ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

អំពីព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ហៅកាត់ថា ព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែ មករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយនៃសេវាធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតម្រូវការអតិថិជន និងគ្រួសារនីមួយៗ ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
Prudential Cambodia head office

មោទនភាពរបស់យើងលើ ព្រូដិនស៍

ព្រូដិនស៍ គឺជារូបភាពតំណាងរបស់ ក្រុមហ៊ុន ព្រូដិនសល តាំងពីឆ្នាំ 1848 នៅពេលរូបភាពនេះត្រូវបានប្រើប្រាស់លើកដំបូងនៅលើត្រារបស់ក្រុមហ៊ុន។​ ​ រូបភាព ព្រូដិនស៍ តំណាងឱ្យ ភាពឈ្លាសវៃ យុត្តិធម៍ ភាពរឹងមាំ និងភាពអត់ធ្មត់។ តាំង​ពី​សម័យ​ក្រិក និង​រ៉ូម រូបភាព ព្រូដិនស៍ ​មានរូបរាងជា​នារី ​កាន់​សត្វពស់ និង​កញ្ចក់ឆ្លុះមុខ។ រូបភាព ព្រូដិនស៍ ជាការរួមបញ្ចូលគ្នាទាំងការចងចាំ ភាពឆ្លាតវៃ និងចក្ខុវិស័យឆ្ពោះទៅមុខ ដែល​ជួយឱ្យយើងស្គាល់ពី​អតីតកាល បច្ចុប្បន្នកាល និងពង្រឹងសម្រាប់ថ្ងៃ ​អនាគត។
Prudence
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

តើយើង មានអ្វីថ្មី?