ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជួយនិយោជកក្នុងស្រុកការពារនិយោជិត និងក្រុមគ្រួសារ របស់ពួកគេ ជាមួយនឹងដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិត

ថ្ងៃទី3 ខែមិនា ឆ្នាំ2014 ភ្នំពេញ៖ ថ្ងៃនេះក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងស្រុងនៃក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំរបស់ ចក្រភពអង់គ្លេស បានចាប់បើកដំណើរការកញ្ចប់ធានារ៉ាប់រងពិសេសមួយឈ្មោះថា កញ្ចប់ EMBEN ក្រោមការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ នូវជម្រើសដល់និយោជកក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនពហុជាតិនៅក្នុងប្រទេសដែលជា អត្ថប្រយោជន៍សម្រាប់និយោជិតរបស់ពួក គេ។ ក្រោមគំនិតផ្តួចផ្តើមដ៏ពិសេសនេះ ព្រូដិនសលកម្ពុជា នឹងនាំយកដំណោះស្រាយធានារ៉ាប់រងរបស់ខ្លួនទៅកាន់ទីកន្លែងធ្វើ ការផ្ទាល់របស់និយោជិត ព្រមទាំងការផ្តល់ដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដល់និយោជិតតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធ និងភាពជាដៃគូជាមួយនឹងនិយោជករបស់ពួកគេ។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបង្កើតកម្មវីធីនេះឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយនឹង ក្រុមនិយោជកដែលមកពី ក្រុមហ៊ុនផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា និងដោយផ្អែកទៅលើបទពិសោធន៍របស់ខ្លួននៅក្នុងទីផ្សារដទៃទៀតនៅអាស៊ីផងដែរ។ ជា មួយនឹងកញ្ចប់ EMBEN នេះអ្នកតំណាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងផ្តល់ការអប់រំអំពីដំណោះស្រាយសេវាធានារ៉ាប់រង អាយុជីវិតតាមរយៈ កម្មវិធីអប់រំរបស់ខ្លួនដល់ក្រុមនិយោជិតនៅក្នុងកន្លែងធ្វើការរបស់ពួកគេបន្ទាប់ពីទទួលបានការយល់ព្រមពី និយោជក។ និយោជិតដែលចាប់អារម្មណ៍អាចចុះឈ្មោះចូលរួមកម្មវិធីនេះដោយស្ម័គ្រចិត្ត និងជាវនូវប័ណ្ណសន្យារ៉ាប់រងអាយុជីវិត ទៅតាមតម្រូវការរបស់ពួកគេ។ ដើម្បីឲ្យមានភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុនបានរៀបចំដំណើរការលក់យ៉ាងសាមញ្ញជាទី បំផុត ដែលរួមមានកញ្ចប់សេវាដែលងាយស្រួលយល់អំពី អត្ថប្រយោជន៍នៅក្នុងទំហំទឹកប្រាក់ធានារ៉ាប់រងខុសៗគ្នា ពាក្យស្នើសុំមាន លក្ខណៈសាមញ្ញនិងជម្រើស ក្នុងការបង់បុព្វលាភរ៉ាប់រងតាមរយៈបញ្ជាអចិន្រ្តៃយ៍ ដែលអាចត្រូវបានកាត់ចេញដោយផ្ទាល់ពីគណនី ធនាគារដែលទទួលប្រាក់បៀវត្សន៍របស់និយោជិត ទាំងអស់នេះនិងជួយឲ្យនិយោជិតទទួលបានអត្ថប្រយោជន៍ពីដំណោះស្រាយ សេវាធានារ៉ាប់រងអាយុជីវិត នៅកន្លែងធ្វើការរបស់ពួកគេប្រកបដោយភាពសាមញ្ញ និងងាយស្រួលយល់។ លើសពីនេះពួកគេ ថែមទាំងទទួលបានអត្ថប្រយោជន៍មួយចំនួនទៀតតាមរយៈកញ្ចប់នេះ ដែលមានលក្ខណៈពិសេសរបស់EMBEN។

