីការវះកាត់ក្នុងថ្ងៃ៖ ២,០០០ ដុល្លារអាមេរិក 

៣.២ ថ្លៃចំណាយជាក់ស្តែងទៅលេីការលាងឈាម៖  ៥,០០០ ដុល្លារអាមេរិក

 

៤.ផលវិបាកនៃការមានគភ៌ (អ្នកត្រូវបានធានារ៉ាប់រងត្រូវមានអាយុចាប់ពី ២០ ទៅ ៤៩ ឆ្នាំ)

៤.១ ថ្លៃសម្រាកព្យាបាលនៅ ឬ មិននៅមន្ទីរពេទ្យជាក់ស្តែង (រយៈពេលរងចាំ ៣៦៥ ថ្ងៃ)៖ ៥,០០០ ដុល្លារអាមេរិក

 

៥. PRUអ្នកការពារ (អត្ថប្រយោជន៍បន្ថែមករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍)

៥.១ អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ (ដោយសារគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ)៖ ៥០,០០០ ដុល្លារអាមេរិក

តើមានចំណុចណាផ្សេងទៀតដែលខ្ញុំគួរធ្វើការកត់សម្គាល់លើគម្រោងសុខភាពខាងលើដែរឬទេ?

១. ទំហំអត្ថប្រយោជន៍ប្រចាំឆ្នាំសរុប គឺជាចំនួនទឹកប្រាក់អតិបរមាទូទាត់សម្រាប់ការចំណាយវេជ្ជសាស្ត្រដែលកេីតឡេីងសម្រាប់សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រក្នុងអំឡុងមួយឆ្នាំបណ្ណសន្យារ៉ាប់រង។ ទំហំអត្ថប្រយោជន៍រង គឺជាការចំណាយជាអតិបរមាទៅលេីប្រភេទនៃការចំណាយវេជ្ជសាស្ត្រនីមួយៗដែលកេីតឡេីងសម្រាប់សេវាចាំបាច់ផ្នែកវេជ្ជសាស្ត្រក្នុងអំឡុងមួយឆ្នាំបណ្ណសន្យារ៉ាប់រង។


២. ការចូលរួមចំណែកក្នុងការចំណាយ គឺជាចំនួនទឹកប្រាក់នៃថ្លៃព្យាបាលជាក់ស្តែងដែលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលខុសត្រូវក្នុងការបង់សម្រាប់ព្រឹត្តិការណ៍ធានារ៉ាប់រងនីមួយៗ។ ទំនួលខុសត្រូវរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងការចូលរួមចំណែកក្នុងការចំណាយ អាចលេីសពីចំនួនទឹកប្រាក់កំណត់ នៅពេលដែលការទាមទារសំណងសម្រាប់ប្រភេទនៃការចំណាយវេជ្ជសាស្ត្រនីមួយៗលេីសពីទំហំអត្ថប្រយោជន៍រង។ 

៣. ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងពេល ឬ បន្ទាប់ពីពេលចូលសម្រាកនៅមន្ទីរពេទ្យ អត្ថប្រយោជន៍នៃការចំណាយវេជ្ជសាស្ត្រសម្រាប់ការព្យាបាលចុងក្រោយបង្អស់ មុននឹងមានការបញ្ជាក់ពីមរណភាព ឬ​ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍រួច។

ករណីមិនធានាសំខាន់ៗ
ករណីមិនធានាសំខាន់ៗ សម្រាប់ផលិតផល

ករណីមិនធានាសំខាន់ៗសម្រាប់ PRUអ្នកការពារ តែមិនចំពោះមានដូចជា

  • ករណីមរណភាព ឬករណីពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ ឬ មិនមែនគ្រោះថ្នាក់ចៃដន្យ៖

ក. ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត

ខ. រោគអេដស៍ និង/ឬ ជម្ងឺណាមួយដែលជាប់ទាក់ទងនឹងមេរោគអេដស៍

គ. ការប្រព្រឹត្ត ឬការប៉ុនប៉ងប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ

ឃ. ការប្រើគ្រឿងញៀន ឬថ្នាំសប្បាយ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន

  

ករណីមិនធានាសំខាន់ៗសម្រាប់ PRUសុខភាពខ្ញុំ តែមិនចំពោះមានដូចជា

ក. ស្ថានភាព ឬ ជំងឺមានពីមុនស្រាប់

ខ. ការព្យាបាលទៅលេីភាពមិនប្រក្រតីពីកំណេីត

គ. ការមានគភ៌ ឬ ផលវិបាកនៃការមានគភ៌ ក្រៅពីស្ថានភាពជាក់លាក់ដែលត្រូវបានធានារ៉ាប់រង

ឃ. ការព្យាបាលទៅលេីអសមត្ថភាពផ្លូវភេទ ឬ ការគ្មានកូន

ង. ការព្យាបាលបែបឯកជន ជំងឺអេដស៍ ឬ មេរោគ HIV ជំងឺទាក់ទងនឹងជំងឺអេដស៍ និងជំងឺឆ្លងណាមួយដែលតម្រូវដោយច្បាប់ឲ្យនៅដាច់ពីគេ

ច. ជំងឺវិកលចរិក ជំងឺផ្លូវចិត្ត ឬ ជំងឺខ្លាច

ឆ. ការរងរបួសដែលមកពីការចូលរួមសកម្មភាពដែលប្រឈមនឹងគ្រោះថ្នាក់

ជ. ការប៉ុនប៉ងធ្វេីអត្តឃាត ការធ្វេីអត្តឃាត ឬ ធ្វេីឲ្យរបួសខ្លួនឯង

ឈ. ការប្រព្រឹត្ត ឬ ការប៉ុនប៉ងប្រព្រឹត្តនូវបទល្មេីសព្រហ្មទណ្ឌ

ញ. ការព្យាបាលពីអ្នកអនុវត្តវេជ្ជសាស្ត្រដែលជាសាច់ញាតិ

ដ. សង្គ្រាម ការរំលោភបំពាន ការបំលែងកាំរស្មី ភេរវកម្ម

ថ. ការព្យាបាលដែលមិនមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ (រួមបញ្ចូលការពិនិត្យកាយសម្បទាជាប្រចាំ ការព្យាបាលទាក់ទងនឹងការគ្មានកូន ការវះកាត់កែសម្ផស្ស ការព្យាបាលមាត់ធ្មេញ ការចាក់ប្រព័ន្ធភាពស៊ាំ ជាដេីម)

ឌ. ការធ្វេីដំណេីរតាមផ្លូវអាកាសជាលក្ខណៈឯកជន ដែលមិនមែនជាអ្នកដំណេីរដែលត្រូវបង់ប្រាក់ថ្លៃធ្វេីដំណេីរ

 

សូមអានឯកសារបណ្ណសន្យារ៉ាប់រងសម្រាប់ព័ត៌មានលម្អិតចំពោះករណីមិនធានា។