កម្មវិធី Cha-Ching រួមចំណែកបង្កើនចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុដល់កុមារ | Prudential Cambodia

កម្មវិធី Cha-Ching រួមចំណែកបង្កើនចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុដល់កុមារ

cha-ching_x5x.JPG_964662967

cha-ching_x4x.JPG_964662967

cha-ching_x1x.JPG_964662967

cha-ching_x3x

cha-ching_x6x

cha-ching_x5x.JPG_964662967
cha-ching_x4x.JPG_964662967
cha-ching_x1x.JPG_964662967
cha-ching_x3x
cha-ching_x6x

បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាន និងកំពុងចុះផ្សព្វផ្សាយកម្មវិធី ឆា-ឈីង (Cha-Ching) ដែលជាផ្នែកមួយនៃមូលនិធិព្រូដិនស៍ ទៅដល់កុមារថ្នាក់បឋមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ។

សម្រាប់រាជធានីភ្នំពេញ កម្មវិធីនេះបានចាប់ផ្ដើមជាលើកដំបូងនៅឯសាលាបឋមសិក្សាបាក់ទូក ដោយមានការចាក់បញ្ចាំងវីដេអូគំនូរ ជីវចល ឆា-ឈីង ការសួរសំនួរ ការលេងល្បែងកម្សាន្ត និងសកម្មភាពមួយចំនួនទៀត ។

ការផ្សព្វផ្សាយកម្មវិធី ឆា-ឈីង នេះ គឺដើម្បីឲ្យកុមារជាសិស្សានុសិស្សនៅកម្ពុជាបានស្គាល់ពីកម្មវិធី ឆា-ឈីង ផង ហើយជាពិសេសធ្វើឲ្យពួក គាត់មានចំណេះដឹងមូលដ្ឋានក្នុងការគ្រប់គ្រងលុយកាក់តាមរយៈគោលគំនិតចំនួនបួន គឺ ការរកលុយ ការសន្សំ ការចំណាយ និងការបរិច្ចាគ។

សម្ភាសន៍លោកគ្រូនាយកសាលា៖ យឹម សុខេង "កម្មវិធី ឆា-ឈីង មានជាខ្សែវីដេអូគំនូរជីវចល ដែលមួយភាគមាន ៣ នាទី សម្រាប់កុមារអាយុពី ៧ ដល់ ១២ ឆ្នាំទស្សនា ហើយមានល្បែងកម្សាន្តបែបអប់រំ ដែលកុមារអាចលេង ឬប្រើប្រាស់សម្រាប់ ការហាត់គ្រប់គ្រងលុយកាក់។ ក្នុងនោះ កម្មវិធី ក៏មានជាធនធានសម្រាប់សិក្សាលើអ៊ិនធឹណិត និងលំហាត់នៅផ្ទះ ដែល លោកគ្រូអ្នកគ្រូ ឬឪពុកម្ដាយអាចយកទៅបង្ហាត់កូនៗផងដែរ។"

ឆា-ឈីង ត្រូវបានចាប់ផ្ដើមចាក់ផ្សាយដំបូងកាលពីខែកញ្ញា ឆ្នាំ ២០១១ ហើយបច្ចុប្បន្ន កំពុងតែចាក់ផ្សាយនៅលើប៉ុស្តិ៍ខ្សែកាប CN (Cartoon Network) នៅក្នុងប្រទេសជំនួន ៨ ថែមទៀតផង។ នៅក្នុងប្រទេសកម្ពុជា កម្មវិធីនេះត្រូវបានចាក់តាមទូរទស្សន៍ CTN រៀងរាល់ថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ។ កម្រងវីដេអូអប់រំ ឆា-ឈីង អាចទស្សនាតាម គេហទំព័រ www.cha-ching.com និង Youtube ផងដែរ។

ខ្សែវីដេអូគំនូរជីវចលអប់រំផ្នែកហិរញ្ញវត្ថុនេះត្រូវបានបង្កើតឡើងជា ១០ ភាសា ក្នុងនោះមានទាំងភាសាខ្មែរផងដែរ។

សម្ភាសន៍បុគ្គលិកក្រុមហ៊ុន ព្រូដិនសល៖ ម៉ា រីណា"ជាមួយនឹងចំណេះដឹងជាមូលដ្ឋានអំពីការគ្រប់គ្រងហិរញ្ញវត្ថុ កុមារនឹងអាចបោះ ជំហានទៅមុខ ទៅរកអនាគតដ៏ជោគជ័យ។ កម្មវិធី ឆា-ឈីង នឹងចូលរួមចំណែកជួយបំពាក់បំប៉នចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ដល់កុមារ។"

Back to Top