ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ព្រូដិនសល នៅទីនេះដើម្បីកម្ពុជា

ទទួលបានការធានារ៉ាប់រង ៥០០០ ដុល្លារ លើករណីមរណភាពដោយសារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ សម្រាប់អតិថិជនធនាគារអេស៊ីលីដា

ភ្នំពេញ (ថ្ងៃទី ២៣ ខែមេសា) - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់ការការពារចំនួន ៥,០០០ ដុល្លារ ដោយឥតគិតថ្លៃ សម្រាប់អតិថិជន ៥០០.០០០ នាក់ដំបូង របស់ដៃគូយុទ្ធសាស្ត្ររបស់ខ្លួនគឺអតិថិជនធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងករណីមរណភាពដោយសារជំងឺ COVID-19 រយៈពេល ៤៥ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានធ្វើការចុះឈ្មោះ។ សូមធ្វើការចុះឈ្មោះតាមតំណភ្ជាប់នេះ https://bit.ly/2P5qi7w ដើម្បីទទួលបានការការពារស្របតាមខនិងលក្ខខណ្ឌដូចដែលបាននៅបង្ហាញខាងក្រោម។

ការផ្ដល់ជូននូវអត្ថប្រយោជន៍បន្ថែមនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនទៅលើការការពារសុខុមាលភាពជូនប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននាំមុខគេក្នុងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ នៅក្នុងទីផ្សារអាស៊ី តាមរយៈការផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនដល់អតិថិជនរបស់ខ្លួន។

លោក Sanjay Chakrabarty អគ្គនាយក របស់​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា មានប្រសាសន៍ថា៖ "គោលជំហរចម្បងរបស់ ព្រូដិនសល គឺតែងតែការពារ និងធ្វើឱ្យសុខុមាលភាពរបស់គ្រួសារប្រជាពលរដ្ឋកម្ពុជាទាំងអស់មានភាពប្រសើរឡើង។  យើងបានពង្រីកវិសាលភាពនៃការផ្ដល់ជូននូវអត្ថប្រយោជន៍នៃការការពារនេះដល់អតិថិជនរបស់ដៃគូយុទ្ធសាស្ត្ររបស់យើងគឺ អតិថិជនធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា។»

លោក Sanjay Chakrabarty បានបន្ថែមទៀតថា ៖ "យើងនឹងបន្តលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ឱ្យអនុវត្តតាមគោលការណ៍បង្ការរបស់អង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងជំងឺ កូវីដ ១៩ មានដូចជា ការលាងដៃញឹកញាប់ ការស្នាក់នៅក្នុងផ្ទះប្រសិនបើមិនសូវស្រួលខ្លួន និងបរិភោគអាហារ ឬសាច់ណាដែលចម្អិនត្រឹមត្រូវ។»

គិតត្រឹមថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ប្រទេសកម្ពុជាបានរកឃើញ ជំងឺកូវីដ-១៩ ចំនួន ១៥.៣៦១ ករណីហើយ៕

 

 

 

 

