ព្រូដិនសលតែងតែជាជម្រើសដ៏ល្អរបស់លោកអ្នក៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបង្កើតកម្មវិធីឌីជីថលថ្មី ផ្តល់សេវាប្រសើរជាងមុនជូនអតិថិជន

រាជធានីភ្នំពេញ៖ ដើម្បីជួយដល់ការគ្រប់គ្រងអតិថិជនដែលកំពុងកើនឡើងនៅទូទាំង 25 ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ បានបង្កើតកម្មវិធីឌីជីថលថ្មីមួយ ដើម្បីជួយសម្រួលដល់ ដំណើរការប្រតិបត្តិការ ក្រុមហ៊ុនដែលជួយកែលម្អប្រសិទ្ធភាពការងារ និងផ្តល់ភាពងាយស្រួលដល់អតិថិជន។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានរៀបចំកែប្រែឡើងវិញនូវ ដំណើរប្រតិបត្តិការរដ្ឋបាលជាច្រើន ដើម្បីទាញយកផលប្រយោជន៍ ពីបច្ចេកវិទ្យាថ្មីនេះ។ ដើម្បីឲ្យការសម្រេចចំពោះការលក់បណ្ណសន្យារ៉ាប់រងជូនអតិថិជន នឹងប្រព្រឹត្តទៅបានលឿនជាងមុន បច្ចុប្បន្នវេជ្ជបណ្ឌិតអាចផ្ញើ របាយការណ៍សុខភាពមកកាន់ក្រុមហ៊ុនផ្ទាល់តាមរយៈអ៊ីម៉ែល ហើយអ្នកជំនាញសេវាធានារ៉ាប់រងអាយុជីវិត (បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា) តាមបណ្តាខេត្ត ក៏អាចទាញយកសំណុំបែបបទរបស់អតិថិជនពីប្រព័ន្ធអ៊ីនធឺណិត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ក្រុមហ៊ុនដោយផ្ទាល់ឡើយ ដូច្នេះពួកគេនឹងមានពេលវេលាច្រើនថែមទៀត ដើម្បីជួយអតិថិជន។

នាយកផ្នែកប្រតិបត្តិការ និងព័ត៌មានវិទ្យារបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Looi Puey Chyan ថ្លែងថា “ការដែលក្រុមហ៊ុនបង្កើត គំនិតនេះឡើង គឺដើម្បីរៀបចំប្រព័ន្ធសេវារបស់ខ្លួនឡើងវិញ ក្នុងន័យប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពថែមទៀត ក៏ដូចជា ផ្តល់បទពិសោធន៍ប្រសើរជាងមុនសម្រាប់អតិថិជន។ ពិតណាស់គ្មានអ្វីអាចជំនួសឲ្យការជឿជាក់ទុកចិត្តដែលស្តែងចេញ ពីការចាប់ដៃ ឬស្នាមញញឹមបាននោះទេ ប៉ុន្តែតាមរយៈប្រព័ន្ធស្វ័យប្រវត្តិនេះ ផ្នែកខ្លះនៃដំណើរការការងារនឹងផ្តល់ភាពងាយស្រួលជាងមុនជូន អតិថិជន"។

អតិថិជនដែលមានអាសយដ្ឋានអ៊ីម៉ែលក៏អាចទទួលបានព័ត៌មានថ្មីៗ បណ្ណជូនពរអេឡិចត្រូនិច (e-cards) និងព្រឹត្តិបត្រព័ត៌មាន អតិថិជនក៏អាចទំនាក់ទំនងទៅកាន់ការិយាល័យទំនាក់ទំនងអតិថិជនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា យ៉ាងងាយស្រួលដោយ គ្រាន់តែចុចតែម្តងប៉ុណ្ណោះ (one-click system )។

ដំណើរប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជាជំហានថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការភ្ជាប់ទំនាក់ទំនង កាន់តែច្រើនឡើងជាមួយអតិថិជន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍របស់អតិថិជនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។ ក្រុមការងាររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ទើបតែបានរៀបចំប្រព័ន្ធទូរស័ព្ទក្រុមហ៊ុនឡើងវិញ ដែលអាចកត់សម្គាល់អតិថិជនបាន ភ្លាមៗដោយផ្អែកលើលេខទូរស័ព្ទរបស់ពួកគាត់។

