ដំណាច់ឆ្នាំដ៏មមាញឹកសម្រាប់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ស្របពេលក្រុមហ៊ុនត្រៀមខ្លួន សម្រាប់ឆ្នាំ 2015

pr_year_end_2

pr_year_end_1

pr_year_end_2
pr_year_end_1

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្ពោធមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនថ្មី ស្របពេលដែលប្រជាជនជាង 1600 នាក់ទូទាំងប្រទេសបានចូលរួមក្នុងសិក្ខាសាលាអប់រំអំពីការធានារ៉ាប់រងអាយុជីវិត

ដំណាច់ឆ្នាំនេះ គឺជាពេលវេលាដ៏មមាញឹកសម្រាប់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី នៃចក្រភពអង់គ្លេស។ ក្នុង នោះក្រុមហ៊ុន បានបើកមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនថ្មី នៅក្នុងទីក្រុងភ្នំពេញរៀបចំសិក្ខាសាលាអប់រំដ៏ធំស្ដីអំពីការ ធានារ៉ាប់រងអាយុជីវិត និងរៀបចំពិធីស្វាគមន៍អតិថិជនរបស់ ខ្លួនឲ្យមកចូលរួមក្នុងកម្មវិធីពិសេសហៅថា ព្រូដិនសល និង អ្នក ដែលជាកម្មវិធីថ្លែងអំណរគុណដល់អតិថិជនដើម្បីពង្រឹង ទំនាក់ទំនងរវាងក្រុមហ៊ុនជាមួយនឹងអតិថិជន និងក្រុម គ្រួសាររបស់ពួកគាត់។

ការរៀបចំព្រឹត្តិការណ៍ទាំងនេះនៅក្នុងខែធ្នូតែមួយគឺជាការ ត្រៀមខ្លួនរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្រាប់ឆ្នាំ 2015 នៅពេលដែលដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាបានឈានដល់ឆ្នាំទីបី ហើយដែល ក្រុមហ៊ុនដាក់បញ្ចូលការងារអប់រំ ការលើកកម្ពស់ការ យល់ដឹង និងការបម្រើសេវាអតិថិជនទៅក្នុងការកសាង ផែនការសម្រាប់ឆ្នាំ 2015។

មជ្ឈមណ្ឌលផ្តល់សេវាអតិថិជន ត្រូវបានបើកឲ្យដំណើរការកាល ពីថ្ងៃទី 24 ខែធ្នូ នៅជាន់ផ្ទាល់ដីនៃអគារភ្នំពេញថៅវើរ ហើយការ បើកមជ្ឈមណ្ឌលផ្តល់សេវាអតិថិជននេះគឺជាសក្ខីភាពមួយទៀត ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់ សេវាដល់អតិថិជនក្នុងកម្រិតបទដ្ឋានខ្ពស់បំផុត។

អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ និង លោក ឆាយ រតនៈ ប្រធាន នាយកដ្ឋានធានារ៉ាប់រង និងសោធនព្រមជាមួយនឹងអគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក ប៉ាន់កាញ បាណឺជឺ បានកាត់ខ្សែបូ ដើម្បីសម្ពោធ បើកមជ្ឈមណ្ឌលផ្តល់សេវាអតិថិជនថ្មីនេះ។

ក្នុងឱកាសសម្ពោធមជ្ឈមណ្ឌលបម្រើសេវាអតិថិជននោះ ឯកឧត្តម ម៉ី វ៉ាន់ បានមានប្រសាសន៍ថា៖"បន្ទាប់ពីការដាក់ឲ្យដំណើរការ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ [យើង]ឃើញថាប្រជាពលរដ្ឋដែលស្ថិតនៅស្រទាប់កណ្ដាលបាន ន័យថា អ្នកធ្វើការងារនៅក្នុងក្រុមហ៊ុនឯកជនភាគច្រើនបានប្រើប្រាស់សេវា [ធានារ៉ាប់រងអាយុជីវិត] នេះព្រោះពួកគាត់យល់ដឹងច្រើន មានការជឿទុកចិត្តលើផលិតផល និងសេវានេះដោយជឿជាក់ថាការធានារ៉ាប់រងអាយុជីវិត នឹងអាចការពារនូវហានិភ័យរបស់ ក្រុមគ្រួសារគាត់បាន"។

