ភាពជាដៃគូររវាង Chevening និងមូលនិធិព្រូដិនស៍ កសាងអនាគតអ្នកដឹកនាំ ពីប្រទេសកម្ពុជា

_IMG_5910

_IMG_5850

_IMG_5855

_IMG_5889

_IMG_5910
_IMG_5850
_IMG_5855
_IMG_5889

ភ្នំពេញ – តាំង​ពីឆ្នាំ​២០១៣ និស្សិតកម្ពុជាចំនួន​១០ នាក់ទទួលបានអាហារូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យនានា​នៅចក្រភពអង់គ្លេស ក្រោមកម្មវិធីភាពជាដៃគូរវាង Chevening និង មូលនិធិព្រូដិនស៍។​ របាយការណ៍ភាពជាដៃគូប្រចាំឆ្នាំ ២០១៨ បានរៀប​រាប់លម្អិត​អំពីឱកាសអាហារូបករណ៍ និងផលវិជ្ជមានរបស់កម្មវិធីនេះ ក្នុងប្រទេសកម្ពុជា​ និង​ក្នុងតំបន់អាស៊ី។​

ក្រោមភាពជាដៃគូ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ រវាងរដ្ឋាភិបាលចក្រភពអង់គ្លេស និងមូលនិធិព្រូដិនស៍ ដែលជាមូលនិធិ​អភិវឌ្ឍន៍សហគមន៍​​​​របស់​ ក្រុមហ៊ុន​ព្រូដិនសល​ អាស៊ី  និស្សិត
អាហារូបករណ៍ជាង ១០០ នាក់មកពីបណ្តាប្រទេសអាស៊ីទាំង ១០ បានចូលរួមក្នុងកម្មវិធីអាហារូបករណ៍​នេះ ហើយនិស្សិត​បញ្ចប់ការ​សិក្សា​ជា​ច្រើនរូប បច្ចុប្បន្ន​ កំពុង​បម្រើការងារ​​ក្នុង​តំណែង​ជាន់ខ្ពស់​ជា​ច្រើន​នៅតាម​​វិស័យ​ធំៗផ្សេងៗ​។

យោងតាមអគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman​​ ការគាំទ្ររបស់ មូនិធិព្រូដិនស៍ សម្រាប់កម្មវិធីអាហារូបករណ៍​ Chevening គឺស្របតាម​ការ​យក​ចិត្តទុកដាក់​​របស់​ក្រុមហ៊ុន ព្រូដិនស៍សលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា។​

ក្រុមហ៊ុន​ព្រូដិនសល គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង​ក្នុង​វិស័យ​អប់រំនៅក្នុងប្រទេសកម្ពុជា សម្រាប់សិស្សានុសិស្សគ្រប់វ័យ រាប់​តាំងពីកុមារ​ថ្នាក់​មត្តេយ្យ​សិក្សា រហូតដល់និស្សិត​ថ្នាក់ក្រោយឧត្តមសិក្សា។ យើងមានប្រវត្តិធ្វើការប្រកបដោយមោទនភាពជាមួយរដ្ឋាភិបាលកម្ពុជា និងអង្គការដែលមានសមាណចិត្ត​នានា  ដើម្បីលើកស្ទួយការអប់រំនៅក្នុងប្រទេស ហើយវាពិតជាអស្ចារ្យណាស់ ដែលយើងអាចជួយគាំទ្រដល់និស្សិតពោរពេញដោយសមត្ថភាពខ្ពស់បំផុតរបស់កម្ពុជា ដើម្បីបានបន្តការសិក្សារបស់ពួកគេ នៅឯចក្រភពអង់គ្លេសតាមរយៈកម្មវិធីអាហារូបករណ៍ Chevening នេះ។”

ដោយមានការផ្ដល់មូលនិធិ​ពីក្រសួងការបរទេសចក្រភពអង់គ្លេស និងអង្គការដៃគូ កម្មវិធី​អាហារូបករណ៍ Chevening មានគោលដៅអភិវឌ្ឍអ្នកដឹកនាំពិភពលោក តាមរយៈការផ្ដល់នូវអាហារូបករណ៍​សម្រាប់ពួកគេ ដើម្បីបានបន្ត​ការ​សិក្សា​នៅតាមសកលវិទ្យាល័យនានា​ក្នុងចក្រភពអង់គ្លេស ដែលមានការ​ទទួលស្គាល់ជាអន្តរជាតិ ។

កញ្ញា ស៊ូ រ៉ូហ្សានិច ដែលទទួលបានអាហារូបករណ៍ក្រោមភាពជាដៃគូរវាង Chevening និង មូលនិធិព្រូដិនស៍ ក្នុងឆ្នាំ ២០១៦​ បានថ្លែងអំណរគុណ​ ហើយយល់ថាកម្មវិធីនេះពិតជាបាន​ជួយ​ដល់​ការអភិវឌ្ឍការអប់រំ និងវិជ្ជាជីវៈរបស់ខ្លួន ក្រោយពេល​បញ្ចប់ការ​សិក្សាមែន។

 “អាហារូបករណ៍ភាពជាដៃគូរវាង Chevening និង មូលនិធិព្រូដិនស៍ បានផ្លាស់ប្ដូរទស្សនវិស័យរបស់ខ្ញុំ​ចំពោះ​ពិភព​លោក និងរបៀប​របប​ដែលខ្ញុំ​ប្រាស្រ័យទាក់ទង​គ្នា​​។ ខ្ញុំបានរៀនសូត្រច្រើនពីភាពតឹងរ៉ឹងនៃការសិក្សានៅឯមហាវិទ្យាល័យ Leeds ហើយភាពតឹង​រ៉ឹង​​នេះពិតជាបានជួយខ្ញុំ​ក្នុងការ​ប្រកប​ការងារនៅកម្ពុជា។ សូមអរគុណដល់រដ្ឋាភិបាលអង់គ្លេស និងមូលនិធិព្រូដិនស៍សម្រាប់ឱកាសសិក្សា​ដ៍អស្ចារ្យមួយនេះ។”

ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងខែមករាឆ្នាំ២០១៣មក ព្រូដិនសលកម្ពុជា និងមូលនិធិព្រូដិនស៍ បានខិតខំធ្វើការ ដើម្បីលើកកម្ពស់​គំនិត​ផ្ដួច​ផ្ដើម​​ផ្នែកអប់រំ​ជា​ច្រើននៅក្នុងប្រទេស រួមមានដូចជា កម្មវិធីជំហាន​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាកម្មវិធីបង្កើតឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជា​ផ្ដល់​នូវ​គន្លឹះណែនាំ​សម្រាប់​សុវត្ថិភាពក្នុងការ​ធ្វើ​​ចរាចរណ៍ផ្លូវគោក កម្មវិធីអំណានដំបូង ដែល​ជាកម្មវិធី​លើក​ស្ទួយ​​ដល់​​ការ​អភិវឌ្ឍការអប់រំ​កុមារតូច និងការគាំទ្រយ៉ាងមុតមាំទៅលើការអប់រំមុខ​វិជ្ជា STEM ពោលគឺ​​ការ​អប់រំលើ​មុខ​វិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលបានផ្ដល់​ទៅ​ឲ្យ​សិស្សនិងលោកគ្រូ-អ្នកគ្រូ ប្រមាណ ១១២,០០០ នាក់។

Back to Top