មូលនិធិព្រូដិនស៍ បន្តពង្រីកកម្ម​​វិធី​អប់​រំ​​ហិរញ្ញ​វត្ថុ​​របស់ខ្លួន មកដល់ខេត្តកំពង់ចាម

Cha-Ching_01

Cha-Ching_02

Cha-Ching_03

Cha-Ching_04

Cha-Ching_05

Cha-Ching_01
Cha-Ching_02
Cha-Ching_03
Cha-Ching_04
Cha-Ching_05

(ខេត្តកំពង់ចាម  ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០) -  មូលនិធិព្រូដិនស៍  ដែលជាដៃគូអភិវឌ្ឍន៍​សហគមន៍របស់​ ក្រុមហ៊ុន ព្រូដិនសល​ ក្នុងទ្វីបអាស៊ី​ និងអាហ្វ្រិក បានប្រកាសនៅថ្ងៃនេះ​ថា មូលនិធិ នឹងបន្ពពង្រីកកម្ម​​វិធី​  អប់​រំ​ហិរញ្ញ​វត្ថុសម្រាប់កុមារ ឆា ឈីង  (Cha-Ching Money Smart Kids)  របស់ខ្លួនមកដល់ខេត្តកំពង់ចាម។ 

សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពី មូលនិធិព្រូដិនស៍  បានសហការជាមួយ ក្រសួងអប់រំ  យុវជន និងកីឡា កាលពីឆ្នាំមុនថា ការអនុវត្តកម្ម​វិធី ឆា-ឈីង នឹងត្រូវបាន​ពង្រីក​វិសាល​ភាព​រយៈ ពេល ៣ ឆ្នាំ ខាងមុខទៀត នៅប្រទេសកម្ពុជា។ 

កាលពីខែសីហា ឆ្នាំ ២០១៧ មូលនិធិព្រូដិនស៍  ក៏បានសហការជាមួយ អង្គ​ការ​មូលនិធិសិទ្ធិ​កុមារ  ដើម្បីអនុវត្តសាកល្បងកម្មវិធីអប់រំ ឆា ឈីង ដោយបានជួយរៀបចំផែនការមេរៀន និងវគ្គបណ្តុះបណ្តាលសម្រាប់លោកគ្រូ អ្នកគ្រូ  ដើម្បីឱ្យពួកគាត់ជួយបង្រៀនជំនាញគ្រប់គ្រងហិរញ្ញវត្ថុសំខាន់ៗដល់សិស្សានុសិស្ស ។ ដោយសារការរាតត្បាតនៃវីរុសកូវីដ ១៩ បានបង្ខំសាលារៀនទាំងអស់ឱ្យបិទទ្វារ អាស្រ័យហេតុនេះ ការអនុវត្តកម្មវិធី ឆា ឈីង ឱ្យបានពេញលេញ  រួមទាំងសកម្មភាពក្នុងថ្នាក់រៀននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម នឹងត្រូវបានពន្យាពេលរហូតដល់មានសេចក្ដីប្រកាសជាផ្លូវការឱ្យបើកសាលារៀនវិញពីរដ្ឋាភិបាល។ 

ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនគោលដៅ អាចស្វែងរកវគ្គបណ្ដុះបណ្ដាល និងកម្មវិធីអប់រំ ឆា ឈីង ដោយខ្លួនឯងតាមរយៈវីដេអូ ដែលធ្វើឡើងដោយ អង្គការមូលនិធិសិទ្ធិកុមារ។ 

