ព្រូដិនសលកម្ពុជាគាំទ្រកម្មវិធីសាលារៀនសុវត្ថិភាពនៅខេត្តស្ទឹងត្រែង

SS_2020_001

SS_2020_002

SS_2020_003

SS_2020_004

SS_2020_005

SS_2020_006

SS_2020_007

SS_2020_008

SS_2020_009

SS_2020_001
SS_2020_002
SS_2020_003
SS_2020_004
SS_2020_005
SS_2020_006
SS_2020_007
SS_2020_008
SS_2020_009

ស្ទឹងត្រែង, ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០: តំណាងមកពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសិទ្ធិកុមារ បានចូលរួមសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងលើកកម្ពស់សុវត្ថិភាព (ពីគ្រោះមហន្តរាយ) នៅតាមសាលារៀន និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិតាមរយៈកម្មវិធីសាលារៀនសុវត្ថិភាព ។

ជាផ្នែកមួយនៃកម្មវិធីក្នុងការលើកកម្ពស់គោលគំនិត និងការអនុវត្តសកម្មភាពដើម្បីសាលារៀនសុវត្ថិភាព  ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងរាប់រយនាក់បានចូលរួមក្នុងក្បួនដង្ហែ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡា គ្រូបង្រៀន អង្គការដៃគូក្រៅរាជរដ្ឋាភិបាល និងសមាជិកក្រុមត្រួតពិនិត្យក្នុងមូលដ្ឋាន។

លោក វណ្ណដេត តារារដ្ឋ ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកផ្សព្វផ្សាយ ទំនាក់ទំនង និងអភិវឌ្ឍន៍សហគមន៍ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «កុមារ និងសិស្សានុសិស្សទាំងអស់គួរតែមានសុវត្ថិភាពជានិច្ច   ជាពិសេសពេលពួកគេមកសាលារៀន។ យើងប្តេជ្ញាបន្តការគាំទ្រដល់សិស្សានុសិស្ស និងព្យាយាមធានាឱ្យបានថាពួកគេអាចបន្តការសិក្សាបាន ទោះបីមានការរំខានដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិក៏ដោយ។ យើងមានមោទនភាពណាស់ដែលបានធ្វើការជា ក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូដូចជា អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសិទ្ធិកុមារ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពនៅតាមសហគមន៍ និងមូលដ្ឋាន ដោយផ្អែកលើក្របខណ្ឌសាលារៀនសុវត្ថិភាព។» 

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា ព្រូដិនសលកម្ពុជា រីករាយបន្តកិច្ចសហការរបស់ខ្លួនជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូ ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្ស។ កម្មវិធីនេះមានគោលបំណងឱ្យសាលារៀនចេះកំណត់អត្តសញ្ញាណនៃគ្រោះមហន្តរាយតូច ឬធំ និងរៀបចំសម្រាប់សុវត្ថិភាពឱ្យបានសមស្រប។

លោក តារារដ្ឋ បានបន្ថែមទៀតថា៖ «យើងបានដាក់ឱ្យអនុវត្តកម្មវិធីសាលារៀនសុវត្ថិភាពនេះដល់សាលារៀនចំនួន ១៥ សាលា ក្នុងឃុំចំនួន ៥ តាមរយៈការបង្កើតកម្មវិធីសាលារៀនសុវត្ថិភាព គំរូ” ស្របតាមក្របខ័ណ្ឌកម្មវិធីសាលារៀនសុវត្ថិភាពរបស់អាស៊ាន។ កម្មវិធីគំនិតផ្តួចផ្តើមនេះមានគោលបំណងជួយអប់រំសិស្សានុសិស្សជាង ៣.០០០ នាក់។»

សាលារៀនសុវត្ថិភាព គឺ​ជា​កម្មវិធី​​បណ្តុះបណ្តាលអំពីការ​កាត់​បន្ថយ​ហានិភ័យនៃ​​​គ្រោះ​មហន្ត​រាយ​ប្រចាំតំបន់អាស៊ី  គាំទ្រ​ដោយ មូលនិធិព្រូដិនស៍  ដែលជាដៃគូអភិវឌ្ឍន៍​សហគមន៍របស់​សាជីវកម្ម​ព្រូដិនសល​អាស៊ី​ និងអាហ្រ្វិក។  កម្មវិធី​សាលារៀនសុវត្ថិភាព​ដែលចាប់​តាំងពីឆ្នាំ​២០១៣​មក ស្របទៅនឹងកម្មវិធីគ្រោះមហន្តរាយធម្មជាតិរបស់ មូលនិធិព្រូដិនស៍  ដើម្បីជួយសង្គ្រោះអាយុជីវិត និងធានាថាសាលារៀន និងសហគមន៍ត្រៀមខ្លួនបានល្អរួចជាស្រេច នៅពេលមានគ្រោះមហន្តរាយធម្មជាតិ។

លោក ជា ប៊ុនសាង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបុរីអូរស្វាយសែនជ័យ​ បានមានប្រសាសន៍ថា៖«កម្មវិធីរបស់យើងបានជួយដល់សិស្សានុសិស្ស និងឪពុកម្តាយបន្ថែមទៀតដើម្បីឱ្យចេះត្រៀមទប់ទល់នឹងគ្រោះថ្នាក់ និងហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិរួមមាន ទឹកជំនន់ អគ្គិភ័យ ឬសកម្មភាពខាងក្រៅដែលអាចបង្ករគ្រោះថ្នាក់។ ឥឡូវនេះសិស្សានុសិស្សទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាព។»

Back to Top