ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រួលដល់ការបង់បុព្វលាភរបស់អតិថិជន | Prudential Cambodia

ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រួលដល់ការបង់បុព្វលាភរបស់អតិថិជន តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត (ACLEDA Unity ToanChet)

Toan_Chet_Luanching

Toan_Chet_Luanching

ភ្នំពេញ, ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ធនាគារ អេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត) និង ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា “ក្រោមភាពជាដៃគូយុទ្ធសាស្រ្ដ”​ បានប្រកាសជាសាធារណៈ​ ស្តីអំពី អតិថិជនអាចបង់បុព្វលាភធានារ៉ាប់រងអាយុជីវិតបាន តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet”។​

 តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត នេះ អតិថិជន ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលមានគណនីនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អាចបង់បុព្វលាភធានារ៉ាប់រងរបស់ពួកគាត់បានយ៉ាងរលូន និងឆាប់រហ័ស តាមរយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS  ដែលកម្មវិធីនេះ អាចសន្សំសំចៃពេលវេលា​ និងមិនចាំបាច់ពិបាកធ្វើដំណើរទៅកាន់ធនាគារនោះឡើយ  ហើយព្រមទាំងអាចទូទាត់ប្រាក់បុព្វលាភបានភ្លាមៗ និងងាយស្រួលទៀតផង។​

 នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman មានប្រសាសន៍ថា៖ “ការដាក់ឱ្យដំណើរការនូវមធ្យោបាយបង់បុព្វលាភ តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet” ក្នុងទូរស័ព្ទចល័តនេះ គឺ​សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា ​ផ្តល់នូវជម្រើស​សម្រាប់ប្រតិបត្តិការទូទាត់​ស្របតាមយុគសម័យឌីជីថល ស្របតាមបច្ចេកវិទ្យាទាន់សម័យ ​ជាមធ្យោបាយបង់ប្រាក់ដ៏ងាយស្រួល ដែលគួរឱ្យទុកចិត្ត និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។”

លោកបានមានប្រសាសន៍ជាបន្តទៀតថា៖ “ស្របតាមយុទ្ធនាការផ្សព្វផ្សាយថ្មី​ ​“WeDoInnovat​io​n​” របស់​ក្រុមហ៊ុនព្រូដិនសលកម្ពុជា យើងបានប្តេជ្ញាពង្រឹងសមត្ថភាពនាយុគសម័យទំនើបរបស់យើង ដើម្បីបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការដែលវិវត្តន៍ទៅមុខឥតឈប់ឈររបស់អតិថិជនយើង។  ភាពជាដៃគូដ៏អស្ចារ្យ ជាមួយនឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយឱ្យយើងអាចបន្ថែមកម្មវិធីបង់បុព្វលាភធានារ៉ាប់រងអាយុជីវិត តាមរយៈ ACLEDA Unity ToanChet ទៅក្នុងមធ្យោបាយបង់បុព្វលាភជាច្រើនយ៉ាង  ដែលយើងកំពុងមានសព្វថ្ងៃ ហើយក៏ជួយឱ្យយើងអាចអភិវឌ្ឍន៍ឈានឡើងបានយ៉ាងងាយស្រួល លើការងារផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍សម័យទំនើបដ៏រលូនផងដែរ។ អស់រយៈពេលជាង ៥ ឆ្នាំកន្លងមកហើយដែល ក្រុមហ៊ុនព្រូដិនសលកម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការរួមគ្នាដើម្បីផ្តល់សុវត្ថិភាព ហិរញ្ញវត្ថុ ក៏ដូចជាការការពារផ្នែកសុខភាព និងផ្នែកហិរញ្ញវត្ថុពេញលេញ  ជូនដល់អតិថិជនរបស់យើង ដែលមានចំនួនកើនឡើងជាបន្តបន្ទាប់បែបនេះ។”

 ចាប់តាំងពីដំណើរការក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៣ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចេញបណ្ណសន្យារ៉ាប់រងចំនួនជាង​ ១៥ម៉ឺនបណ្ណ  ដែលនេះសបញ្ជាក់ឱ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន លើការបំពេញតាមសេចក្ដីត្រូវការផ្នែកការពាររបស់ប្រជាពលរដ្ឋខ្មែរ  ព្រមទាំងការរក្សាការពារអនាគតរយៈពេលវែងរបស់ពួកគាត់ផងដែរ។

 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការប្រតិបត្តិការធនាគារ តាមរយៈ អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet”  ក្នុងឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្តក្នុងការ​ធ្វើឱ្យការប្រើប្រាស់សេវាធនាគារពាណិជ្ជកាន់តែមានភាពងាយស្រួល ទូលំទូលាយ និងសុវត្ថិភាពខ្ពស់ ក្នុងប្រទេសកម្ពុជា។​ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា មានអតិថិជនជាង ២លាន៥សែននាក់ និងទ្រព្យសម្បត្តិសរុបចំនួន ៥ពាន់៧រយលានដុល្លារសហរដ្ឋអាមេរិក បើគិតត្រឹមខែធ្នូ ឆ្នាំ២០១៨។

 បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា អេស៊ីលីដា យូនីធី ទាន់ចិត្ត “ACLEDA Unity ToanChet” ជាជម្រើសដ៏ល្អក្នុងការបម្រើដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្នុង​គោលដៅបម្រើ​អតិថិជន​គោល​ប្រកប​ដោយ​ភាព​ងាយស្រួល សុវត្ថិភាព និង​មាន​ឧត្តមភាពខ្ពស់​ក្នុង​ការ​ប្រកួត​​ប្រជែង​។

 ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានទំនុកចិត្តថា ការងាកមកប្រើមធ្យោបាយទូទាត់ទំនើបបែបថ្មី ដោយមិនចាំបាច់ប្រើក្រដាសនេះ  នឹងក្លាយជាស្តង់ដាររួមនៅក្នុងប្រទេសកម្ពុជា ហើយវាក៏នឹងផ្ដល់អំណោយផលដ៏ល្អផងដែរសម្រាប់ការខិតខំរបស់ក្រុមហ៊ុន លើការងារលើកកម្ពស់សមូហភាពហិរញ្ញវត្ថុនៅក្នុងប្រទេស។

 ក្រុមហ៊ុនព្រូដិនសលកម្ពុជា​ បានចាំផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយថ្មីរបស់ខ្លួន គឺ “We Do”  ដោយភ្ជា​​ប់​​​ជាមួយនឹង​ការ​ប្ដេជ្ញាចិត្ត​របស់ក្រុមហ៊ុន​ចំពោះអតិថិជន​របស់ខ្លួនក្រោម​ពាក្យ​ថា៖ Listening. Understandi​n​g. Delivering. ។ យុទ្ធនាការនេះបាននាំយកមូលបទជាក់លាក់ចំនួន គឺ  ១)​ ការច្នៃប្រឌិត  ២) ការរៀបចំផែនការហិរញ្ញវត្ថុ និង ) ការថែទាំសុខភាពរាងកាយ  ដែលគូសបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន លើការជួយការពារសុខភាព និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជននៅទូទាំងប្រទេស៕

Back to Top