កម្ម​វិធី ឆា-ឈីង «Cha-Ching Money Smart Kids» គឺ​ជា​​កម្ម​​វិធី​អប់​រំ​​ហិរញ្ញ​វត្ថុសម្រាប់កុមារ អាយុចាប់ពី ៧ ឆ្នាំ ដល់ ១២ ឆ្នាំ ​​ដែល​​ទទួល​បាន​ពាន​រង្វាន់​ និង​ជា​កម្ម​វិធី​​បង្រៀន​​ក្មេង​ៗ ​អំពី​ជំនាញជា​មូលដ្ឋាន​​នៃ​​ការ​គ្រប់គ្រង​សាច់​ប្រាក់​ និងដើម្បីក្លាយអ្នកមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។ កម្មវិធីនេះ មាន​តួ​​អង្គ​ជា​​គំនូ​ជីវ​ចល​ចំនួន​៦នាក់ ក្នុង​​​ក្រុម​​​តន្ត្រី​មួយ​ដែល​​ផ្សព្វ​ផ្សាយពី​​មូល​ដ្ឋាន​គ្រឹះហិរញ្ញ​វត្ថុ​ចំនួន​៤​  រួម​មាន ការរកលុយ ការ​សន្សំ ការ​ចំណាយ និង​​ការបរិច្ចាគ តាម​រយៈ​បទចម្រៀង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាច្រើន​បទ​​។ 

លោកស្រី ស៊ាង លក្ខិណា ប្រធានត្រួតពិនិត្យជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឱ្យដឹងថា លោកស្រីពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលកម្មវិធី ឆា ឈីង សម្រេចបានកន្លងមក  រួមទាំងការពង្រីកវិសាលភាពនៃកម្មវិធី មកដល់កុមាររាប់ពាន់នាក់ នៅទូទាំងប្រទេសកម្ពុជា។ 

លោកស្រី បានមានប្រសាសន៍ថា៖ «ក្រោយពីទទួលបានជោគជ័យ ក្នុងការអនុវត្តកម្មវិធី ឆា ឈីង Cha-Ching Money Smart Kids ក្នុងរាជធានីភ្នំពេញ​  និងខេត្តកណ្ដាល រួចមក យើងពិតជាមានសេចក្តីសោមន្ស នឹងពង្រីកវិសាលភាព កម្មវិធីនេះបន្ថែមទៀតមកដល់ខេត្តកំពង់ចាម។ យើងមានទំនុកចិត្តថា ក្មេងៗនៅក្នុងខេត្តកំពងចាម នឹងត្រូវបានបំផុសគំនិតដោយកម្មវិធីអប់រំហិរញ្ញវត្ថុនេះ និងក្លាយជាអ្នកមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។  ដោយមានការគាំទ្រពីដៃគូពាក់ព័ន្ធសំខាន់ៗ និងក្រសួងអប់រំ យុវជន និងកីឡា យើងនឹងបន្តពង្រីកកម្មវិធីនេះ​ ដើម្បីជម្រុញឥរិយាបថក្មេងៗ និងបង្កើនការយល់ដឹងរបស់ពួកគេបន្ថែមទៀត លើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុមូលដ្ឋាន។» 

នាយកប្រតិបត្តិ អង្គការមូលនិធិសិទ្ធិកុមារ លោកស្រី គង់ ម៉ារ៉ាឌី និយាយអំពីអត្ថប្រយោជន៍នៃកម្មវិធីនេះ និង​ របៀបដែលកម្មវិធីនេះជម្រុញឱ្យមានការចូលរួមពីសំណាក់ឪពុកម្តាយ និងកូនៗ របស់ពួកគេ។ 

លោកស្រី បានមានប្រសាសន៍ថា៖ “តាមរយៈកម្មវិធី ឆា ឈីង នាងខ្ញុំពិតជាជឿជាក់ថាកុមារកម្ពុជានឹងទទួលបាននូវជំនាញបំណិន​ជីវិត​ដ៏ប្រសើរ​មួយ ដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់កុមារ និងគ្រួសារក្នុងការប្រើប្រាស់ និងគ្រប់គ្រង​ថវិការបស់​ពួកគេ​ប្រកបដោយភាពឆ្លាតវៃហើយនាងខ្ញុំសង្ឃឹមថា ក្រុម​ការងារ និងសាលាគោលដៅទាំងអស់ នឹងបន្តការចូលរួមយ៉ាងសកម្ម​បន្ថែម​ទៀត ដើម្បីធ្វើឱ្យគម្រោងកម្មវិធីនេះទទួលបាន​នូវលទ្ធផលជាវិជ្ជមាន ដូចការរំពឹងទុកក្នុងគម្រោង។ យើងសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ មូលនិធិព្រូដិនស៍  និងក្រុមហ៊ុន ព្រូដិនសសកម្ពុជា ដែល​បាន​​គាំទ្រទាំងបច្ចេកទេស និងថវិកា ក្នុងការអនុវត្តកម្មវិធីនេះនៅកម្ពុជា។»