លោក Looi ថ្លែងថា “យើងចង់រក្សាទំនាក់ទំនងជាមួយអតិថិជន និងចង់ធ្វើឲ្យប្រសើឡើងនូវបទពិសោធន៍របស់ពួកគាត់ក្នុងការធ្វើ អាជីវកម្មជាមួយយើង។ ក្នុងនាមក្រុមហ៊ុន ជានិច្ចជាកាលយើងតែងតែស្វែងរកវិធីសាស្រ្តថ្មីៗក្នុងដំណើរប្រតិបត្តិការរបស់យើង ហើយនេះគឺជាអ្វីដែលធ្វើឲ្យយើងឈានមុខគេ”។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែ រឹងមាំមួយជាមួយអតិថិជន ក៏ដូចជាបង្កើននូវប្រសិទ្ធភាពការងារ ផងដែរ។

លោក Looi ថ្លែងបន្តថា “យើងចង់ចែករំលែកភាពសប្បាយរីករាយជាមួយអតិថិជននៅក្នុងឱកាសពិសេសៗ ដូច្នេះហើយបាន ជានៅថ្ងៃខួបកំណើតរបស់អតិថិជន ឬអំឡុងពិធីបុណ្យជាតិ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម យើងតែងបានផ្ញើលីង (link) បណ្ណអេឡិចត្រូនិចជូនពរស្អាតៗ ចម្រុះពណ៌ អមដោយបទភ្លេងជូនពួកគាត់”។

ចាប់តាំងពីក្រុមហ៊ុនទំនាក់ទំនងអតិថិជនតាមប្រព័ន្ធអនឡាញមក ក្រុមហ៊ុនសម្គាល់ឃើញថាចំនួនអ្នកចូលមើលគេហទំព័ររបស់ខ្លួន មានការកើនឡើងខ្ពស់ ដោយមានអ្នកថ្មីចូលមើលជិត3000នាក់ ដោយជាមធ្យមមានអ្នកចូលមើលចំនួន100នាក់ក្នុង1ថ្ងៃ នៅអំឡុងពេល5ខែដំបូង ក្នុងឆ្នាំ2015នេះ។ បច្ចុប្បន្នក្រុមហ៊ុនទាក់ទងអតិថិជនតាមរយៈអ៊ីម៉ែលមានចំនួនប្រហែល30ភាគរយ។

ក្រុមហ៊ុនជឿថាសេវាប្រភេទនេះ នឹងជួយលើកកម្ពស់ការវិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេស កម្ពុជា។ រាល់សេវាតាមប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រវត្តិ ត្រូវបានរៀបចំ និងបង្កើតឡើងក្នុងប្រទេសកម្ពុជាដោយបុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជាផ្ទាល់។

ការវិវឌ្ឍន៍ថ្នីៗនេះ ក៏រួមបញ្ចូលផងដែរនូវការបង្កើតសេវា PRU@service ដែលអនុញ្ញាតឲ្យអតិថិជន របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ទទួលបាននូវសេវាអតិថិជន ពីធនាគារ អេស៊ីលីដា ចំនួន80 សាខា។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ថែមទាំងបានបង្កើតនូវការប្តេជ្ញាផ្តល់សេវាជូនដល់អតិថិជន (Customer Service Charter) ដែលជាការប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវទៅកាន់អតិថិជនទាំងអស់ តាមរយៈបុគ្គលិកផ្តល់សេវាអតិថិជន និងផ្នែកលក់ដែលជាអ្នកតំណាងឲ្យក្រុមហ៊ុនព្រូដិនសលកម្ពុជា។

ជាមួយនឹងការស្វែងរកវិធីសាស្រ្តថ្មីៗជាបន្តបន្ទាប់ដើម្បីកែលម្អសេវាឲ្យមានភាពល្អប្រសើរនោះ អតិថិជនអាចនឹងឃើញកម្មវិធីថ្មីៗ ជាច្រើនទៀតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ។

លោក Looi បានថ្លែងបន្តទៀតថា “ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ឈានមុខគេនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតដែលកំពុងកើនឡើង នៅក្នុងប្រទេសកម្ពុជា។ យើងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងការក្លាយជាអ្នកនាំមុខទីផ្សារដ៏ច្បាស់លាស់មួយ ដោយមិនគិតត្រឹមតែ ចំណែកទីផ្សារ និងមានបុគ្គលិកផ្នែកលក់រួមទាំងការផ្តល់សេវានៅគ្រប់ខេត្តក្រុងប៉ុណ្ណោះទេ។ យើងនឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែង របស់យើងក្នុងការភ្ជាប់ទំនាក់ទំនង និងធ្វើឲ្យប្រសើឡើងនូវបទពិសោធន៍សម្រាប់អតិថិជននោះទេ ហើយទាំងអស់នេះគ្រាន់តែជា ចំនុចចាប់ផ្តើមរបស់យើងតែប៉ុណ្ណោះ...។”

Back to Top