ក្រុមហ៊ុនព្រូដិនសល ធនាគារឯកទេសវីង និងក្រុមហ៊ុន CHEVRON ចាប់ដៃគ្នាលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់សិស្សានុសិស្ស

road1

road2

road3

road4

road5

road6

road1
road2
road3
road4
road5
road6
 

ខេត្តកណ្ដាល (ថ្ងៃទី ៣០ ឧសភា ២០១៩) : ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានសហការជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន CHEVRON​ ដើម្បីបរិច្ចាគរនាំងសុវត្ថិភាពចំនួន ៧0ផ្ទាំង ដល់សាលារៀនចំនួន ១៧ នៅទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សនៅកម្ពុជា។

បើតាមតួលេខក្នុងឆ្នាំ ២០១៨ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្សជាង ១៥០០ នាក់។ បញ្ហាគ្រោះថ្នាក់​ចរាចរ បានក្លាយជាបញ្ហាប្រឈមមួយសម្រាប់សង្គមកម្ពុជា។ គ្រោះថ្នាក់ចរាចរណ៍ក៏បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់រងរបួសនិងទទួលពិការភាពផ្នែករាងកាយ ដែលទាំងនេះបានជះជាផលប៉ះពាល់ដល់លទ្ធភាពរបស់ជនរងគ្រោះ ក្នុងការប្រកបការងារនិងជីវភាពរស់នៅប្រចាំថ្ងៃ។ យោងតាមអ្នកជំនាញ ប្រទេសកម្ពុជាបានបាត់បង់រហូតដល់ ៤00 លានដុល្លារជារៀងរាល់ឆ្នាំ ជាលទ្ធផលនៃគ្រោះថ្នាក់ចរាចរណ៍មកលើបញ្ហាហិរញ្ញវត្ថុរបស់ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។

ការបរិច្ចាគរនាំងសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃកម្មវិធីវិនិយោគសហគមន៍របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការ​ចូលរួមលើកកម្ពស់សុវត្ថិភាពកុមារកម្ពុជា ក្នុងអំឡុងពេលធ្វើដំណើរពីផ្ទះទៅសាលារៀន និងពីសាលារៀនទៅផ្ទះ។ ទាំងនេះក៏ដោយសារតែកុមារទាំងអស់ ជាធនធានមនុស្សជំនាន់ក្រោយ និងជាអ្នកដឹកនាំនាពេលអនាគតដ៏សំខាន់សម្រាប់ប្រទេសជាតិ។ កុមារជាង ៥000 នាក់ រស់នៅក្នុងខេត្តកណ្តាល ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីសកម្មភាពនេះ តាមរយៈការដាក់រនាំងសុវត្ថិភាពនៅលើផ្លូវធំៗ នៅជុំវិញសាលារៀនរបស់ពួកគេ។

លោក David Nutman​ នាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានប្រសាសន៍ថា "ការបរិច្ចាគនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ កុមារគឺជាសសរស្តម្ភដ៏សំខាន់នៃអនាគតរបស់ប្រទេសកម្ពុជា ហើយការការពារសុវត្ថិភាពរបស់ពួកគេ នឹងជួយដល់ការអភិវឌ្ឍន៍ជាយូរអង្វែងនិងប្រកបដោយនិរន្តរភាព សម្រាប់ប្រទេសកម្ពុជា។"

មានប្រសាសន៍នៅក្នុងពិធីបរិច្ចាគរនាំងសុវត្តិភាព ដែលបានប្រារព្ធធ្វើឡើងនៅ សាលាបឋមសិក្សាទេពប្រណម្យ លោកឈុន វឌ្ឍនៈភក្តី នាយកផ្នែកអាជីវកម្មសហគ្រាស នៃធនាគារឯកទេសវីង បានបង្ហាញថា "វាគឺជាកិត្តិយស​មួយ​សម្រាប់ធនាគារ ក្នុងការចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គមមួយនេះ។ ធ្វើការរួមគ្នាដើម្បីកម្ពុជា គឺជាគោលជំហររបស់ធនាគារ ហើយគោលជំហរនេះរមែងស្ថិតនៅក្នុងសកម្មទំនួលខុសត្រូវសង្គមរបស់យើងលើវិស័យ​មួយចំនួនរួមមាន៖ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ សហគ្រិនភាព ការអប់រំ និងបរិស្ថាន។ វីង ជឿជាក់ថាគម្រោងរនាំងសុវត្ថិភាពមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងអនាគតសម្រាប់កុមារកម្ពុជា។"

លោក សម សុវត្ថារ៉ា តំណាងក្រុមហ៊ុន CHEVRON ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា "យើងមានមោទនភាព ក្នុងការចូលរួមក្នុងគម្រោងសកម្មភាពទំនួលខុសត្រូវសង្គមមួយនេះ ដោយសារសុវត្ថិភាពតាមដងផ្លូវ គឺជាសសរស្តម្ភមួយ នៃក្រុមហ៊ុនកាល់តិច។ យើងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាការធ្វើដំណើរដោយរលូននិងមានសុវត្ថិភាព មិនត្រឹមតែសម្រាប់អ្នកបើកបរម៉ូតូរបស់យើងទេ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាទាំងអស់មិនថានៅទីក្រុងធំ ៗ ឬនៅតាមបណ្តាខេត្តនានា។ ក្នុងនាមជាក្រុមហ៊ុនមួយដែលជឿជាក់លើការការពារមនុស្សនិងបរិស្ថាន ការការពារកុមារកម្ពុជាមានន័យថាការការពារអនាគតនៃប្រទេសកម្ពុជាទាំងមូល។"

Back to Top