ខ និងលក្ខខណ្ឌ នៃយុទ្ធនាការការផ្ដល់ការពារលើជំងឺកូវីដ ១៩ សម្រាប់អតិថិជនធនាគារអេស៊ីលីដា​ ភីអិលស៊ី
  1. ការការពារទៅលើជំងឺកូវីដ១៩ (“អត្ថប្រយោជន៍”) គឺជាអត្ថប្រយោជន៍ឥតគិតថ្លៃដល់​អ្នក​ចុះ​ឈ្មោះ​ដែលមាន​សញ្ជាតិខ្មែរ និងមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ និងជាអតិថិជនរបស់ធនាគារអេសុីលីដា។
  2. នៅក្នុងឯកសារស្តីពីខ និងលក្ខខណ្ឌនេះ ពាក្យថា អ្នករបស់អ្នក សំដៅដល់អ្នកត្រូវបានការពារ។ ពាក្យថា យើងខ្ញុំ របស់យើងខ្ញុំ ក្រុមហ៊ុនព្រូដិនសលកម្ពុជាក្រុមហ៊ុន សំដៅ​ដល់​ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួ​​​រ៉ិនស៍ ម.ក ។
  3. បន្ទាប់ពីអ្នកបានដាក់ទម្រង់ស្នើសុំដែលមានបំពេញព័ត៌មានផ្ទាល់ខ្លួន អ្នកអាចមានសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍នេះ។
  4. “កាលបរិច្ឆេទចុះឈ្មោះ” សំដៅដល់កាលបរិច្ឆេទ​ដែលអ្នកត្រូវបានការពារបាន​ដាក់ទម្រង់ស្នើសុំសម្រាប់អត្ថប្រយោជន៍នេះ។
  5. “រយៈពេលនៃការការពារ” សំដៅដល់រយៈពេលដែលអត្ថប្រយោជន៍នេះមានសុពលភាព។ រយៈពេលនៃការការពារគឺមាន​រយៈពេល 45 ថ្ងៃ រាប់ចាប់ពីកាលបរិច្ឆេទចុះឈ្មោះ។
  6. “អ្នកត្រូវបានការពារ” សំដៅដល់អ្នកដែលបានបំពេញទម្រង់ស្នើសុំ និងដាក់ទម្រង់ស្នើសុំនេះ រួមទាំងបានចុះឈ្មោះដោយជោគជ័យដោយស្របតាមខ និង លក្ខខណ្ឌនេះ និង មានសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍នេះ។
  7. “ជំងឺ កូវីដ១៩ (COVID-19)” សំដៅទៅ​លើ​ករណីដូចដែលបាន បញ្ជាក់ដោយរបាយការណ៍ដែលចេញពីក្រសួងសុខាភិបាលកម្ពុជា។
  8. អត្ថប្រយោជន៍នេះនឹងត្រូវបានទូទាត់ជូនតែ​ម្តង​ប៉ុណ្ណោះសម្រាប់អ្នកចុះឈ្មោះម្នាក់។​ ប្រសិនបើ អ្នកត្រូវបានការពារ បានចុះឈ្មោះលើសពីមួយដង នោះរយៈពេលនៃការការពារ​នឹងត្រូវកំណត់យក​កាលបរិច្ឆេទ​ចុះឈ្មោះលើកដំបូងបំផុត។
  9. ករណីមរណភាពស្របតាមលក្ខខណ្ឌដោយជំងឺ កូវីដ១៩ (COVID-19) ដែលកើតមានទៅលើអ្នកត្រូវបានការពារក្នុងរយៈពេល​នៃការការពារ ក្រុមហ៊ុននឹងធ្វើសំណងអត្ថប្រយោជន៍មរណភាពចំនួន $5,000។
  10. ករណីអ្នកត្រូវបានការពារទទួលបានការការពារផ្សេងទៀតដោយឥតគិតថ្លៃលើជំងឺកូវីដ១៩ ដូចជាការផ្តល់ជូនការពារសម្រាប់ជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ដោយក្រុមហ៊ុនព្រូដិនសល ដែលរួមមានការផ្តល់ជូនការពារដោយឥតគិតថ្លៃសម្រាប់បុគ្គលិកក្រុមហ៊ុនព្រូដិនសល សម្រាប់អតិថិជនក្រុមហ៊ុនព្រូដិនសល ឬ សម្រាប់បុគ្គលិករបស់ក្រុមហ៊ុនដែលជាដៃគូរបស់ក្រុមហ៊ុនព្រូដិនសល នោះការការពារនេះនឹងពុំមានសុពលភាពអនុវត្តឡើយ។
  11. ក្រុមហ៊ុនមានកាតព្វកិច្ចទូទាត់ប្រាក់អត្ថប្រយោជន៍នេះ ទៅឲ្យបុគ្គល​ណា​​ដែល​មាន​​​​សិទ្ធិ​ទទួលបានអត្ថប្រយោជន៍ស្របតាមខ និងលក្ខខណ្ឌនេះ លុះត្រាណាតែក្រុមហ៊ុន​ទទួល​​បានភស្តុតាងដែលចាំ​បាច់ និងអាចទុកចិត្ត បានសម្រាប់ការដោះស្រាយសំណង។ ឯកសារ​ខាង​ក្រោម​នេះ ចាំបាច់​ត្រូវមានសម្រាប់​ការវាយតម្លៃទៅលើ​ការ​ទាមទារ​សំណង៖

