ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងធនាគារអេស៊ីលីដាភីអិលស៊ីបើកកម្មវិធីយល់ដឹង បន្ថែមដល់អតិថិជនកម្ពុជាអំពីសេវាធានារ៉ាប់រងអាយុជីវិត

ភ្នំពេញ: ប្រជាជនកម្ពុជារាប់រយនាក់បានចូលរួមនៅក្នុងវិធីយល់ដឹងបន្ថែមរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា កាលពីសប្តាហ៍មុន។ កម្មវិធីនេះមិនមែនជាកម្មបិធីសិក្សាភាសាអង់គ្លេស ឫសិក្សាពីធុរកិច្ច ឫមុខវិជ្ជាអ្វីផ្សេងនោះទេ ប៉ន្តែវាជាឱកាសនៃការបង្ហាញ អតិថិជនដើម្បីបង្កើតការយល់ដឹងរបស់ពួកគេអំពីការធានារ៉ាបរងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ពេល អនាគត។

វគ្គសិក្សាដែលប្រព្រឹត្តទៅនៅសណ្ឋាគារអំាទេកុងទីណង់តាល់ក្នុងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃសុក្រត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន ព្រូដិនសល​ (ខេមបូឌា) ឡាយហ៍ អឹសួរិនស៍ ភីអិលស៊ី (ហៅកាត់ ព្រូដិនសលកម្ពុជា) និងដៃគូយុទ្ធ​ សាស្រ្តរបស់ខ្លួនគឺធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា ធនាគារអេស៊ីលីដា) ដោយមានការចូលរួមពីប្រជាពលរដ្ឋ​ ដែលប្រកបអាជីវកម្ម និងធ្វើការងាផ្សេងៗគ្នាចំនួនជាង២០០នាក់ ព្រមទំាងអតិថិជនសំខាន់ៗរបស់ធនាគារអេស៊ីលីដា​ ជាច្រើននាក់ទៀត។

លោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា "នេះគឺជាឱកាសដ៏ល្អបំផុតមួយ ក្នុងការជួបជាមួយអ្នកដែលអាចក្លាយជាអតិចិជនរបស់យើងដោយផ្ទាល់ ហើយក៏ជាឱកាសក្នុងការផ្តល់ព័ត៌មានដល់ពួកគេ អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង អាយុជីវិតផងដែរ"។

លោកបន្តថា "យើងដឹងថា ការធានារ៉ាប់រងអាយុជីវិត គឺជាបញ្ហាថ្មីមួយសម្រាប់កម្ពុជា ហើយនៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា យើងយល់ថាភារកិច្ចសំខាន់របស់យើងគឺ ការផ្តល់នូវការអប់រំនិងការយល់ដឹងសមស្របដល់អតិថិជនស្តីពីការធានារ៉ាប់រង អាយុជីវិត។ យើងក៏បានបំប៉នបុគ្គលិករបស់យើងរួចរាប់ហើយដែរ ហើយឥឡូវយើងចង់យកឱកាសនេះដើម្បីជួបពិភាក្សាជា មួយអតិថិជនដោយផ្ទាល់"។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះផង ដែរក្នុងគោលបំណងដើម្បីអប់រំអតិថិជនអំពីងត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយជីវិត។

លោកមានប្រសាសន៍ថា "ក្នុងនាមជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា៖ ធនាគារអេស៊ីលីដា មានក្តី សោមនស្សរីករាយដែលយើមានការអប់រំ និងការផ្តល់ព័ត៌មានអំពីការធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាពខ្ពស់របស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជូនដល់ប្រជាជនកម្ពុជាដែលស្របទៅតាមទស្សនវិស័យរបស់យើងក្នុងការផ្តល់នូវផលិតផល ដែលមានគុណភាពនិងសេវាកម្មល្អបំផុតដល់អតិថិជនរបស់យើងផងដែរ"។

លោកបន្តថា "ធនាគារអេស៊ីលីដា រីករាយក្នុងការជួក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការផ្តល់ផលិតផលនិងសេវាកម្មទំាងនេះ ដល់អតិថិជនរបស់យើង"។

