ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

ការសន្យាលើ ការផ្ដល់សំណង

បណ្ណសន្យារ៉ាប់រងរបស់ព្រូដិនសលកម្ពុជា បានការពារអ្នក និងក្រុមគ្រួសាររបស់អ្នក ក្នុងពេលវេលាមួយដែលជីវិតយើងជួបប្រទះនូវហេតុការណ៍អកុសលដែលមិនបានព្រៀងទុក។ យើងខ្ញុំបានផ្ដល់សេវាលើការទូទាត់សំណងយ៉ាងឆាប់រហ័ស និងប្រកបដោយការយកចិត្តទុកដាក់ជាទីបំផុត។ យើងខ្ញុំបានផ្ដល់ជូននូវសេវាកម្មដែលមានភាពសាមញ្ញ និងងាយស្រួល ដោយការស្នើសុំតែព័ត៌មានណាដែលចាំបាច់ប៉ុណ្ណោះសម្រាប់ដំណើរការនៃការទាមទារសំណងរបស់អតិថិជន។
Claim Promise

អ្វីដែលយើងនឹងផ្ដល់ជូន

 

វិធីសាស្រ្តរបស់យើង

ដំណើរការនៃការទាមទារសំណងរបស់យើងគឺមានភាពសាមញ្ញ និងតម្លាភាព។ បុគ្គលិក និងភ្នាក់ងាររបស់យើងទាំងអស់ ត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ ដើម្បីជួយអ្នកប្រកបដោយវិជ្ជាជីវៈ ភាពស្និទ្ធស្នាល និង រួសរាយរាក់ទាក់។

 


នៅពេលដែលអ្នកធ្វើការទាមទារសំណង
យើងនឹងធ្វើការវាយតម្លៃ និងផ្ដល់ជូននូវសំណងលើករណីនីមួយៗ ដោយយកចិត្តទុកដាក់ជាទីបំផុត។ យើងនឹងធ្វើការស្នើសុំព័ត៌មានណាដែលពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពជូនអ្នកជានិច្ច អំពីដំណើរការនៃការទាមទារសំណងរបស់អ្នក នៅពេលដែលអ្នកត្រូវការ។ យើងផ្ដល់ជូនការពន្យល់អំពីការសម្រេចចិត្តរបស់យើងលើការទាមទារសំណងរបស់អ្នក ដែលងាយស្រួលយល់ និងមានភាពច្បាស់លាស់។