ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បន្តលើកកម្ពស់ ការផ្ដល់សេវាកម្មល្អប្រសើរជូនអតិថិជន

Dotor-1

Dotor-2

Dotor-3

Dotor-4

Dotor-5

Dotor-6

Dotor-1
Dotor-2
Dotor-3
Dotor-4
Dotor-5
Dotor-6

នៅពេលដែលឆ្នាំ ២០១៨ ជិតឈានដល់ទីបញ្ចប់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅរាជធានីភ្នំពេញ ដើម្បីប្រគល់រង្វាន់ជូនមន្ទីរពេទ្យនិងគ្លីនិកចំនួន ៣ គឺបន្ទប់ពិនិត្យនិងពិគ្រោះជំងឺ ផាន់ ចាន់ដារា ដែលមានទីតាំងនៅទីរួមខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ នៅរាជធានីភ្នំពេញ, និង​មន្ទីរសំរាកព្យាបាលនិងសម្ភពបូកគោ នៅទីរួមខេត្តកំពត។

គ្លីនិកនិងមន្ទីរពេទ្យខាងលើ ត្រូវបានជ្រើសរើសចេញពីបណ្ដាមន្ទីរពេទ្យនិងគ្លីនិកដៃគូល្អៗរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចំនួន ៣៦​ នៅទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់សេវាពិនិត្យសុខភាពជូនអតិថិជនរបស់ក្រុមហ៊ុន ហើយបញ្ជូនមក ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នូវរបាយការណ៍វេជ្ជសាស្រ្ត​ដែលមានគុណភាពខ្ពស់ និងទាន់ពេលវេលាក្នុងឆ្នាំ​ ២០១៨។

ថ្លែងនៅក្នុងឱកាសនោះ លោក ជីម គង់ហ៊ុយ នាយកប្រតិបត្តិការនៃ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសំដែងការអបអរសាទរចំពោះមន្ទីរពេទ្យនិងគ្លីនិកទាំង ៣ ខាងលើ ហើយថែមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាមន្ទីរពេទ្យនិង គ្លីនិកដៃគូទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការផ្ដល់សេវាល្អជូនអតិថិជន ។​ លោកបានបញ្ជាក់បន្ថែមទៀតថា ការចូលរួមរបស់មន្ទីរពេទ្យនិងគ្លីនិកជាដៃគូទាំងអស់ គឺជាវិភាគទានដ៏ថ្លៃថ្លាមួយដែលបាននឹងកំពុងផ្ដល់ផលវិជ្ជមានចំពោះការការពារហិរញ្ញវត្ថុនិងការអប់រំជូនបណ្ដាក្រុមគ្រួសារកម្ពុជា។

តំណាងមន្ទីរពេទ្យនិងគ្លីនិកទាំង ៣ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានជ្រើសរើសសហការជាមួយបណ្ដាមន្ទីរពេទ្យនិងគ្លីនិកជាដៃគូជាច្រើននៅទូទាំប្រទេស កម្ពុជាដើម្បីបំពេញបេសកកម្មរបស់ខ្លួន ។ ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ការផ្ដល់សេវា និងការសម្របសម្រួលជូនអតិថិជននិងក្រុមហ៊ុនឲ្យបានល្អប្រសើរ ឆាប់រហ័ស អស់ពីលទ្ធភាព និងចេញពីចិត្ត គឺអាទិភាពដ៏សំខាន់ ។

កម្មវិធីប្រគល់រង្វាន់បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយក្រៃលែង និងបានបញ្ច​ប់ទៅដោយការជូនពរគ្នាទៅវិញទៅមក ឲ្យទទួលបានជោគជ័យរាល់ភារកិច្ចនានានៅឆ្នាំ ថ្មី ៕

Back to Top