ក្រុមហ៊ុនព្រូដិនសលកម្ពុជាឧបត្ថម្ភរនាំងសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សិស្សានុសិស្ស

Barriers_1

Barriers_2

Barriers_3

Barriers_4

Barriers_5

Barriers_6

Barriers_1
Barriers_2
Barriers_3
Barriers_4
Barriers_5
Barriers_6

ក្រុមហ៊ុនព្រូដិនសលកម្ពុជាឧបត្ថម្ភរនាំងសុវត្ថិភាពដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សិស្សានុសិស្ស

ខេត្តពោធិ៍សាត់, ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសកម្ពុជា បានឧបត្ថម្ភ​រនាំងសុវត្ថិភាពចំនួន ២០០រនាំង  ដល់សាលារៀនចំនួន ៥០ ក្នុងបណ្ដាខេត្ត  នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ និងលេខ៦ ដែលនឹងជួយរក្សាសុវត្ថិភាពរបស់សិស្សជាង ៥០, ០០០នាក់ នៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនរបស់ពួកគេ។

ព្រឹត្តិការណ៍ឧបត្ថម្ភ​រនាំង​សុវត្ថិភាព​នេះបានធ្វើឡើងក្នុងខេត្តពោធិ៍សាត់ ដើម្បីប្រារព្ធទិវាពិភពលោកលើកទី ១៣ នៃ​ការ​រំឭក​ដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។​ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាពរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  អមដោយឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហឹម យ៉ាន់ អគ្គស្នងការរងនគរបាលជាតិ និ ងសមាជិក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា គ.ស.ច.គ. រួមជាមួយនឹងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ២ ពាន់ នាក់ទៀត។

 

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “ទិវានេះមិនត្រឹមតែរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់​ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការ​មិនគោរពច្បាប់ដូចជា បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព កាបត់ ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។​”

សម្ដេចក្រឡាហោម បានបន្តទៀតថា៖ “ទាំងនេះបង្ហាញច្បាស់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀង​រាល់ឆ្នាំ។”​

យោងតាមនាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman ការឧបត្ថម្ភ​រនាំង​សុវត្ថិភាព​នេះ គឺដើរស្របទៅនឹងការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសសម្រាប់កុមារ ហើយរនាំងសុវត្ថិភាពទាំងនេះត្រូវរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់នានាដែលកើត​មានចំពោះសិស្សានុសិស្ស​។

លោក Nutman បានថ្លែងថា៖ “គ្រោះថ្នាក់ចរាចរណ៍​បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងធ្វើឱ្យប៉ះពាល់​​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង​បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋរបស់ខ្លួន។”

លោក​ បានបន្លែមទៀតថា៖ “ការ​ឧបត្ថម្ភ​រនាំង​សុវត្ថិភាពនាថ្ងៃនេះ នឹងរួមចំណែកធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាព ហើយ​និងនាំឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ជាពិសេសគឺគ្រោះថ្នាក់ដែលកើតឡើងចំពោះកុមារតូចដែលធ្វើដំណើរទៅមកសាលារៀនតែម្តង។ ក្នុងនាមជាក្រុមហ៊ុនដែលបានទទួលការទុកចិត្តពីអតិថិជន ក្រុមហ៊ុនព្រូដិនសលកម្ពុជាជឿជាក់ថា កុមារ គឺជាសសរគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិ ហើយការគាំពារនិងធានាសុវត្ថិភាពអាយុជីវិតរបស់កុមារ គឺស្មើនឹងការការពារដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជាដូច្នោះដែរ។”

 

សាលារៀនចំនួន ៥០កន្លែងទាំងនោះត្រូវបានជ្រើសរើស តាមរយៈការសិក្សាផ្អែកលើទិន្នន័យពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (RCVIS) ដែលបានបង្ហាញថាសិស្សក្មេងៗជាច្រើនតាមបណ្តោយផ្លូវជាតិលេខ ៥ និង លេខ៦ នៅតែមានការ​ប្រឈម​ខ្ពស់ក្នុងពេល​ធ្វើដំណើរឆ្លងកាត់ផ្លូវធំ ពេលទៅមក​សាលារៀន។ ការឧបត្ថម្ភ​រនាំងសុវត្ថិភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការ​ស្លាប់បាត់បង់ជីវិត​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍នេះ​ ទូទាំងប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល  ប្រព័ន្ធផ្សព្វផ្សាយ  អ្នកតស៊ូមតិ​ផ្នែក​សុវត្ថិភាពចរាចរណ៍ និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិ​អភិវឌ្ឍន៍សហគមន៍​​របស់ សាជីវកម្មព្រូដិនសលអាស៊ី ក្រុមហ៊ុនបានអនុវត្តកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានកម្រងវីដេអូ និងឯកសារ​អប់រំជាច្រើនទៀត ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្រាប់វីដេអូស្ដីពីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាភាសារខ្មែរ សូមចុចលើនេះ

Back to Top