លោក ផាន់កាជ បាណឺជី (Pankaj Banerjee) អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា ថ្លែងថា"កញ្ចប់EMBEN" បានចាប់ផ្តើម ដំណើរការជាផ្លូវការបន្ទាប់ពីក្រុមការងាររបស់យើងបានបំពេញកិច្ចការជាច្រើនកាលពីឆ្នាំមុន។ កម្មវីធីនេះទទួលបានជោគជ័យនៅ ក្នុងលក្ខខណ្ឌសំខាន់ៗចំនួន3 រួមមានភាពងាយស្រួល សាមញ្ញ និង គុណតម្លៃពិសេសមួយ។ កញ្ចប់របស់យើងផ្តល់នូវទស្សនវិស័យ ទាំង3 ដល់និយោជិតនៅពេលពួកគេដាក់ពាក្យសុំជាវកញ្ចប់នេះ។ លើសពីនេះទៅទៀតយើងថែមទាំងមានការបញ្ចុះតម្លៃពិសេស ដល់អតិថិជន ដោយគ្មានការផ្លាស់ប្តូរលើអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិតនៅពេលអតិថិជនជ្រើសរើសបង់បុព្វលាភ រ៉ាប់រង តាមរយៈបញ្ជាអចិន្រ្តៃយ៍ផ្ទាល់ពីគណនីធនាគាររបស់ពួកគេផងដែរ។”

កញ្ចប់នេះ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់និយោជកក្នុងការធ្វើឲ្យនិយោជិត ទទួលបាននូវដំណោះស្រាយសេវាធានារ៉ាប់រងអាយុ ជីវិតនៅកន្លែងធ្វើការរបស់ពួកគេ ជាមួយនឹងអត្ថប្រយោជន៍ពិសេសៗមួយចំនួនទៀត។ នៅក្នុងប្រទេសជាច្រើនផ្សេងទៀតនិយោជក ប្រើប្រាស់កញ្ចប់នេះដើម្បីផ្តល់អត្ថប្រយោជន៍ជាដែលមិនមែនហិរញ្ញវត្ថុដល់និយោជិតរបស់ពួកគេ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ក្នុងការផ្តល់ផលប្រយោជន៍រួមដល់និយោជិត។ កញ្ចប់EMBENអាចផ្តល់អត្ថប្រយោជន៍ដែលមានសក្តានុពលស្រដៀងគ្នានេះ នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតកញ្ចប់ EMBENក៏នឹងផ្តល់ជម្រើសដល់និយោជកក្នុងការបង់បុព្វលាភរ៉ាប់រង មួយផ្នែក ឬទាំងស្រុងដល់និយោជិតរបស់ពួកគេ ហើយអាចធ្វើឲ្យពួកគេចូលរួមដោយផ្ទាល់ក្នុងការការពារហិរញ្ញវត្ថុដល់និយោជិត របស់ពួកគេដែលជាផ្នែកមួយនៃអត្ថប្រយោជន៍របស់និយោជិតពួកគេផងដែរ។

លោក ឌូរ៉ៃ ប្រធានផ្នែកលក់ព្រូដិនសលកម្ពុជា មានប្រសាសន៍បន្ថែមថា “កញ្ចប់ EMBEN អាចជាមធ្យោបាយដែលមាន សក្តានុពលអស្ចារ្យមួយសម្រាប់អាជីវកម្ម ក្នុងការផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់និយោជិត និងអាចបង្កើនទំនាក់ទំនងជាវិជ្ជមាន រវាងនិយោជកនិងនិយោជិត។” ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានរៀបចំក្រុមដាច់ដោយឡែកមួយសម្រាប់ការណែនាំកញ្ចប់ EMBENរបស់ខ្លួនទៅកាន់ក្រុមហ៊ុននីមួយៗនៅពេលអនាគតផងដែរ។ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី9 ខែមករា ឆ្នាំ2013។ នៅក្នុងឆ្នាំដំបូងនៃការធ្វើប្រតិបត្តិការនេះក្រុមហ៊ុន សម្រេចបាននូវការចុះកិច្ចសន្យារ៉ាប់រងចំនួនជាង 3800 ប័ណ្ណសន្យាទូទាំងប្រទេសកម្ពុជា។

Back to Top