ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ផ្ដល់អាទិភាពចំពោះកុមារនៅក្នុងកម្មវិធីពិសេសនៅឯ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ | Prudential Cambodia

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ផ្ដល់អាទិភាពចំពោះកុមារនៅក្នុងកម្មវិធីពិសេសនៅឯ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ

image

image1

image
image1

រាល់សកម្មភាពកម្សាន្តទាំងអស់ត្រូវបានរៀបចំសម្រាប់កុមារ ខណៈឪពុកម្ដាយកំពុងស្វែងយល់បន្ថែមអំពីការសន្សំប្រាក់សម្រាប់ការអប់រំរបស់កូន

ភ្នំពេញ ថ្ងៃទី 08 មីនា 2015៖ មានការលើកឡើងថាមនុស្សរៀន ចេះច្រើននៅពេលមានការកម្សាន្តសប្បាយ ។ ដូច្នេះសម្រាប់ កុមាររាប់រយនាក់និងឪពុកម្ដាយរបស់គេដែលបានចូលរួមនៅ ក្នុងកម្មវិធីពិសេស របស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឈ្មោះថា eduSAVE ចុងសប្តាហ៍កុមាររីករាយនៅឯផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃអាទិត្យកន្លងទៅនេះឃើញថាអ្នក ចូលរួមបានរៀនយល់ដឹងដោយងាយស្រូលដោយសារមាន សកម្មភាពកម្សាន្តអមជាមួយ ។

កុមារបានជាប់ចិត្តលេងជាមួយនឹងឧបករណ៍កម្សាន្តផ្សេងៗក្នុង អំឡុងព្រឹត្តិការណ៍ពេញមួយថ្ងៃអាទិត្យនោះដែលជាថ្ងៃដំបូងនៃ ព្រឹត្តិការណ៍ពិសេសរយៈពេលប្រាំថ្ងៃ នៅឯផ្សារទំនើបអ៊ីអនម៉ល ហើយព្រឹត្តិការណ៍នេះនឹងបន្តនៅថ្ងៃចុងសប្ដាហ៍ គឺថ្ងៃទី 14 និងទី 15 និងថ្ងៃទី 28 និង 29ខែមីនា ឆ្នាំ 2015 នេះ។

សម្រាប់អ្នកជាឪពុកម្ដាយមានអារម្មណ៍សប្បាយចិត្តនៅពេល ដែលកូនៗរបស់ខ្លួនកំពុងតែលេងសប្បាយហើយធ្វើឲ្យពួកគាត់ មានឱកាសស្វែងយល់បន្ថែមដើម្បីគិតគូពីអនាគតសម្រាប់កូនៗ របស់គាត់។

ទន្ទឹមនឹងនោះ អ្នកជាឪពុកម្ដាយត្រូវបានណែនាំឲ្យស្គាល់អំពីផលិតផល eduSAVE របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាផលិតផលធានារ៉ាប់រងអាយុជីវិត ហើយដែលផ្ដល់លទ្ធភាពដល់ឪពុកម្ដាយក្នុងការសន្សំប្រាក់សម្រាប់ចំណាយលើការសិក្សា របស់កូនៗពួកគាត់នៅកម្រិតឧត្តមសិក្សា។ នៅពេលនោះហើយដែលឪពុកម្ដាយមានទំនុកចិត្តដោយដឹងថា បើទោះបីជាមាន ហេតុការណ៍អកុសលកើតឡើងចំពោះរូបគាត់ក្តីក៏កូនៗរបស់គាត់ និងក្រុមគ្រួសារនឹងទទួលបានការធានារ៉ាប់រងតាមរយៈ បណ្ណសន្យារ៉ាប់រងរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

នៅក្នុងបរិយាកាសប្រកបដោយភាពរីករាយនៃកម្មវិធីពិសេសនេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានណែនាំអំពីគម្រោងកញ្ចប់ ផលិតផល eduSAVE ជាកញ្ចប់ផលិតផល ដែលបានចេញលក់កាលពីខែមករា 2015 ដែលមានបញ្ចូលនូវលក្ខណៈ ពិសេសថ្មីៗគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត ពីលើបណ្ណសន្យារ៉ាប់រង របស់ផលិតផល eduSAVE ដែលមានស្រាប់។ លក្ខណៈ ពិសេសបន្ថែមនោះមានដូចជា អតិថិជនទទួលបានការបញ្ចុះតម្លៃពិសេសលើការបង់បុព្វលាភរ៉ាប់រងយោងទៅតាម ខ និងលក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចសន្យានៃបណ្ណសន្យារ៉ាប់រងនៃផលិតផលនេះ៕ ទទួលបានកាដូអនុស្សាវរីយ៍ពី eduSAVE និងទទួលបានកាត eduSAVE ដើម្បីបានការផ្តល់ជូនពិសេសពីដៃគូរសហការបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានដូចជាហាងលក់សៀវភៅ និងសម្ភារៈសិក្សាជាដើម។