បន្ទាប់ពីការបើកមជ្ឈមណ្ឌលជាផ្លូវការ បុគ្គលិកបម្រើសេវាអតិថិជននឹងត្រៀមខ្លួនបកស្រាយរាល់ចម្ងល់ និងរៀបចំឯកសារសម្រាប់ ការស្នើសុំជាវបណ្ណសន្យារ៉ាប់រងអាយុជីវិត និងធានាថាអតិថិជនទាំងថ្មី ទាំងចាស់ នឹងទទួលបានការយកចិត្តទុកដាក់ដោយផ្ទាល់។

ក្រៅពីនេះកាលពីថ្ងៃទី 12 ធ្នូ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានរៀបចំសិក្ខាសាលាអប់រំធំបំផុតស្ដីពីការធានារ៉ាប់រងអាយុជីវិតដោយ មានអ្នកចូលរួមជាង 200 នាក់នៅឯសណ្ឋាគារសាន់វ៉េ ក្រុងភ្នំពេញ។

នេះជាសិក្ខាសាលាលើកចុងក្រោយសម្រាប់កម្មវិធីសិក្ខាសាលារយៈពេល 18 ខែដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ចាម ព្រៃវែង តាកែវ និង ខេត្តកំពត ដែលបានអប់រំដល់ប្រជាជន កម្ពុជាស្ដីអំពីការធានារ៉ាប់រងអាយុជីវិត។

សិក្ខាសាលានោះមានការចូលរួមពីមន្ត្រីមកពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែបានគាំទ្រដល់សិក្ខាសាលានេះចាប់តាំងពី ដំបូងមកហើយក៏មានការចួលរួមពីប្រធានប្រតិបត្តិ និងបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ផងដែរ។

សិក្ខាសាលាស្ដីពីការអប់រំអំពីការធានារ៉ាប់រងអាយុជីវិត លើកដំបូងបានរៀបចំនៅក្នុងទីក្រុងភ្នំពេញកាលពីខែមេសា ឆ្នាំ 2013 ហើយ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានរៀបចំសិក្ខាសាលានេះ ចំនួន 16 លើកមកហើយនៅក្នុង ទីក្រុងភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម ព្រៃវែង កំពត តាកែវ និងខេត្តព្រះសីហនុ។

ក្នុងនោះមានប្រជាជនជាង 1600 នាក់បានចូលរួមក្នុងសិក្ខាសាលាទាំងអស់កន្លងមកនេះដែលឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក លោក ប៉ាន់កាញ បាណឺជឺ បានថ្លែងថា៖"ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានក្តីរីករាយ ក្នុងការរៀបចំសិក្ខាសាលាទាំងនេះឡើងដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ហើយក្នុងរយៈកាលជិត 2ឆ្នាំមកនេះ យើងបាន រៀបចំសិក្ខាសាលាបែបនេះនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។ យើងចង់ឲ្យប្រជាជន កម្ពុជា និងអតិថិជនរបស់យើងចេះជ្រើសរើស និងសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃក្នុងការរៀបផែនការហិរញ្ញវត្ថុរបស់ខ្លួន ហើយ តាមរយៈសិក្ខាសាលានេះ គោលបំណងរបស់យើង គឺផ្ដល់ព័ត៌មានបន្ថែមអំពីការរៀបចំផែនការហិរញ្ញវត្ថុ ហើយថាតើការធានារ៉ាប់រង អាយុជីវិត អាចជួយអ្វីខ្លះដល់ពួកគាត់ក្នុងការកសាងផែនការហិរញ្ញ វត្ថុរយៈពេលវែងដើម្បីឲ្យពួកគាត់អាចសម្រេចចិត្តលើអនាគត របស់គាត់ និងក្រុមគ្រួសាររបស់គាត់អោយបានត្រឹមត្រូវ"។

