"We DO" គឺជាការរំលឹកហៅ នូវស្មារតីខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ យុទ្ធនាការ "We DO" ធ្វើឡើងដើម្បីអបអរដល់សេចក្តីក្លៀវក្លានិងមុតមាំរបស់មនុស្សគ្រប់រូប ហើយវាស្របទៅតាមការវិវឌ្ឍនៃភាពច្នៃប្រឌិត និងសុទិដ្ឋិនិយមរបស់អតិថិជនក្នុងពេលបច្ចុប្បន្ននេះ។ យើងហៅយុទ្ធនាការនេះថា "We DO" ពីព្រោះយើងផ្តោតការយកចិត្តទុកដាក់លើលោកអ្នក។
ក្រុមហ៊ុនព្រូដិនសល ជឿជាក់ថាមនុស្សគ្រប់គ្នាគួរតែមានឱកាស ដើម្បីមានការរីកចម្រើនក្នុងជីវិត។ ហើយយើងប្តេជ្ញាចិត្តធ្វើជាដៃគូរជាទីទុកចិត្តរបស់លោកអ្នក សំដៅយ៉ាងណាឱ្យលោកអ្នកបន្តសេចក្តីប្រាថ្នា និងសម្រេចគោលដៅជីវិត។ យើងនឹងជួយដល់ស្មារតីដ៏មុតមាំរបស់អ្នក ដោយប្រើប្រាស់នូវគំនិតច្នៃប្រឌិតថ្មីៗ នៅគ្រប់ការងារដែលពួកយើងធ្វើ។ បច្ចុប្បន្ននេះ ពួកយើងយកចិត្តទុកដាក់លើសុខភាព និងតម្រូវការការពារហិរញ្ញវត្ថុរបស់លោកអ្នក តាមរយៈការយកចិត្តទុកដាក់ស្តាប់ យល់ពីតម្រូវការ និងជាពិសេសគឺធ្វើឱ្យលោកអ្នកសម្រេចក្តីបំណង៕
នៅក្នុងកែវភ្នែករបស់លោកឪពុកគ្រប់រូប អ្វីដែលលោកអ្នកមើលឃើញគឺជាសេចក្ដីស្រឡាញ់ និងការការពារចំពោះបុត្រធីតារបស់លោក។ នេះជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធដែលលោកបានផ្តល់អោយកូនៗនូវអ្វីដែលពួកគេត្រូវការ និងការការពារដ៏ពេញពេញលេញដើម្បីធ្វើឱ្យប្រាកដថា ពួកគេត្រូវបានគេចផុតពីគ្រោះថ្នាក់ណាមួយ។ សម្រាប់លោកឪពុកគ្រប់រូប បុត្រធីតានិង ក្រុមគ្រួសាររបស់លោក គឺជាអាយុជីវិតរបស់លោក។ ក្រុមហ៊ុន ព្រូដិនសល គឺជាអ្នករួមចំនែកម្នាក់ ជាមួយនិងលោកឪពុក និងក្រុមគ្រួសារ ដោយសារតែយើងយល់ឃើញថា ការធានារ៉ាប់រងអាយុជីវិតគឺការធានារ៉ាប់រងលើសេចក្ដីស្រឡាញ់។