ពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលព្រូដិនសល

02.jpg_1533869922

01.jpg_1533869922

02.jpg_1533869922
01.jpg_1533869922

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបើកសម្ពោធ “មជ្ឈមណ្ឌលព្រូដិនសល” ក្នុងគោលបំណងពង្រីកនិងពង្រឹងវិសាលភាព នៃការផ្ដល់សេវាធានារ៉ាប់រងអាយុជីវិតជូនអតិថិជនឲ្យកាន់តែប្រសើរជាងមុនបន្ថែមទៀត។

ពិធីសម្ពោធមជ្ឈមណ្ឌលព្រូដិនសល នេះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី 30 ខែ មេសា ឆ្នាំ2015 កន្លងទៅ ដោយមានការចូលរួមពី លោក ប៊ូ ច័ន្ទភិរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ខាងតំណាង ធនាគារអេស៊ីលីដាដែលជាដៃគូអាជីវកម្ម គណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជាជាច្រើនរូបទៀត។

មជ្ឈមណ្ឌលព្រូដិនសលកម្ពុជា មានទីតាំងស្ថិតនៅអគារ California Social House លេខ 207 មហាវិថីសហព័ន្ធរុស្ស៊ី (ជិតស្ពានអាកាស 7 មករា) រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះជាមជ្ឈមណ្ឌលមួយដែលកំពុងបម្រើដល់ការផ្តល់សេវាផ្នែកលក់ និងសម្រាប់ប្រឹក្សាសេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់អ្នកជំនាញនិងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាផងដែរ។

Back to Top