អ្នកចូលរួមបានជ្រួតជ្រាបពីខ្លឹមសារនៃសិក្ខាសាលា ហើយបានយល់ពីសារសំខាន់និង អត្ថប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត។

អ្នកនាង ជិន គឹមឡាយ ជាអ្នកចូលរួមសិក្ខាសាលាម្នាក់បាននិយាយថា៖"ក្រោយពីការចូលរួមសិក្ខាសាលានៅវគ្គនេះខ្ញុំមានអារម្មណ៍ ថាភ្លឺថ្លាល្អណាស់នៅក្នុងខួរក្បាលរបស់ខ្ញុំ ពីមុនខ្ញុំគិតថា ជាការធម្មតាៗទេ ប៉ុន្តែដល់ពេលដែលខ្ញុំចូលវគ្គនេះហើយខ្ញុំគិតថាវាមាន សារសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ។ ហើយជាពិសេស ជួយឲ្យខ្ញុំរៀបចំផែនការមួយ ដែលការពារនូវហានិភ័យ ដែលអាចកើតមាន ដោយចៃដន្យ។ ហើយជាពិសេសទៅទៀតគឺ ជួយដល់ក្រុមគ្រួសាររបស់ខ្ញុំ ដូចជាកូនចៅខ្ញុំជំនាន់ក្រោយឲ្យល្អប្រសើរឡើងវិញដែរ"។

ដើម្បីជាការអបអរនូវដំណាច់ឆ្នាំចាស់ចូលឆ្នាំថ្មីក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានរៀបចំកម្មវិធីថ្លែងអំណរគុណជាពិសេសជូនដល់ អតិថិជន ហៅថា ព្រូដិនសល និង អ្នក ជាលើកដំបូង នៅថ្ងៃទី 26 ខែធ្នូ នៅឯសណ្ឋាគារ Raffles ក្នុងក្រុងភ្នំពេញ។

ក្នុងកម្មវិធី ព្រូដិនសល និង អ្នក នោះបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានស្វាគមន៍ចំពោះអតិថិជនដែលបានជាវសេវាធានា រ៉ាប់រងពីក្រុមហ៊ុន ព្រូដិនសល និងសាច់ញាតិរួមទាំងមិត្តភក្តិរបស់ពួកគាត់ ដែលមានចំណាប់អារម្មណ៍ចង់យល់ដឹងបន្ថែមអំពី អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

កម្មវិធី ព្រូដិនសល និង អ្នក បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនអាចប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនរបស់ខ្លួនឲ្យបានទៀងទាត់។ ដោយផ្អែកលើទំនាក់ទំនងជាមួយនឹងអតិថិជន និងសុឆន្ទៈរបស់ក្រុមហ៊ុនព្រឹត្តិការណ៍នេះ ជួយឲ្យក្រុមហ៊ុនអាចជំរុញទឹកចិត្តអតិថិជន របស់ខ្លួនឲ្យចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយនិងមិត្តភក្តិ និងសាច់ញាតិរបស់ខ្លួន។

បន្ទាប់ពីព្រឹត្តិការណ៍ទាំងនេះបានបញ្ចប់ដោយជោគជ័យ នៅពេលនេះក្រុមហ៊ុន ព្រូដិនសល ផ្ដោតលើឆ្នាំ 2015 តទៅមុខដោយ កសាងផែនការការងារលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីសារសំខាន់នៃការកសាងផែនការហិរញ្ញវត្ថុ កសាងទំនាក់ ទំនងជាមួយនឹងអតិថិជនឲ្យកាន់តែរឹងមាំ និងផ្ដល់សេវាអតិថិជនកាន់តែល្អមួយកម្រិតទៀតដើម្បីឲ្យស្របនឹងពាក្យស្លោករបស់ក្រុមហ៊ុន"តែងតែស្ដាប់អ្នក តែងតែយល់ពីអ្នក"។

 

Back to Top