តើលោកអ្នកត្រូវមើលលើអ្វីខ្លះមុននឹងជាវសេវាធានារ៉ាប់រងអាយុជីវិត?

បន្ទាប់ពីបានពិនិត្យមើលលើអត្ថប្រយោជន៍និងការចំណាយសម្រាប់សេវាធានារ៉ាប់រងអាយុជីវិត(ដែលបានពិភាក្សានៅក្នុង អត្ថបទមុន)លោកអ្នកត្រូវយកចិត្តទុកដាក់លើចំនុចសំខាន់ៗដូចខាងក្រោមមុននឹងធ្វើការសម្រេចចិត្តជាវសេវាធានារ៉ាប់រង អាយុជីវិត។

១. លោកអ្នកត្រូវអានព័ត៌មានលម្អិតរបស់ផលិតផលឪ្យបានត្រឹមត្រូវ-ធានារ៉ាប់រងអាយុជីវិតគឺជាសេវាដែលមានរយៈពេលយូរអង្វែងទាមទារឪ្យយលោកអ្នកចំណាយពេលវេលាសិក្សាឪ្យបានគ្រប់ គ្រាន់មុននឹងធ្វើការសម្រេចចិត្តជាវសេវានេះ។ដូចេ្នះលោកអ្នកត្រូវអានខិត្តបណ្ណព័ត៌មាន និងឯកសារគំរូបង្ហាញពីអត្ថ ប្រយោជន៍នៃផលិតផលដែលលោកអ្នកចង់ជាវ ដើម្បីឪ្យយល់ច្បាស់អំពីអត្ថប្រយោជន៍ និងការចំណាយ ថាតើវាឆ្លើយតប នឹងតម្រូវការរបស់លោកអ្នកដល់កម្រិតណា។ ម្យ៉ាងវិញទៀត លោកអ្នកក៏ត្រូវយល់ដឹងអំពីខ និងលក្ខ័ខ័ណ្ឌក្នុងការជាវ សេវាធានារ៉ាប់រងអាយុជីវិត។ ឧទាហរណ៍៖ តើត្រូវចំណាយរយៈពេលប៉ុន្មានដើម្បីទទួលបានប័ណ្ណធានារ៉ាប់រងរបស់លោក អ្នក? តើលោកអ្នកត្រូវផ្តល់ព័ត៌មានអ្វីខ្លះដើម្បីស្នើសុំជាវបណ្ណធានារ៉ាប់រង?

២. សួរសំនួរឪ្យបានច្បាស់លាស់- ត្រូវប្រាកដថាលោកអ្នកបានសួរភ្នាក់ងារលក់សេវាធានារ៉ាប់រងនូវសំនួរដែលពាក់ព័ន្ធដូច ខាងក្រោម៖ តើមានអ្វីកើតឡើងបើខ្ញុំឈប់បង់បុព្វលាភ?តើខ្ញុំត្រូវបង់បុព្វលាភនៅទីកន្លែងណា និងតាមវិធីណា? តើគ្រួសារ របស់ខ្ញុំអាចទទួលបានប្រាក់សំណងនៅកន្លែងណា បើមានករណីចាំបាច់?

៣. ត្រូវបំពេញពាក្យស្នើឪ្យបានត្រឹមត្រូវនិងហ្មត់ចត់-នៅពេលក្រុមហ៊ុនធានារ៉ាប់រងទទួលផ្តល់សេវាធានារ៉ាប់រងអាយុ ជីវិតជូនដល់លោកអ្នក ក្រុមហ៊ុនធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលលោកអ្នកបានផ្តល់ជូននៅលើពាក្យស្នើសុំ។ ដូច្នេះហើយនេះជាកត្តាមួយសំខាន់បំផុតដែលលោកអ្នកត្រូវបំពេញពាក្យស្នើសុំដោយខ្លួនឯងដោយត្រូវបំពេញព័ត៌មានឪ្យ បានត្រឹមត្រូវនឹងមិនលាក់លាមនៅលើពាក្យស្នើសុំនោះ ដើម្បីឪ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានភាពងាយស្រួលក្នុង ការវាយតម្លៃលើការស្នើសុំរបស់លោកអ្នក។ លើសពីនេះទៀត ត្រូវប្រាកដថាលោកអ្នកបានផ្តល់ឯកសារគ្រប់គ្រាន់ភ្ជាប់ជា មួយនឹងពាក្យស្នើសុំ។ សរុបសេចក្តីមក ការជាវសេវាធានារ៉ាប់រងអាយុជីវិតក៏ដូចជាការជាវផលិតផលផ្សេងៗទៀតដែរ លោកអ្នកត្រូវធ្វើការសិក្សាឪ្យបានហ្មត់ចត់ស្តីអំពីអត្ថប្រយោជន៍ និងការចំណាយ ហើយត្រូវប្រាកដថាលោកអ្នកបានស្គាល់ ផលិតផលនោះច្បាស់លាស់។ សូមចងចាំថា អ្វីដែលសំខាន់បំផុតគឺភាពកក់ក្តៅក្នុងចិត្ត និងសុវត្តិភាពហិរញ្ញវត្ថុសម្រាប់ គ្រួសាររបស់លោកអ្នក។

Back to Top