នៅក្នុងបរិយាកាសដ៏រីករាយ នៃព្រឹត្តិការណ៍ពិសេសនោះតំណាង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក ឈឿង គីរីរ័ត្ន បានថ្លែងថា៖ "ចំពោះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ការអប់រំ មានតម្លៃសំខាន់ជាចំាបាច់ មិនថាការអប់រំកុមារតាមរយៈការលេងកម្សាន្ត ឬក៏ការអប់រំឪពុកម្ដាយតាមរយៈការណែនាំឲ្យស្គាល់ពីផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ព្រូដិនសលកម្ពុជា ទាំងនេះ។ ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ត្រូវបានបង្កើតឡើងឲ្យសមស្របជាមួយនឹងតម្រូវការរបស់គាត់"។

បុគ្គលិករបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានឆ្លៀតឱកាសស្នើសុំឲ្យអ្នកជាឪពុកម្ដាយបំពេញនូវកម្រងសំណួរស្ដីអំពីអាទិភាព ក្នុងជីវភាពរស់នៅក្តីសង្ឃឹមខាងផ្នែកហិរញ្ញវត្ថុ និងការសន្សំប្រាក់របស់ពួកគាត់ជាដើម។

លោក ឈឿង គីរីរ័ត្ន បានថ្លែងទៀតថា៖ "ក្រុមហ៊ុនយើងនឹងប្រមូលសំណួរទាំងនេះដែលទាក់ទងជាមួយនឹងតើមានអ្វីខ្លះដែល សំខាន់សម្រាប់អតិថិជនរបស់យើងទាក់ទងនឹងការធានារ៉ាប់រងអាយុជីវិត។ ហើយយើងនឹងធ្វើការជាមួយអតិថិជនរបស់យើង ដើម្បីបញ្ចេញផលិតផលដែលសមស្របទៅនឹងតម្រូវការធានារ៉ាប់រងអាយុជីវិតរបស់គាត់"។

លោកស្រី ឆេង លីយ៉ា មានកូនម្នាក់ ដែលមានអាយុ 3ឆ្នាំ ហើយគាត់បានមកចូលរួមក្នុងកម្មវិធីពិសេសនេះដែរ។

សម្ភាសន៍លោកស្រី ឆេង លីយ៉ា៖ "នៅពេលដែលកូនខ្ញុំធំសំខាន់ជាងគេគឺត្រូវការអនាគត។ ប្រសិនបើខ្ញុំមានការធានារ៉ាប់រង ខ្ញុំអត់សូវបារម្ភទេ។ នៅពេលដែលកូនខ្ញុំធំឡើង គឺខ្ញុំមានទំនុកចិត្តច្រើន ។... ការធានារ៉ប់រងហ្នឹងគឺវាល្អ ។ ខ្ញុំគិតថា បើសិនជាខ្ញុំជាវ [សេវាធានារ៉ាប់រងអាយុជីវិត] ក្រុមហ៊ុនហ្នឹង [ក្រុមហ៊ុន ព្រូដិនសលកម្ពុជា] នៅពេលដែលកូនខ្ញុំធំឡើង បើសិនជាកូនខ្ញុំចង់រៀន ឬមួយក៏ចង់មានមុខរបររកស៊ីគឺគាត់មានប្រាក់ស្រាប់ដោយការសន្សំរបស់ពួកខ្ញុំជារៀងរាល់ខែ"។

កម្មវិធីពិសេស eduSAVE ចុងសប្តាហ៍កុមាររីករាយនឹងរៀបចំបន្តទៀតនៅថ្ងៃចុងសប្ដាហ៍ គឺនៅថ្ងៃទី 14 និងទី 15 និងថ្ងៃទី 28 និង 29 ខែមីនា ឆ្នាំ 2015 នេះ។

 

Back to Top