ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ផ្តល់រង្វាន់ដល់អ្នកឈ្នះក្នុងកម្មវិធីឆ្លើយសំណួរ នៅក្នុងកម្រងអត្ថបទយល់ដឹងស្តីអំពី សេវាធានារ៉ាប់រងអាយុជីវិត និងអ្នក

winner-life-insurace-you_x3x.JPG_964662967

winner-life-insurace-you_x2x.JPG_964662967

winner-life-insurace-you_x4x.JPG_964662967

winner-life-insurace-you_x1x.JPG_964662967

winner-life-insurace-you_x3x.JPG_964662967
winner-life-insurace-you_x2x.JPG_964662967
winner-life-insurace-you_x4x.JPG_964662967
winner-life-insurace-you_x1x.JPG_964662967

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានស្វែងរកឃើញ អ្នកឈ្នះរង្វាន់ចំនួន 30 រូប ដែលបានចូលរួមឆ្លើយសំណួរក្នុងកម្មវិធី “សេវាធានារ៉ាប់រងអាយុជីវិត និងអ្នក” ដែលជាកម្រង អត្ថបទយល់ដឹងស្តីអំពីសេវាធានារ៉ាប់រងអាយុជីវិត។

កម្មវិធីប្រគល់រង្វាន់ និងអបអរសាទរដល់អ្នកឈ្នះទាំង 30 រូបនេះ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី 13 កុម្ភៈ 2016 នៅឯសណ្ឋាគារ Raffles Hotel Le Royal ក្រុងភ្នំពេញ។

រង្វាន់ដែលអ្នកឈ្នះទទួលបាន គឺជាប័ណ្ណសម្រាប់ជាវសៀវភៅចំនួន 30 រង្វាន់សរុបជាទឹកប្រាក់ចំនួន 7250 ដុល្លារអាមេរិក ពីបណ្ណាគារ Monument Books។

កញ្ញា ទេស គឹមឡាយ ដែលជាអ្នកឈ្នះរង្វាន់ម្នាក់បានមានប្រសាសន៍ថា៖ “តាមការអានអត្ថបទហ្នឹង គឺខ្ញុំចាប់អារម្មណ៍ថា ខ្ញុំអាចយល់ ដឹងអំពីសេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ព្រូដិនសលហ្នឹង ហើយខ្ញុំអាចដឹងអំពីសារសំខាន់មួយផ្សេងទៀតអំពីគម្រោងការនៃការ កសាងផែនការនាពេលអនាគតសម្រាប់គ្រួសារខ្ញុំផ្ទាល់ ទៅមុខទៀត នៅពេលដែលខ្ញុំមានគ្រួសារ (ស្វាមី និងកូន)។"

កម្រងអត្ថបទយល់ដឹងស្តីអំពីសេវាធានារ៉ាប់រងអាយុជីវិតចំនួន ១០ ភាគ ដែលបានចុះផ្សាយនៅលើកាសែតរស្មីកម្ពុជា និងនៅលើ គេហទំព័ររបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាកន្លងមកនេះ ផ្ដោតលើអត្ថន័យសំខាន់ៗជាច្រើន ធ្វើឲ្យអ្នកអានមានការយល់ដឹងកាន់ តែច្បាស់អំពីសេវាធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារឲ្យបានកាន់តែល្អប្រសើរសម្រាប់ ថ្ងៃអនាគត។

នៅក្នុងអត្ថបទនីមួយៗ មានការរៀបចំជាសំណួរសម្រាប់អ្នកអានអាចចូលរួមផ្តល់ជាចម្លើយហើយផ្ញើនូវ ចម្លើយរបស់ខ្លួនដែល ត្រឹមត្រូវផ្ញើមកកាន់អ៊ីម៉ែលរបស់ក្រុមហ៊ុនដោយផ្ទាល់។ អ្នកចូលរួមឆ្លើយត្រឹមត្រូវ ចំនួន 3 នាក់ដំបូងនៃអត្ថបទចុះផ្សាយក្នុង ភាគនីមួយៗនិងត្រូវបានជ្រើសរើសសម្រាប់ទទួលបានរង្វាន់ពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឲ្យដឹងថា នៅក្នុងការចុះផ្សាយអត្ថបទយល់ដឹងនោះ មានមនុស្សជាច្រើននាក់បានចូលរួមឆ្លើយសំណួរ ហើយតាមរយៈចម្លើយដែលទទួលបាន បានបង្ហាញថា ពួកគាត់ហាក់មានការស្វែងយល់ច្រើនអំពីសេវាធានារ៉ាប់រងអាយុជីវិត។

លោក ណារ៉ាត់ វាសនា ជានាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “វិស័យធានារ៉ាប់រង អាយុជីវិតនេះ ជាវិស័យមួយថ្មីនៅឡើយនៅកម្ពុជាយើង ដូច្នេះហើយបានជាក្រុមហ៊ុនព្រូដិនសលកម្ពុជាបានរៀបចំជាអត្ថបទអប់រំ ទាំងនេះឡើងដើម្បីជាជំនួយស្មារតី ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ធ្វើយ៉ាងណាឲ្យគាត់មានការយល់ដឹង កាន់តែច្បាស់ទៀត អំពីវិស័យធានារ៉ាប់រងអាយុជីវិតនេះ ក៏ដូចជាបកស្រាយនូវចម្ងល់នានាបន្ថែមទៀតដែលគាត់មានពាក់ព័ន្ធ នឹងវិស័យនេះ។"

លោកបានថ្លែងបន្តទៀតថា៖ “កន្លងមកយើងបាន រៀបចំសិក្ខាសាលាអប់រំជាច្រើនទាំងនៅភ្នំពេញក្តី ទាំងនៅតាមបណ្តាខេត្តក្តី ដែលសិក្ខាសាលាអប់រំទាំងនោះគឺក្នុងទិសទៅដូចគ្នាទេ គឺធ្វើយ៉ាងណាជួយលើកកម្ពស់ អោយប្រជាជនរបស់យើងមានការ យល់ដឹងកាន់តែច្បាស់អំពីវិស័យនេះបន្ថែមទៀត។"

ជាមួយនឹងកម្រងអត្ថបទអប់រំ គួបផ្សំនឹងសិក្ខាសាលាជាបន្តបន្ទាប់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានឹង ទទួលបានចំណេះដឹងកាន់តែច្បាស់អំពីសេវាធានារ៉ាប់រងអាយុជីវិត និងចេះរៀបចំផែនការហិរញ្ញវត្ថុទៅថ្ងៃអនាគតសម្រាប់ក្រុមគ្រួសារ និងអ្នកជាទីស្រលាញ់ តាមរយៈសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលពួកគាត់ទុកចិត្ត។

Back to Top