ព្រូដិនសល និងអង្គការSave the Childrenផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់កុមារ និងគ្រួសារកម្ពុជា ក្នុងខេត្តរងគ្រោះដោយទឹកជំនន់

ព្រូដិនសល និងអង្គការSave the Childrenផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់កុមារ និងគ្រួសារកម្ពុជា ក្នុងខេត្តរងគ្រោះដោយទឹកជំនន់

(រាជធានីភ្នំពេញ ថ្ងៃទី 1 ខែវិច្ជការ ឆ្នាំ២០១៣) ក្នុងការឆ្លើយតបទៅនឹងការខូចខាតដោយទឹកជំនន់ដែលបានជន់លិចនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនព្រូដិនសលកម្ពុជា តាមរយៈមូលនិធិមនុស្សធម៌របស់ខ្លួនឈ្មោះថាមូលនិធិព្រូដិន (Prudence Foundation) បានរួមសហការជាមួយអង្គការ Save the Children ក្នុងការផ្តល់សម្ភារៈសិក្សាសម្រាប់បង្កើត “ទីតាំងសិក្សាបណ្តោះអាសន្ន” និងផ្សព្វផ្សាយព័ត៌មានស្តីពីការអប់រំសុខភាព នៅក្នុងខេត្តដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេនៅប្រទេសកម្ពុជា។

សម្ភារៈដែលផ្តល់នៅតាមទីតាំងសិក្សាបណ្តោះអាសន្នដែលរួមមាន កៅស៊ូតង់ ក្តារខៀន ធុងចម្រោះទឹក សម្ភារៈសិក្សា ដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលប់ ជាដើម ត្រូវបានផ្តល់ និងបង្កើតបានជាទីតាំងសិក្សាបណ្តោះអាសន្ននៅលើដីទួលចំនួន២០០ទីតាំង ក្នុងខេត្តចំនួន៤ គឺខេត្ត ពោសាធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងព្រៃវែង។ កុមារប្រមាណជាង ៦០០០នាក់ នឹងមានលទ្ធភាពបន្តការសិក្សារបស់ពួកគេនៅតាមទីតាំងសិក្សាបណ្តោះអាសន្នទាំងនេះ ទោះបីសាលារៀនរបស់គេមិនទាន់អាចដំណើរការឡើងវិញក៏ដោយ។
ទឹកជំនន់ជន់លិចខ្លាំងចាប់តាំងពីដើមខែតុលា បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៦៨ នាក់ និងប្រជាពលរដ្ឋ១,៥លាននាក់ទទួលរងផលប៉ះពាល់នៅទូទាំង ២០ខេត្ត-រាជធានី ក្នុងប្រទេសកម្ពុជា។យ៉ាងហោចណាស់សាលារៀនចំនួន ជាង ១២០០ កន្លែង រងផលប៉ះពាល់ដោយសារទឹកជំនន់និងបានធ្វើឲ្យកុមារជាច្រើនពាន់នាក់ខកខានដល់ការសិក្សារបស់ពួកគេ។

លោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា “ព្រូដិនសលគឺជាផ្នែកមួយនៃសហគមន៍កម្ពុជា។ ដូច្នេះជំនួយទាំងនេះអាចត្រូវបានផ្តល់ដល់ជនរងគ្រោះ ជាពិសេសកុមារ ដើម្បីជួយសម្រាលនូវបន្ទុករបស់ពួកគេបានមួយផ្នែកធំនៅក្នុងគ្រាមានអាសន្នបែបនេះ។ តាមរយៈការសហការជាមួយអង្គការSave the Children យើងប្តេជ្ញាក្នុងការជួយដល់កុមារ និងគ្រួសាររបស់ពួកគេអោយបន្តជីវភាពក្នុងស្ថានភាពខូតខាតដោយទឹកជំនន់នេះ។ ទីតាំងសិក្សាបណ្តោះអាសន្ននេះមិនត្រឹមតែផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែបានជួយឲ្យក្រុមគ្រួសាររបស់ពួកគេ ស្ងប់ចិត្ត និងអាចផ្ដោតការខិតខំប្រឹងបែ្រងស្ដារជីវភាពឡើងវិញ។”
ក្រៅពីទីតាំងសិក្សាបណ្តោះអាសន្ននេះ ប្រជាពលរដ្ឋចំនួន ១៤៧ភូមិ ក្នុងខេត្តដែលរងគ្រោះដោយទឹកជំនន់ ដូចជា ស្ទឹងត្រែង ក្រចេះ និង កំពង់ចាម ទទួលបានព័ត៌មានសំខាន់ៗ ស្តីពីការអប់រំសុខភាព ព្រមទាំងទទួលបានសាប៊ូដុំ ដើម្បីរួមចំណែកបង្ការជម្ងឺឆ្លងដែលកើតឡើងពីការខ្វះអនាម័យ និងការប្រើប្រាស់ទឹកមិនស្អាត ។

បុគ្គលិក ស្ម័គ្រចិត្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមជាមួយអង្គការSave the Children ដើម្បីចែកសម្ភារៈសិក្សាដល់កុមារ និងសាប៊ូដុសខ្លួននៅតាមបណ្តាខេត្តនានា។

លោក ម៉ូត សាណា នាយកប្រតិបត្តិកម្មវិធីនៃអង្គការSave the Childrenមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងមូលនិធិព្រូដិនក្នុងការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តរបស់ពួកគេ។ ទីតាំងសិក្សាបណ្តោះអាសន្ន និងការអប់រំផ្នែកសុខភាពនេះ នឹងដើរតួនាទីសំខាន់ ក្នុងការស្តារការរស់នៅរបស់កុមារ និងគ្រួសាររបស់ពួកគេឡើងវិញ។ ដូច្នេះ កុមារអាចបន្តការសិក្សារបស់ពួកគេបានដោយមិនមានការប៉ះពាល់ខ្លាំងទៅដល់ការសិក្សានៅឆ្នាំសិក្សាថ្មីរបស់ពួកគេនោះទេ ដែលនេះគឺជាកត្តាចាំបាច់បំផុតសម្រាប់ប្រទេសជាតិទាំងមូល។

Back to Top