តើការធានារ៉ាប់រងអាយុជីវិតគឺជាអ្វី?

ការធានារ៉ាប់រងអាយុជីវិត គឺជាមធ្យោបាយក្នុងការផ្តល់ជូនខ្លួនឯងនូវការការពារហិរញ្ញវត្ថុសម្រាប់ មនុស្សជាទីស្រលាញ់ របស់យើង ក្នុងករណីដែលមានហេតុការណ៍អកុសលកើតឡើងចំពោះជីវិតរបស់យើង។

និយាយជាសាមញ្ញ វាគឺជាកិច្ចសន្យារវាងអ្នកដែលត្រូវបានធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលតាមរយៈ កិច្ចសន្យានេះ ក្រុមហ៊ុនសន្យាសងដល់អ្នកទទួលប្រយោជន៍ (សមាជិកគ្រួសារ) របស់អ្នកដែលត្រូវបានធានារ៉ាប់រងអាយុ ជីវិតនូវទឹកប្រាក់មួយចំនួន នៅពេលដែលគ្រោះអកុសលបានកើតឡើងជាក់ស្តែងទៅលើអាយុជីវិតរបស់អ្នកដែលត្រូវបាន ធានារ៉ាប់រង ឬតាមកាលបរិច្ឆេទដែលបានកំណត់ទុកក្នុងពេលអនាគត។ ( ជាទូទៅគឺនៅពេលកិច្ចសន្យាធានារ៉ាប់រងផុត កំណត់។ )

និយាយដោយខ្លីការធានារ៉ាប់រងអាយុជីវិតគឺជាការរក្សាប្រាក់បំរុងទុកសម្រាប់ក្រុមគ្រួសារដើម្បីបង្ការក្នុងករណីដែលមាន គ្រោះអាក្រក់កើតឡើងដោយមិនបានដឹងមុនទៅលើជីវិតរបស់មនុស្សម្នាក់។

នៅពេលដែលបុគ្គលម្នាក់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដើម្បីជាវប័ណ្ណធានារ៉ាប់រងអាយុជីវិត គាត់ ត្រូវបង់ទឹកប្រាក់មួយចំនួន (ឬហៅថាបុព្វលាភ) ដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាទៀងទាត់រៀងរាល់ឆ្នាំទៅតាម លក្ខខណ្ឌនៃកិច្ចសន្យា។ ការបង់បុព្វលាភធានានារ៉ាប់រងអាយុជីវិតអាចបង់ប្រចាំឆ្នាំរៀងរាល់៦ខែម្តង ៣ខែម្តង ឬ១ខែម្តង។ អ្វីដែលអ្នកទទួលបានមកវិញ គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រមព្រៀងបង់នូវចំនួនទឹកប្រាក់ដែលបានកំណត់ក្នុងកិច្ច សន្យា ឬហៅថា ទឹកប្រាក់ធានារ៉ាប់រងសរុបទៅឲ្យអ្នកទទួលប្រយោជន៍ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រងជួបគ្រោះ អាក្រក់ដែលមានចែងនៅក្នុងប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុន (ដូចជា មរណភាពមុនកាលកំណត់នៃរយៈពេលធានារ៉ាប់រង ឬពិការភាពជាអចិន្រ្តៃយ៍)។ អាស្រ័យទៅតាមប្រភេទនៃកិច្ចសន្យាធានារ៉ាប់រងនីមួយៗដែលលោកអ្នកបានជាវ កិច្ចសន្យា មួយចំនួនអាចនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅវិញដល់អ្នកដែលត្រូវបានធានារ៉ាប់រងនៅពេលផុតកំណត់នៃកិច្ចសន្យា ជា អត្ថប្រយោជន៍រស់សម្រាប់អ្នកត្រូវបានធានារ៉ាប់រងរស់នៅបន្តទៀត។

កាលពីមុនប័ណ្ណធានារ៉ាប់រងអាយុជីវិតត្រូវបានជាវជាមធ្យោបាយមួយ ក្នុងការផ្តល់ប្រាក់ដល់មនុស្សជាទីស្រលាញ់របស់អ្នក ត្រូវបានធានារ៉ាប់រងក្នុងករណីដែលគាត់ទទួលមរណភាព។ផ្ទុយទៅវិញ សព្វថ្ងៃនេះ ការជាវប័ណ្ណធានារ៉ាប់រងអាយុជីវិតគឺ ជាមធ្យោបាយមួយក្នុងការសន្សំប្រាក់សម្រាប់ពេលអនាគត ដើម្បីការរៀនសូត្ររបស់កូនៗ ផែនការចូលនិវត្តន៍ ឬផែនការ ហិរញ្ញវត្ថុចាំបាច់ដទៃទៀត។ គួរកត់សម្គាល់ថា ការបកស្រាយខាងលើ គឺសម្រាប់ការយល់ដឹងទូទៅអំពីការធានារ៉ាប់រង អាយុជីវិត។ ផលិតផលធានារ៉ាប់រងអាយុជីវិតនីមួយៗអាចនឹងមានលក្ខខណ្ខផ្ទាល់ខ្លួន ប៉ុន្តែ គោលការណ៍នៃការធានារ៉ាប់ រងអាយុជីវិត គឺនៅតែដូចគ្នា គឺការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ។

សប្តាហ៍ក្រោយ “តើ​ការជាវប័ណ្ណ​ធានារ៉ាប់រងអាយុជីវិត​ផ្តល់​អត្ថប្រយោជន៍សំខាន់ៗ​អ្វីខ្លះ?”

Back to Top