“តើការធានារ៉ាប់រងអាយុជីវិតផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះដល់គ្រួសារខ្ញុំ?”

ការទិញប័ណ្ណធានារ៉ាប់រងអាយុជីវិតថ្ងៃនេះ គឺប្រៀបដូចជាការទិញប័ណ្ណធានារ៉ាប់រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ គ្រួសារអ្នកដូច្នេះដែរ។ ប័ណ្ណធានារ៉ាប់រងហិរញ្ញវត្ថុដែលធានាបានថាគ្រួសារនឹងទទួលបាននូវទឹកប្រាក់មួយចំនួន ក្នុងករណី ដែលមានហេតុការណ៍អកុសលកើតឡើងចំពោះអាយុជីវិតរបស់អ្នកដែលត្រូវបានធានារ៉ាប់រង។ ហេតុដូច្នេះ វាគឺជា ផលិតផលហិរញ្ញវត្ថុដ៏ពិសេសដែលបង់សំណងដល់គ្រួសារអ្នក នៅពេលដែលអ្នកត្រូវការវាចាំបាច់បំផុត ហើយប័ណ្ណនេះ ក៏មានភាពខុសប្លែកពីការសន្សំប្រាក់ ឬផែនការវិនិយោគដទៃទៀតផងដែរ។ការទិញប័ណ្ណធានារ៉ាប់រងអាយុជីវិត គឺដូចជា ការទិញនូវការធានាសន្តិសុខមួយសម្រាប់បំណងប្រាថ្នា និងក្តីសុបិននៅថ្ងៃអនាគតរបស់មនុស្សម្នាក់សម្រាប់គ្រួសាររបស់ គាត់ដែលធ្វើឲ្យគាត់មានភាពស្ងប់ចិត្ត។អត្ថប្រយោជន៍សំខាន់ៗនៃការធានារ៉ាប់រងអាយុជីវិតសម្រាប់អ្នក និងគ្រួសារអ្នកមាន ដូចជា៖

១. ការការពារហិរញ្ញវត្ថុ: ជីវិតគឺជាដំណើរមួយដែលឆ្លងកាត់ដំណាក់កាលខុសៗគ្នា ហើយនៅដំណាក់កាលផ្លាស់ ប្ដូរនីមួយៗយើងមានការទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន ដូចជាការរៀបអាពាហ៍ពិពាហ៍ ឬការមានកូនជាដើម។ នៅ ពេលដែលមនុស្សម្នាក់រៀបអាពាហ៍ពិពាហ៍ ហើយមានគ្រួសារផ្ទាល់ខ្លួននោះ ក្តីសុបិនរបស់គាត់ក៏ចាប់ផ្តើមរីក កាន់តែធំដែរ ដូចជាក្តីសុបិនសម្រាប់ប្តីឬប្រពន្ធរបស់អ្នក ក្តីសុបិនសម្រាប់ការរៀនសូត្ររបស់កូនអ្នក ឬក្តីសុបិន សម្រាប់អនាគតដែលកាន់តែប្រសើរជាងមុន។ខណៈដែលអ្នករកប្រាក់ និងសន្សំប្រាក់ដើម្បីបំពេញក្តីសុបិនសម្រាប់ ថ្ងៃអនាគតទាំងនេះ ការធានារ៉ាប់រងអាយុជីវិតនឹងការពារនូវក្តីសុបិនទាំងនេះបាន ព្រមទាំងធានាបានថាក្ដីសុបិន ទាំងនេះក្លាយជាការពិតក្នុងករណីដែលអ្នកមិននៅ។ហេតុដូច្នេះ ប័ណ្ណធានារ៉ាប់រងអាយុជីវិតនឹងផ្តល់នូវការការពារ ហិរញ្ញវត្ថុតាមរយៈការបង់សងថ្លៃធានារ៉ាប់រងដល់គ្រួសារអ្នក។

២. មានលក្ខណៈជារយៈពេលវែង: ប័ណ្ណធានារ៉ាប់រងអាយុជីវិតជាទូទៅគឺជាផលិតផលមួយដែលមានរយៈពេល វែង។ ដោយសារតែបំណងប្រាថ្នា និងក្តីសុបិនសម្រាប់គ្រួសារអ្នក និងកូនរបស់អ្នកមានរយៈពេលវែងផលិតផល ដែលផ្ដល់ការការពារហិរញ្ញវត្ថុចំពោះក្តីសុបិនណាមួយរបស់អ្នកគួរតែជាផលិតផលដែលមានរយៈពេលវែងផងដែរ។ ដោយហេតុនេះ នៅពេលអ្នកទិញប័ណ្ណធានារ៉ាប់រងអាយុជីវិតថ្ងៃនេះ អ្នកនឹងទទួលបាននូវការការពារហិរញ្ញវត្ថុ សម្រាប់គ្រួសារអ្នកក្នុងរយៈពេល១០ឆ្នាំ ១២ឆ្នាំ ១៥ឆ្នាំ ឬច្រើនជាងនេះ។

៣. អត្ថប្រយោជន៍ដែលត្រូវបានទទួល: ផលិតផលធានារ៉ាប់រងអាយុជីវិតក៏ផ្តល់ផងដែរនូវអត្ថប្រយោជន៍ជា សំណង ឬការសន្សំប្រាក់ផងដែរ។ នេះមានន័យថាផលិតផលធានារ៉ាប់រងអាយុជីវិតមិនត្រឹមតែផ្តល់នូវការការពារ ហិរញ្ញវត្ថុគ្រួសាររបស់មនុស្សម្នាក់ក្នុងករណីដែលមានគ្រោះអកុសលកើតឡើងទៅលើអ្នកដែលត្រូវបានធានារ៉ាប់រង ប៉ុណ្ណោះទេប៉ុន្តែ អ្នកថែមទាំងផទទួលបានអត្ថប្រយោជន៍ដើម្បីរស់នៅបន្តជីវភាពតទៅទៀត ក្នុងករណីដែលមិន មានបញ្ហាអ្វីកើតឡើងដល់អ្នកដែលត្រូវបានធានារ៉ាប់រងផងដែរ។

ផលិតផលធានារ៉ាប់រងអាយុជីវិតផ្តល់នូវអត្ថប្រយោជន៍ដទៃទៀតរួមមានការបង់បុព្វលាភធានារ៉ាប់រងតាមលទ្ធភាពដែល ស្របតាមលំហូរសាច់ប្រាក់របស់អ្នក ការអាចជ្រើសរើសបរិមាណគ្របដណ្ដប់នៃការធានារ៉ាប់រងអាយុជីវិតទៅតាមតម្រូវការ របស់អ្នក និងការជ្រើសរើសរយៈពេលនៃការធានារ៉ាប់រងទៅតាមការកំណត់របស់អ្នក។

សប្តាហ៍ក្រោយ៖ “តើខ្ញុំត្រូវការធានារ៉ាប់រងអាយុជីវិតប៉ុណ្ណា?”

Back to Top