តើខ្ញុំត្រូវការធានារ៉ាប់រងអាយុជីវិតប៉ុណ្ណា?

“តើខ្ញុំត្រូវការធានារ៉ាប់រងអាយុជីវិតប៉ុណ្ណា?” នេះគឺជាសំណួរដ៏សាមញ្ញមួយដែលត្រូវបានចោទសួរនៅពេលដែលមនុស្សម្នាក់គិតអំពីការទិញធានារ៉ាប់រងអាយុជីវិត។ ចម្លើយល្អបំផុតចំពោះសំណួរនេះមិនមែនមានតែមួយទេប៉ុន្តែមានកត្តាមួយចំនួនដែលគេនឹងត្រូវពិចារណា នៅពេល សម្រេចចិត្តទិញសេវាធានារ៉ាប់រងអាយុជីវិត។ មនុស្សម្នាក់អាចនឹងសួរខ្លួនឯងនូវសំណួរដូចខាងក្រោម៖

- តើបច្ចុប្បន្ននេះ មេគ្រួសារត្រូវរ៉ាប់រងចំណាយអ្វីខ្លះនៅក្នុងគ្រួសារ? តើនឹងមានអ្វីកើតឡើង ប្រសិនបើមេគ្រួសារ ជួបគ្រោះអកុសល?
- តើអ្នកចង់ឲ្យចំណាយក្នុងគ្រួសាររបស់អ្នកទទួលការរ៉ាប់រងរយៈពេលប៉ុន្មានឆ្នាំ?
- តើមនុស្សម្នាក់មានបំណុលដែលមិនទាន់សងចំនួនប៉ុន្មាន (ដូចជាបំណុលទិញផ្ទះបង់រំលោះ) ដែលគ្រួសារចាំបាច់ ត្រូវសងក្នុងករណីមេគ្រួសារមិននៅ?
- តើចំណូលគ្រួសាររបស់អ្នកត្រូវបានផ្គត់ផ្គង់ដោយមនុស្សតែម្នាក់ ឬច្រើននាក់?

ការធានារ៉ាប់រងអាយុជីវិត គឺជាការការពារហិរញ្ញវត្ថុសម្រាប់គ្រួសារដោយការបំពេញប្រាក់ចំណូលក្នុងករណីដែលអ្នករក ចំណូលមានបញ្ហាអកុសលកើតឡើង។ដូច្នេះហើយការប៉ាន់ស្មានប្រាក់ចំណូលគ្រួសារគឺជាកិច្ចការសំខាន់បំផុតនៅពេល សម្រេចចិត្តថាត្រូវទិញធានារ៉ាប់រងអាយុជីវិតប៉ុណ្ណា។

នៅពេលដែលបុគ្គលម្នាក់បានឆ្លើយសំណួរទាំងនេះហើយ នោះគាត់គួរតែដឹងច្បាស់ជាងមុនថាគាត់គួរទិញការធានារ៉ាប់រង ប៉ុណ្ណា។ តម្រូវការការធានារ៉ាប់រងអាយុជីវិតរបស់មនុស្សម្នាក់ៗអាចមានភាពខុសៗគ្នា។បុគ្គលខ្លះអាចចង់បានប្រាក់គ្រប់ គ្រាន់ត្រឹមតែសម្រាប់គ្រួសារសងបំណុលពីព្រោះប្តី ឬប្រពន្ធរបស់គាត់រកប្រាក់ចំណូលបានគួរសមនិងនៅតែអាចផ្គត់ផ្គង់ គ្រួសារបាន។ បុគ្គលខ្លះអាចចង់បានការធានារ៉ាប់រងពេញលេញដើម្បីផ្គត់ផ្គង់គ្រួសារសម្រាប់រយៈពេល២ឬ៣ឆ្នាំដំបូង ខណៈដែលគ្រួសារកំពុងតែព្យាយាមសម្របខ្លួនទៅនឹងជីវិតថ្មី។រីឯអ្នកខ្លះទៀតអាចនឹងចង់បានការធានារ៉ាប់រងសម្រាប់គ្រប ដណ្តប់ការរស់នៅមិនត្រឹមតែក្នុងរយៈពេល២ឬ៣ឆ្នាំដំបូងប៉ុណ្ណោះទេប៉ុន្តែរហូតដល់ទៅ២០ឬ៣០ឆ្នាំបន្ទាប់ពីមេគ្រួសារមិន នៅ ឬយ៉ាងហោចណាស់រហូតដល់កូនៗរៀនចប់មហាវិទ្យាល័យ។

តម្រូវការចាំបាច់ក្នុងការធានារ៉ាប់រងអាយុជីវិតរបស់អ្នកគឺត្រូវពឹងផ្អែកទៅលើស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក និងផែន ការហិរញ្ញវត្ថុថ្ងៃអនាគតសម្រាប់គ្រួសារអ្នក។ហេតុដូច្នេះ អ្នកចាំបាច់ត្រូវមានចំនួនទឹកប្រាក់ធានារ៉ាប់រងគ្រប់គ្រាន់ ដោយ មិនទាបពេក ហើយក៏មិនខ្ពស់ពេកដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ដែលអ្នកត្រូវប្រាកដថាអ្នកមិនមាន ចំនួនទឹកប្រាក់ធានារ៉ាប់រងអាយុជីវិតទាបពេកនោះទេពីព្រោះបើទាបពេកវាអាចនឹងផ្ទុយពីគោលបំណងនៃការផ្តល់ការការ ពារហិរញ្ញវត្ថុពេញលេញដល់គ្រួសារអ្នក។

ទោះជាយ៉ាងណាក៏ដោយ អ្នកអាចពិចារណាក្នុងការទិញចំនួនទឹកប្រាក់ធានារ៉ាប់រងប៉ុណ្ណាក៏បាន ប៉ុន្តែត្រូវចងចាំថាការ គណនារបស់អ្នកក្នុងថ្ងៃនេះអាចមិនត្រឹមត្រូវសម្រាប់រយៈពេល១០ ឬ ១៥ឆ្នាំខាងមុខពីព្រោះប្រាក់ចំណូលនិងការទទួល ខុសត្រូវរបស់អ្នកអាចនឹងផ្លាស់ប្តូរទៅតាមពេលវេលា។ប៉ុន្តែអ្វីដែលនឹងមិនផ្លាស់ប្តូរនោះគឺថាការមានការធានារ៉ាប់រងអាយុ ជីវិតគឺពិតជាប្រសើរជាងការមិនមានធានារ៉ាប់រងអាយុជីវិត។

សប្តាហ៍ក្រោយ “តើការធានារ៉ាប់រងអាយុជីវិតត្រូវចំណាយអ្វីខ្លះនិងមានអត្ថប្រយោជន៍អ្វីខ្លះ?

Back to Top