តារាង៖

ផ្នែកលក់ និងចែកចាយ

ការងារសង្ខេប

មានតួនាទីក្នុងការលក់គោលនយោបាយធានារ៉ាប់រង ដែលត្រូវនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន និងដើម្បីរក្សាទំនាក់ទំនងល្អ ជាមួយអតិថិជនដែលមានស្រាប់។

 

ទីតាំង: ២៥ ខេត្ត-​​​ក្រុង (ភ្នំពេញ,សៀមរាប,បាត់ដំបង…)

 

ទំនួលខុសត្រូវការងារ

  •  បង្កើតអតិថិជនថ្មីតាមរយៈដៃគូធនាគារ បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។
  • ធ្វើការទំនាក់ទំនងទៅអតិថិជនដែលមានសក្តានុពល សម្រាប់ការណាត់ជួប។
  • សន្ទនា និង​សួរនាំអតិថិជន ដើម្បីទទួលបាននូវព័ត៌មានអំពីធនធានហិរញ្ញវត្ថុ និងតម្រូវការការពារ និងពិភាក្សាពីការធានារ៉ាប់រងដែលមានស្រាប់។
  • ពន្យល់អតិថិជនអំពីលក្ខណៈពិសេសនៃផលិតផលផ្សេងៗ និងផ្តល់ជូននូវសេវាកម្មដែលសមនឹងតម្រូវការរបស់អតិថិជន។
  • វិភាគគោលនយោបាយធានារ៉ាប់រងបច្ចុប្បន្នរបស់អតិថិជន និងណែនាំសម្រាប់ការការពារបន្ថែម ឬដំណោះស្រាយហិរញ្ញវត្ថុដ៏ទៃទៀត។
  • គ្រប់គ្រងការបន្តគោលនយោបាយធានារ៉ាប់រងរបស់អតិថិជន។
  • រក្សាទំនាក់ទំនងល្អជាមួយអតិថិជន។
  • បង្កើតផែនការការងារប្រចាំសប្តាហ៍ ដែលពាក់ព័ន្ធនឹងការហៅទូរស័ព្ទ និងកំណត់កាលវិភាគណាត់ជួបជាមួយអតិថិជន
  • បញ្ជូនរបាយការណ៏សកម្មភាពប្រចាំសប្តាហ៍ និងរបាយការណ៍លទ្ធផលទៅថ្នាក់គ្រប់គ្រង។
  • បំរើសេវាកម្មផ្សេងៗ សម្រាប់អតិថិជនដែលមានស្រាប់។
  • ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាតាមតម្រូវការ
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។

 

លក្ខខណ្ឌតម្រូវនៃការងារ

  • បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម, គណនេយ្យ, ទីផ្សារ, ការគ្រប់គ្រង ឬផ្នែកដែលពាក់ពន្ធ័ផ្សេងៗ
  • បទពិសោធន៍ក្នុងការលក់យ៉ាងតិច ១-២ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ​ ឬវិស័យទំនិញប្រើប្រាស់លឿន(បើមានបទពិសោធន៍ពីមុនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត កាន់តែល្អប្រសើរ)
  • ចំណេះដឹងផ្នែកកុំព្យូទ័រមូលដ្ឋាន ដូចជា MS. Word / Excel, PowerPoint, Internet, E-mail
  • កម្រឹតភាសាអង់គ្លេសសមរម្យ: អាចអាននិងប្រាស្រ័យទាក់ទងបាន
  • ជាបុគ្គលមានលើកទឹកចិត្តលើខ្លួនឯងខ្ពស់ ចូលចិត្តការប្រកួតប្រជែង និងមានឆន្ទះខ្ពស់ដើម្បីទទួលបានជោគជ័យ

 

អត្ថប្រយោជន៍

  • ប្រាក់បៀវត្សន៏សមរម្យ និងគួរឲ្យចាប់អារម្មណ៏; ប្រាក់អតីតភាពការងារ; ប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនទៀត
  • ការលើកទឹកចិត្ត ក្នុងការលក់ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆ្នាំ និងមានការប្រលងប្រជែងផ្សេងៗទៀត
  • ទទួលបានការធានារ៉ាប់រងអាយុជីវិត និងការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់ខ្លួនឯង និងគ្រួសារ
  • ឯកសណ្ឋាន; ដំណើរកំសាន្តក្រៅប្រទេស និងក្នុងស្រុក; និងឱកាសក្នុងការឡើងតំណែងតួនាទី
  • វគ្គបណ្តុះបណ្តាល និងការបង្វឹកទៀងទាត់ និងធនធានសិក្សាតាមអ៊ីនធឺណិតគ្មានដែនកំណត់
  • ទទួលបានការឈប់សម្រាកឈឺ; ការឈប់សម្រាកប្រចាំឆ្នាំ; ការឈប់សម្រាកពិសេស; ថ្ងៃឈប់សម្រាកសាធារណៈ​

 

របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបរបស់អ្នក ជាមួយទីតាំងដែលអ្នកចង់ដាក់ពាក្យទៅអ៊ីម៉ែល៖ recruitment@prudential.com.kh

ទូរស័ព្ទ៖ ​ (+855) 017 555 422 / 098 555 438

អាស័យដ្ឋានភ្នំពេញ: អគារភ្នំពេញថៅវើរ, ជាន់ទី២០ #៤៤៤ មហាវិថីព្រះមុនីវង្ស, សង្កាត់បឹងព្រលិត, ខណ្ឌ័៧មករា, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា 

ស្ត្រីនិងជនពិការត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ

មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងសម្រាប់ដំណើរការជ្រើសរើសបន្ទាប់

ទម្រង់បែបបទ

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ នឹងឱកាសការងារជាមួយ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សូមបំពេញ ទម្រង់បែបបទ នឹងភ្ជាប់មកជាមួយ ប្រវត្តិរូបសង្ខេប និងលិខិតចំណាប់ អារម្មណ៍របស់អ្នកហើយផ្ញើទៅកាន់ ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន។

Back to Top