 

អំពីកម្មវិធី ឆា-ឈីង 

កម្មវិធី ឆា-ឈីង គឺជាគំនិតផ្តួចផ្តើមរបស់ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសលអាស៊ី និង​អាហ្វ្រិក។ ដោយចាប់ដៃគូជាមួយបណ្តាញទូរទស្សន៍តុក្កតា (Cartoon Network)  ដែលជាប៉ុស្តិ៍ទូរទស្សន៍កុមារឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក និងជាមួយ វេជ្ជបណ្ឌិត Alice Wilder ជាអ្នកជំនាញផ្នែកអប់រំ និងចិត្តវិទ្យាកុមារ ដែលបានឈ្នះពានរង្វាន់ Emmy-award  កម្មវិធីនេះ បានប្រើប្រាស់វិធីសាស្ត្របង្រៀនក្មេងៗtតាមរយៈបទចម្រៀងដែលមានលក្ខណៈទាក់ទាញ និងតាមកម្រិតរបស់កុមារ ដើម្បីបញ្រ្ជៀបគំនិតគ្រប់គ្រងហិរញ្ញវត្ថុសំខាន់ៗបួន គឺ រកលុយ  សន្សំ  ចាយ  និងបរិច្ចាគ។ ឆា-ឈីង គឺជាវីដេអូគំនូរជីវចលដែលមានរយៈពេល ៣ នាទីសម្រាប់កុមារអាយុពី ៧ ទៅ ១២ ឆ្នាំ មានជា ១០ ភាសា និងមានទៅដល់ ៣៤ លានគ្រួសារទស្សនាជារៀងរាល់ថ្ងៃ តាមរយៈប៉ុស្តិ៍ Cartoon Network 

ដោយបានបង្កើតឡើង ក្រោមកិច្ចសហការដៃគូជាមួយ Junior Achievement កម្មវិធីសិក្សា ឆា-ឈីង កំពុងផ្តល់នូវរចនាសម្ព័ន្ធមេរៀនដល់គ្រូបង្រៀនតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ មានគ្រូជាង ១ ម៉ឺននាក់ត្រូវបានបណ្តុះបណ្តាលក្នុងការផ្តល់កម្មវិធីសិក្សានៅទូទាំង ៨ ទីផ្សារក្នុងទ្វីបអាស៊ី និងអាហ្រ្វិក។ 

គេហទំព័រ ឆា-ឈីង (www.cha-ching.com) មានបន្ថែមនូវសម្ភារ និងសកម្មភាពតាមអ៊ិនធឺរណែត ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងប្រាក់ពិតប្រាកដ សម្រាប់កុមារ ឪពុកម្តាយ និងគ្រូបង្រៀន។

 

អំពីមូលនិធិព្រូដិនស៍ 

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។  បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍  តាមរយៈការលើកកម្ពស់ការអប់រំ  សុខភាព  និងសុវត្ថិភាព។  មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់  ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត  ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  រដ្ឋាភិបាល  និងវិស័យឯកជន  ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល  ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ  កាន់តែមានសុខសុវត្ថិភាព  និងភាពធន់មាំជាងមុន។  មូលនិធិនេះគឺជាអង្គការសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។ 

សម្រាប់ព័ត៌មានបន្ថែម  សូមចូលទៅកាន់  www.prudencefoundation.com

Back to Top