អ្នកតំណាងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបានពីភាក្សាពីពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត និងសារសំខាន់ នៃការធានារ៉ាប់រងជីវិតជាផ្នែកមួយនៃការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់មនុស្សម្នាក់។ ផលិតផលធានារ៉ាប់រងអាយុ ជីវិតរបស់ក្រុមហ៊ុន ព្រូដិនដសលកម្ពុជា ដែលមានឈ្មោះថា PRUគ្រួសារខ្ញុំ ត្រូវបានលើកយកមកពិភាក្សានិងបង្ហាញជូន ក្នុងអំឡុងពេលអប់រំផងដែរ។ PRUគ្រួសារខ្ងុំ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនកម្ពុជា។ ផលលិតផលនេះមិនត្រឹម តែធានានូវចំនួនទឹកប្រាក់ការពារធានារ៉ាប់រងអាយុជីវិត និងអត្ថប្រយោជន៍សំណងដែលទទួលបានមកវិញនៅពេលដែល ប័ណ្ណធានារ៉ាប់រងគ្រប់អាយុកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងធានាថា ចំនួនទឹកប្រាក់បង់ថ្លៃថានារ៉ាប់រងរបស់អតិថិជនជា រៀងរាល់ឆ្នាំនឹងគ្មានការផ្លាស់ប្តូរផងដែរ។

PRUគ្រួសារខ្ញុំ ថែមទំាផ្តល់ជម្រើសបង់រយៈពេលខ្លី ដោយអតិចិជនអាចបង់ត្រឹមតែរយៈពេល៥ឆ្នាំ ប៉ុន្តែអាចទទួលបាន អត្ថប្រយោជន៍រហូតដល់១៥ឆ្នាំ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃមួយចំនួនដែលមិនធ្លាប់មានពីមុនមកជូនដល់ អតិថិជនក្រោមលក្ខខណ្ឌមួយចំនួន។

លោក ប៉ូ រតនា ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ស៊ី អិល អ៊ឹម វី ជាអ្នកដែលអាចនឹងក្លាយជាអតិថិជនម្នាក់របស់ ក្រុមហ៊ុនក្នុងចំណោមអតិថិជនដ៏ដៃទៀត ដែលបានចូលរួមក្នុងប្រឹត្តិការណ៍នោះបានមានប្រសាសន៍ថា "ខ្ញុំចាប់អារម្មណ៍នៅ ក្នុងប្រឹត្តិការណ៍នេះ ពីព្រោះខ្ញុំចង់ស្វែងយល់បន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រួសារខ្ញុំ និងអនាគតគ្រួសារខ្ញុំ។ ខ្ញុំចាប់អារម្មណ៍ខ្លាំងទៅលើផលិផល PRUគ្រួសារខ្ញុំ ពីព្រោះខ្ញុំចង់ការពារហិរញ្ញវត្ថុគ្រួសារខ្ញុំសម្រាប់ ថ្ងៃអនាគត។ ផលិតផលនេះគឺល្អប្រសើរខ្លាំងណាស់សម្រាប់ខ្ញុំ ពីព្រោះធ្វើឲ្យខ្ញុំអស់ក្តីកង្វល់ ក្នុងការមើលថែទំាអនាគតគ្រួសារ ខ្ញុំ"។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅខែមករា ឆ្នា២០១៣ បន្ទាប់ពីទទួលការយល់ព្រមជាគោល ការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ ខែឆ្នូ ឆ្នាំ២០១២។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានបង្កើតភាពជាដៃគូជា យុទ្ធសាស្រ្តមួយជាមួយ​ ធនាគារអេស៊ីលីដា ដែលធនាគារដ៏ធំបំផុតមួយនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ ប្រជាពលរដ្ឋ កម្ពុជាអាចទទួលបាននូវសេវាកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តាមរយៈបណ្តាញសាខារបស់ធនាគារនេះ។ ស្ថិតក្នុង ចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់នៅកម្ពុជា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា​ មានគោលបំណងជួយលើក កំពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត ដើម្បីជួយប្រជាពលរដ្ឋកម្ពុជា ការពារ និងកសាងហិរញ្ញវត្ថុ សម្រាប់ថ្ងៃអនាគតរបស់ពួកគេ។

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានទីស្នាក់ការធំនៅប្រទេសអង់គ្លេស ហើយសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួនបង្កើតជាក្រុមសេវា កម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងដោយផ្ទាល់ និងតាមរយៈក្រុមហ៊ុនបុត្រសម្ព័នរបស់ខ្លួនជុំវិញពិភពលោក៕

Back to Top