ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
employee value proposition

ការរស់នៅក្នុងគោលបំណងរបស់យើង

គោលបំណងរបស់យើងគឺដើម្បីជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតដ៏ប្រសើរ។ យើងកំពុងធ្វើឱ្យសេវាថែទាំសុខភាពមានការទទួលយកបានជាមួយនឹងតម្លៃសមរម្យ។ យើងចង់ការពារទ្រព្យសម្បត្តិរបស់អតិថិជនរបស់យើង បង្កើនទ្រព្យសម្បត្តិរបស់ពួកគេ និងផ្តល់អំណាចដល់ពួកគេក្នុងការសន្សំសម្រាប់គោលដៅរបស់ពួកគេ។

តើអ្វីជាគោលជំហររបស់យើង?

គោលបំណងរបស់យើង
គោលបំណងរបស់យើង
ភស្តុតាងនៃគោលបំណងមួយនេះគឺស្តែងតាមរយៈវិធីដែលយើងរួមចំណែកក្នុងសង្គម តាមរយៈការងារដែលយើងធ្វើ និងរបៀបដែលយើងធ្វើការដើម្បីជួយគ្នាទៅវិញទៅមក។
គោលការណ៍របស់យើង
គោលការណ៍របស់យើង
នៅពេលយើងបន្តរីកចម្រើន និងស្រមៃឡើងវិញអំពីអនាគតនៃសុខុមាលភាព ការប្តេជ្ញាចិត្តចំពោះគោលការណ៍របស់យើងនៅតែមានភាពរឹងមាំ៖ ដើម្បីយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើងជាចំបង ធ្វើសកម្មភាពដោយសុចរិតភាព ទទួលយកការរីកចម្រើន វិនិយោគនៅក្នុងសហគមន៍របស់យើង និងទទួលយកនូវទស្សនៈវែងឆ្ងាយ ពីព្រោះថាពួកយើងនៅទីនេះក្នុងរយៈពេលយូរអង្វែង។
គុណតម្លៃរបស់យើង
គុណតម្លៃរបស់យើង
ភាពជោគជ័យរបស់យើងត្រូវបានពាំនាំដោយគុណតម្លៃរបស់យើង ដែលតំណាងឱ្យអ្វីៗដែលល្អបំផុតក្នុងនាមយើងជាយើង - ដែលមានមហិច្ឆតា ចង់ដឹងចង់យល់ ចេះយល់ចិត្ត ក្លាហាន និងវាងវៃ។
connect grow succeed

ផ្សារភ្ជាប់ រីកចម្រើន ជោគជ័យ

យើងទទួលស្គាល់ និងគោរពលើជំនឿទុកចិត្ត ដែលអ្នកមានចំពោះយើងដោយការធ្វើឱ្យក្រុមហ៊ុនព្រូដិនសលក្លាយជាកន្លែងដែលអ្នកអាចផ្សារភ្ជាប់ រីកចម្រើន និងជោគជ័យ។
ស្វែងយល់បន្ថែមទៀត
career opportunities

ស្វែងយល់ពីឱកាសការងាររបស់យើង

សូមចូលមើលទំព័រការងាររបស់យើង ដើម្បីចូលមើលនូវឱកាសការងារផ្សេងៗនៅទូទាំងតំបន់។
មើលបន្ថែមអំពីឱកាសការងារ
united through teamwork

ការរួបរួមគ្នាតាមរយៈការធ្វើការងារជាក្រុម

ក្រុមការងាររបស់យើងគឺប្រកបដោយភាពច្នៃប្រឌិត ការអនុវត្តដោយផ្ទាល់ និងពោរពេញដោយការចេះសហការគ្នា។ ឥទ្ធិពលក្នុងការចែករំលែក និងការចេះសហការគ្នាទាមទារឱ្យមានការចេះគោរព សុចរិតភាព និងការធ្វើការងារជាក្រុម។ ក្រុមហ៊ុនរបស់យើងមានកេរដំណែលដ៏សំបូរបែប ប៉ុន្តែដើម្បីសម្លឹងមើលទៅអនាគតដ៏ល្អមួយ យើងត្រូវការថាមពល និងទស្សនវិស័យថ្មីៗផងដែរ។