ព្រូដិនសលកម្ពុជានិងធនាគារឯកទេសវីង ចាប់ដៃគូ ដើម្បីសម្រួលដំណើរនៃការទូទាត់បុព្វលាភ សម្រាប់អតិថិជន

wing1

wing2

wing3

wing4

wing5

wing6

wing7

wing1
wing2
wing3
wing4
wing5
wing6
wing7

ភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ​២០១៨​៖  ក្រុមហ៊ុនព្រូដិនសល​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ  ជាមួយ​ ធនាគារ​ឯកទេស​ វីង  ដែល​ជា​ធនាគារ​ផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​នាំ​មុខ​គេ​នៅកម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្មនៅ​ថ្ងៃ​នេះ។

ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ អតិថិជន​របស់​ព្រូដិនសល​កម្ពុជា នឹង​អាច​​ទូទាត់ បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ពួក​គេ នៅតាម ទីតាំង​ភ្នាក់ងារ​វីងចំនួន៥០០០កន្លែង  តាម​រយៈ​កម្មវិធី​ស្មាតហ្វូនវីង ឬ​ ​ *989# ដែលនេះ ​ផ្ដល់​ជាជម្រើស​កាន់​តែ​ប្រសើរ​ និង​​ងាយ​ស្រួល​ដល់​អតិថិជនក្នុងការ​ទូទាត់​បុព្វលាភ​រ៉ាប់​រង​របស់​ពួក​គេ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា លោក David Nutman បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ចុះ​ហត្ថលេខា​ថា៖ “ការ​ទូទាត់​បុព្វលាភ​រ៉ាប់រង គឺ​ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ចំពោះ​អតិថិជន​របស់​យើង ក្នុង​ការ​រក្សា​នូវ​ការ​ការពារ និង​ទំនុក​ចិត្ត នៃ​គោល​នយោបាយ​ធានា​រ៉ាប់រង​អាយុ​ជីវិត។ ដូច្នេះ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា អតិថិជន​អាច​ទូទាត់​ប្រាក់​បុព្វលាភ​បាន​យ៉ាង​ងាយ​ស្រួល មិន​ថា​ពួក​គេ​នៅ​ទីណា​ក៏​ដោយ ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា។”លោក​បាន​បន្ថែម​ទៀត​ថា៖ “ការ​ប្រើប្រាស់​បណ្ដាញ​ដ៏​រឹងមាំ និង​មាន​សុវត្ថិភាព​របស់ វីង អតិថិជន​របស់​យើង​នឹង​អាច​ទូទាត់​បុព្វលាភ​រ៉ាប់រង​គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។​  ការ​ធ្វើ​បែប​នេះ​គឺស្រប​គ្នា​នឹង​ការ​ខិត​ខំ​ជាបន្ត​បន្ទាប់របស់​  ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ ដើម្បី​ទាក់​ទាញ​អតិថិជន​ក្នុង​យុគសម័យបច្ចេក​វិទ្យាទំនើប  ដើម្បី​បម្រើ និងផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​ដាច់​គេ​។

ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ មាន​បណ្ដាញនៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​រួច​ជា​ស្រេច​ទៅ​ហើយ​ ​តាម​រយៈ​ដៃគូ​ធានា​រ៉ាប់រង គឺ​ធនាគារ អេស៊ីលីដា និង​ការិយាល័យ​ផ្ទាល់​ខ្លួន ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សំខាន់ៗ។​ ការ​ចាប់​ដៃ​គូ​ជាមួយ​ធនាគារ​ឯកទេស ​វីង​ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាក់​ទាញ​អតិថិជន​កាន់​តែ​ច្រើន​នៅ​តាម​ទី​ប្រជុំជន​និង​ភូមិ។​

លោក ចូចូ ម៉ាឡូទូស  អគ្គនាយក ធនាគារឯកទេសវីង ​បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ចុះ​ហត្ថ​លេខា​ថា៖​​ ”ខ្ញុំពិតជាមានសេចក្តី​រីករាយ​ដែល ​ធនាគារ​ឯកទេស​វីង និង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​បាន​ចុះកិច្ចព្រមព្រៀងដៃគូអាជីវកម្ម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​​ដល់ការ​ទូទាត់​បុព្វលាភ​រ៉ាប់រង​សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន​ព្រូដិនសល។ ធនាគារឯកទេសវីង មានក្តីប្រាថ្នា ចង់បង្កើតនូវបរិយាកាសនៃការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​​អេឡិច​ត្រូនិក​ ប្រកបដោយភាពជោគជ័យ និងផ្តល់​ជាចំនូលប្រចាំថ្ងៃសម្រាប់ ​ភ្នាក់ងារ​  អតិថិជន  សហគ្រាស អាជីវករ ដៃគូបង់វិក្កយបត្រ​  គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ  និង​ស្ថាប័ន​រដ្ឋាភិបាលដែលស្ថិតនៅទីក្រុង និងសហគមន៍​ដាច់​ស្រយាលទូទាំង​ព្រះរាជាណាចក្រកម្ពុជា។លោក ម៉ាឡូឡូស ​បាន​បន្ដែម​ទៀត​ថា៖​ “ជាមួយ​​ វីង​ ការ​ទូទាត់​បុព្វលាភ​រ៉ាប់រង​ គឺ​មាន​ភាព​ងាយ​ស្រួល​បំផុត ដោយអតិថិជនគ្រាន់តែធ្វើការទូទាត់តាមរយៈគណនីវីងនៅលើទូរស័ព្ទដៃ ឬភ្នាក់ងារវីង​ដែលនៅជិតផ្ទះរបស់ពួកគាត់។យើង​មាន​សុទិដ្ឋិនិយម​ថា ​ភាព​ជាដៃគូ​នេះ  នឹង​ជួយឲ្យប្រតិបត្តិការពាណិជ្ជកម្មរឹតតែមានភាពរលូន ហើយ​យើង​ពិតជាចង់ឃើញនូវលទ្ធផលដ៏​វិជ្ជមាន​ពី​កិច្ចសហការ​នេះ។”​សេវា​ទូទាត់​បុព្វលាភ​រ៉ាប់រង​តាម​រយៈ​ ភ្នាក់ងារ​វីង​និងកម្មវិធីស្មាតហ្វូនវីង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០១៨។ ដូច្នេះ​អតិថិជន​របស់​ព្រូដិនសល​នៅ​ទូទាំង​ប្រទេស ឥឡូវ​នេះ​អាច បង់​ប្រាក់​តាម​រយៈ លេខកូដ​វិក្កយបត្រ XXXX។

 

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន

 

អំពីធនាគារ​ឯកទេស​វីង

ធនាគារឯកទេសវីង (ខេមបូឌា)លីមីធីត ផ្តល់សេវាកម្មហិរិញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេស​កម្ពុជា​។​  វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

 

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា "ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

Back to Top