ក្រុមហ៊ុនព្រូដិនសលកម្ពុជា អបអរសាទរសមិទ្ធផល នៃការចេញបណ្ណសន្យារ៉ាប់រង ២០ម៉ឺន បណ្ណ

FA 200K Prudential - TUK TUK (H41cm x W66cm)_4. Youtube Cover 1536 x 864px

Sothary_posing_with_smile

FA 200K Prudential - TUK TUK (H41cm x W66cm)_4. Youtube Cover 1536 x 864px
Sothary_posing_with_smile

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ឈាន​មុខ​គេ​នៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួនសម្រចបាន​នូវ​សមិទ្ធផល​ដល់អស្ចារ្យមួយផ្សេងទៀត ​ដោយក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានបណ្ណសន្យា​​រ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ។​

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចេញបណ្ណសន្យា​​រ៉ាប់រងទី២០ម៉ឺននេះ ដល់លោកស្រី ផាន សុថារី ដែលជា​អាជីវក​រមួយរូប រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកស្រីបានទិញផលិតផលធានារ៉ាប់រង eduCARE ដោយជោគជ័យរួចមក ពីធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុន។​

លោកស្រី ផាន សុថារី មានប្រសាសន៍ថា៖ «ពេលដែលដឹងថាខ្លួនឯងជាម្ចាស់បណ្ណសន្យាទី២០ម៉ឺន  ខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំង។​ ក្នុងនាមជាឪពុកម្តាយ ខ្ញុំមានមោទនភាពចំពោះខ្លួនឯង ដែលបានសម្រេចចិត្តទិញបណ្ណធានារ៉ាប់រងនេះ។​ វាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងករណីអកុសលកើតឡើង បណ្ណធានារ៉ាប់រងនេះនឹងជួយធានាដល់ការសិក្សា និងការចំណាយរបស់កូនរបស់ខ្ញុំនាពេលអនាគត»។

លោក Mr. David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា​​ បានសម្តែងនូវការកោតសរសើរដល់បុគ្គលិករបស់លោកចំពោះសមិទ្ធផលនេះ។​ លោកមានប្រសាសន៍ថា៖ «យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ដែលជាការបញ្ជាក់ពីទំនុកចិត្តរបស់អតិថិជនយើងចំពោះក្រុមហ៊ុនព្រូដិនសលកម្ពុជា និងការប្តេជ្ញាចិត្តរបស់បុគ្គលិក  ទីប្រឹក្សាហិរញ្ញវត្ថុ  ភ្នាក់ងារ  និងធនាគារដៃគូររបស់យើង។  ទោះបីជាសេវាធានារ៉ាប់រងទើបតែឈានចូលក្នុងទីផ្សារកម្ពុជាក្តី  ការចេញបណ្ណសន្យារ៉ាប់រងអាយុជីវិតដល់ទី ២០ម៉ឺននេះ  បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងឱ្យតម្លៃលើសេវាធានារ៉ាប់រងមួយនេះ  ដោយពួកគាត់ស្វែងរកការការពារសម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ និងដើម្បីរីករាយជាមួយជីវិតរស់នៅប្រកបដោយសន្តិភាពផ្លូវចិត្ត»។

ចាប់តាំងពីដំណើរការអាជីវកម្មរបស់ខ្លួននៅឆ្នាំ២០១៣មក  ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាផ្តល់ជូននូវតម្រូវការនៃការការពាររបស់​ប្រជាពលរដ្ឋខ្មែរ និងជួយធានាឱ្យ​បាន​នូវអនាគតហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ពួកគាត់​។

នាពេលថ្មីៗនេះ​ក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO ក្នុងទីផ្សារចំនួន១០ក្នុងតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរ។  យុទ្ធនាការនេះផ្តោតទៅលើមូលបទដូចជា​ ការច្នៃប្រឌិត  ការការពារហិរញ្ញវត្ថុ និងសុខភាពរាងកាយ ព្រមទាំងបង្កើតលើយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព  និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន។

Back to Top