    ក. ទម្រង់បែបបទមួយដែលបានបំពេញចប់សព្វគ្រប់ ស្រប​តាមបទដ្ឋាន​របស់​ក្រុមហ៊ុន​ស្តីពី​ការស្នើសុំ​ការ​​​ទូទាត់ប្រាក់​អត្ថប្រយោជន៍ និង
    ខ. ភស្តុតាងផ្សេងៗដែលចាំបាច់ដើម្បីបញ្ជាក់អំពីសិទ្ធិរបស់អ្នកទាមទារសំណង ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍ និង
    គ. រាល់ឯកសារ​ពាក់ព័ន្ធទាំងអស់ ដូចជា សំបុត្រមរណភាព ភស្តុតាងបញ្ជាក់ពីគ្រោះថ្នាក់ និង​លិខិតបញ្ជាក់​ផ្សេង​ទៀត​ដែលចេញ​ដោយអាជ្ញាធរ​មានសមត្ថកិច្ច ដោយ​​ចំណាយទាំងនេះ​ជាបន្ទុក​របស់​អ្នកទាមទារសំណង និង
    ឃ. ហេតុការណ៍ និង/ឬឯកសារណាមួយផ្សេងទៀត ដែល​ក្រុមហ៊ុន​យល់ថា​មាន​សារៈសំខាន់​​ចំពោះ​ការ​​​វាយតម្លៃ​លើការទាម​ទារសំណង ដោយចំណាយជាបន្ទុក​របស់​អ្នកទាមទារសំណង។

  12. អ្នកត្រូវបានការពារ ត្រូវតែផ្លាស់ប្តូរអ្នកទទួលផល បន្ទាប់ពីបានចុះឈ្មោះទទួល​បាន​អត្ថប្រយោជន៍មួយនេះដោយជោគជ័យ។ ប្រសិនបើអ្នកទទួលផលប្រយោជន៍មិនត្រូវបានផ្លាស់ប្តូរទេ នោះការទូទាត់អត្ថប្រយោជន៍នេះ នឹងត្រូវធ្វើឡើងដោយយោងតាមលំដាប់ដូចមានកំណត់ខាងក្រោម៖

    ក. ៥០% នៃអត្ថប្រយោជន៍នឹងត្រូវបានផ្តល់ជូនទៅប្តី/ប្រពន្ឋស្របច្បាប់
    ខ. ៥០% នៃអត្ថប្រយោជន៍នឹងត្រូវបានផ្តល់ជូនទៅកាន់លំដាប់ភាគីដូចខាងក្រោម

      ១. ប្តីប្រពន្ធស្របច្បាប់ និងកូន(ៗ) ស្មើៗគ្នា
      ២. ប្តីប្រពន្ធស្របច្បាប់ និងឪពុក-ម្តាយ ស្មើៗគ្នា
      ៣. ប្តីប្រពន្ធស្របច្បាប់ និងបងប្អូន ស្មើៗគ្នា
      ៤.​ បុគ្គលផ្សេងទៀតដែលសម្រេចដោយតុលាការ។

  13. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែ ខ និង ​លក្ខខណ្ឌនៃអត្ថប្រយោជន៍ផ្តល់​ជូននេះ ដោយពុំចាំបាច់ជូន​ដំណឹងជាមុន។ ករណីមានវិវាទណាមួយទាក់ទងទៅនឹងការការពារដោយឥតគិតថ្លៃនេះ ក្រុមហ៊ុននឹងមានសិទ្ធិ​នៅក្នុងការសម្រេចចិត្តចុងក្រោយ​។