ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ “We DO” ដែលផ្ដោតលើការយកចិត្តទុកដាក់លើអតិថិជន

Video_Our_Brand

Video_Our_Brand

ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ - ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ “We DO” ​ជាយុទ្ធនាការដ៏មុត​មាំ​មួយ ​ដើម្បីបង្ហាញនូវអត្តសញ្ញាណដែលមានទំនុកចិត្តនិងមានភាពរស់រវើក ​ ភ្ជាប់ជាមួយនឹង​ការ​ប្ដេជ្ញាចិត្ត​របស់ក្រុមហ៊ុន​ចំពោះអតិថិជន​របស់ខ្លួនក្រោម​ពាក្យ​ថា៖ Listening. Understanding. Delivering.។​

យុទ្ធនាការ ​We​ DO” នេះ ធ្វើឡើងដើម្បីអបអរដល់ប្រជាពលរដ្ឋដែលកំពុង​បោះជំហានទៅមុខ និងមានភាពសុទិដ្ឋិនិយម​ដើម្បីមានភាពរីកចម្រើន​ក្នុងឆាកជីវិត។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេស ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពដែលបានក្លាយជាដៃគូរដ៏ទុកចិត្តសម្រាប់អតិថិជនរបស់ខ្លួន ខណៈដែលពួកគាត់កំពុងបន្តការតាំង​ចិត្ត ដើម្បីសម្រេចបាននូវភាពជោគជ័យបន្ថែមទៀតក្នុងជីវិត។

លោក ហ៊ង វុទ្ធី នាយកផ្នែកអតិថិជន និងទីផ្សាររបស់​ ក្រុមហ៊ុនព្រូដិនសល​កម្ពុជា មានប្រសាសន៍ថា៖ "យុទ្ធនាការ​ We DO មានន័យថា យើងគឺជាផ្នែកសំខាន់មួយនៃអតិថិជនរបស់យើង។ អត្តសញ្ញាណរបស់យើង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តថ្មី ​Listening. Understanding. Delivering. នឹងពង្រឹងការ​យក​ចិត្តទុកដាក់របស់យើងចំពោះអតិថិជន តាមរយៈទំនាក់ទំនងបែបទំនើបកម្មថ្មី  ភាពកាន់តែងាយស្រួលជាងមុន និងការច្នៃប្រឌិតថ្មី​។

នៅក្នុងពិភពលោកដែលមានការប្រាស្រ័យទាក់ទងជាមួយបច្ចេកវិទ្យាខ្ពស់  ក្រុមហ៊ុនព្រូដិនសល ក៏នឹងប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែសម្បូរបែប ដើម្បីបន្តឧត្តមភាពរបស់ខ្លួនក្នុងការយកចិត្តទុកដាក់ និងការផ្តល់សេវាកម្ម  សំដៅយ៉ាងណាដើម្បីបង្កើននូវបទពិសោធន៍ល្អៗបន្ថែមទៀតជូនដល់អតិថិជន​  ព្រមទាំងធ្វើឱ្យពួកគាត់កាន់តែមានទំនាក់ទំនងយូរអង្វែង​ជាមួយនឹង​ក្រុមហ៊ុន​។

Listening. Understanding. Delivering. មានន័យថា៖ 

  • ផ្តោតទៅលើអតិថិជន ដោយស្វែងយល់នូវតម្រូវការរបស់ពួកគាត់ ព្រមទាំងផ្តល់នូវបទពិសោធន៍ប្រកបដោយភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេងៗ។
  • ផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង និងទូលំទូលាយសម្រាប់ការការពារហិរញ្ញវត្ថុ  ការថែរក្សាសុខភាព និងសុខុមាលភាព  ការសន្សំ  និងការ​ចូលនិវត្តន៍។
  • បង្កើតការច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដែលយល់ពីតម្រូវការ​ និងផ្តល់ភាពងាយស្រួលដល់អតិថិជន។

យុទ្ធនាការ “We DO” នឹងត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាប្រទេសចំនួន ១០ នៅក្នុងទ្វីបអាស៊ី របស់ក្រុមហ៊ុនព្រូដិនសល រួមទាំងប្រទេសកម្ពុជាផងដែរ។  យុទ្ធនាការនេះផ្តោតទៅលើមូលបទជាក់លាក់ចំនួន ៣ គឺ  ១)​ ការច្នៃប្រឌិត  ២) ការការពារហិរញ្ញវត្ថុ និង ៣) សុខភាពរាងកាយ។  ជាសង្ខេប  យុទ្ធនាការនេះគឺជាសក្ខីបណ្ណជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព  និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។

ចាប់តាំងពីដំណើរការនៅឆ្នាំ២០១៣មក  ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាផ្តល់ជូននូវតម្រូវការនៃការការពាររបស់​ប្រជាពលរដ្ឋខ្មែរ និងជួយធានាឲ្យ​បាន​នូវអនាគតហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ពួកគាត់​។ ក្រុមហ៊ុនបានចេញបណ្ណសន្យារ៉ាប់រងចំនួនជាង​ ១៥ម៉ឺនបណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ ​និងសន្សំសរុបប្រមាណ ៣.៥ ពាន់លានដុល្លារ (គិតត្រឹមខែកក្កដាឆ្នាំ ២០១៨) ។ នៅក្នុង​ឆ្នាំថ្មីនេះ ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា ​នឹងផ្ដោត​​លើ​ការច្នៃប្រឌិតថ្មីៗ  ដែលជាយុទ្ធសាស្ត្រ​មួយក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពរបស់ខ្លួន ក្នុង​បំណង​បង្កើត​សេវា​បម្រើ​ដ៏រលូន​សម្រាប់អតិថិជន​របស់ខ្លួន ក៏ដូចជា​សម្រួល​ដល់​ដំណើរការអាជីវកម្ម​របស់ក្រុមហ៊ុនផងដែរ។

Back to Top