មូលនិធិព្រូដិនស៍ជួយលើកស្ទួយជីវភាពរបស់គ្រួសារក្រីក្រនៅសៀមរាប

Pruvol-1

Pruvol-2

Pruvol-3

Pruvol-4

Pruvol-5

Pruvol-6

Pruvol-7

Pruvol-1
Pruvol-2
Pruvol-3
Pruvol-4
Pruvol-5
Pruvol-6
Pruvol-7

សៀមរាប, ៩ ខែវិច្ឆិកាឆ្នាំ២០១៨ - ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយធ្វើឱ្យជីវភាពរស់នៅក្នុងសហគមន៍ងាយរងគ្រោះក្នុងអាស៊ី មូលនិធិព្រូដិនស៍ ជាមួយនឹង ក្រុមហ៊ុនព្រូដិនសលកម្ពុជា  បានចូលរួមសហការជាមួយ អង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ដើម្បីសាងសង់ផ្ទះចំនួនប្រាំមួយខ្នង និងជួសជុលអគារសិក្សាមួយខ្នង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។​  ក្រុមការងារស្ម័គ្រចិត្តប្រហែល៨០នាក់មកពីទីផ្សារចំនួន ១៤ ​របស់ ក្រុមហ៊ុនព្រូដិនសលអាស៊ី បានចូលរួមក្នុងកម្មវិធីនេះ។​

          កម្មវិធីស្ម័គ្រចិត្តរយៈពេលពេញមួយសប្តាហ៍នេះ ចាប់ផ្តើមពីថ្ងៃទី ៤ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា បានធ្វើឡើងក្នុងភូមិរុន  ដែលជាភូមិដាច់ស្រយាលមួយ ចង្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុងសៀមរាប។​

          លោក ម៉ាក ហ្វ៊ែនស៊ី (Marc Fancy) នាយកប្រតិបត្តិ នៃមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍសហគមន៍ប្រចាំតំបន់អាស៊ីរបស់​ ក្រុមហ៊ុនព្រូដិនសលអាស៊ី បានមានប្រសាសន៍ថា បេសកកម្មរបស់មូលនិធិ គឺដើម្បីវិនិយោគលើសហគមន៍នៅទូទាំងតំបន់អាស៊ី តាមវិធីដែលមានប្រសិទ្ធភាពនិងមានអត្ថន័យ។

លោក​បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនព្រូដិនសល ប្តេជ្ញាផ្តល់ការការពារនិងសុវត្ថិភាពដល់ក្រុមគ្រួសារ ទូទាំងទ្វីបអាស៊ី។ លំនៅដ្ឋានសមរម្យ និងការអប់រំប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ ដូច្នេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយ អង្គការលំនៅដ្ឋានមនុស្សជាតិ ដើម្បីជួយផ្តល់ហេដ្ឋារចនាសម្ព័ន្ធជាទីជម្រកនិងការអប់រំ  ដល់សហគមន៍ភូមិរុនក្នុងខេត្តសៀមរាប។”

លោក ហ្វ៊ែនស៊ី (Fancy) បានបន្ថែមទៀតថា៖ “នេះជាលើកដំបូងបំផុតដែលយើងបានរៀបចំកម្មវិធី PRUVolunteer នៅប្រទេសកម្ពុជា ហើយវាពិតជាអស្ចារ្យមែន។ ការសាងសង់ផ្ទះ គឺជាវិធីដ៏ល្អមួយដើម្បីជួយគ្រួសារដែលត្រូវការវា។ តាមរយៈកម្មវិធីស្ម័គ្រចិត្ត យើងកំពុងតែផ្លាស់ប្តូរជីវភាពរស់នៅសម្រាប់បុគ្គលម្នាក់  ក្រុមគ្រួសារ  ឬសហគមន៍  ហើយនេះជារឿងដ៏រីករាយមួយ។”

លោក ផល វិននើរ​ បុគ្គលិកស្ម័គ្រចិត្តម្នាក់មកពី  ក្រុមហ៊ុនព្រូដិនសលកម្ពុជា បាននិយាយថា គាត់មានមោទនភាពដែលបានចូលរួមក្នុងកម្មវិធីនេះ។

លោក វិននើរ បានមានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសណាស់ ដែលបានចូលរួមក្នុងកម្មវិធី PRUVolunteer ដែលជាបទពិសោធន៍ដ៏អស្ចារ្យ។ ខ្ញុំមិនត្រឹមតែបានរួមចំណែកដល់សហគមន៍តាមរយៈការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះទេ  ថែមទាំងបានរាប់អានមិត្តភ័ក្តថ្មី  ដែលជាបុគ្គលិក ក្រុមហ៊ុនព្រូដិនសល មកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ី។”

លោក អ៊ុំ ភឿន តំណាងរបស់អង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា បានមានប្រសាសន៍ថា៖​ ”ដោយស្របតាមចក្ខុវិស័យរបស់យើង ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ  កម្មវិធី PRUVolunteer ធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងសហគមន៍ក្នុងខេត្តសៀមរាប ដោយក្រុមអ្នកស្ម័គ្រចិត្តជួយបង្កើនជីវភាពរស់នៅ  តាមរយៈការសាងសង់ផ្ទះ គាំទ្រដោយអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា។”

កម្មវិធីស្ម័គ្រចិត្តនេះ គឺជាផ្នែកមួយនៃកម្មវិធី PRUVolunteer ប្រចាំតំបន់របស់ មូលនិធិព្រូដិនស៍។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១២ កម្មវិធី PRUVolunteer ប្រចាំតំបន់នេះ បានជួយផ្តល់ការគាំទ្រយូរអង្វែងដល់សហគមន៍នៅទូទាំងតំបន់អាស៊ី ដែលមានក្រុមហ៊ុនព្រូដិនសលធ្វើអាជីវកម្ម។

តាមរយៈកម្មវិធីនេះ អ្នកស្ម័គ្រចិត្តរាប់រយនាក់មកពី ក្រុមហ៊ុនព្រូដិនសល បានជួយ    សាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី នៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១១ និងចន្លោះឆ្នាំ ២០១៤ និង ២០១៧ បន្ទាប់ពីមានព្យុះកំណាច និងទឹកជំនន់នៅប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន  កម្មវិធីនេះបានជួយសាងសង់សាលារៀន ផ្ទះសំបែង និងទូកនេសាទឡើងវិញ សម្រាប់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិទាំងនោះ។

ចាប់តាំងពីបើកដំណើរការអាជីវកម្មនៅកម្ពុជានៅដើមឆ្នាំ ២០១៣ ក្រុមហ៊ុន          ព្រូដិនសលកម្ពុជា សហការជាមួយ មូលនិធិព្រូដិនស៍ បានវិនិយោគយ៉ាងច្រើនក្នុងកម្មវិធី   ផ្តួចផ្តើមសម្រាប់សហគមន៍ ដែលផ្តោតលើសុវត្ថិភាពចរាចរណ៍  ការត្រៀមបង្ការួចជាស្រេចមុនពេលមានគ្រោះមហន្តរាយ  កម្មវិធីអប់រំហិរញ្ញវត្ថុ  ការអប់រំកុមារតូច និងកម្មវិធីជាច្រើនទៀត។

Back to Top