ក្ដាប់ឱកាស ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកនៅថ្ងៃនេះ!

កម្មវិធីអភិវឌ្ឍន៍សហគ្រិន
កម្មវិធីអភិវឌ្ឍន៍សហគ្រិន (EDP) ជាកម្មវិធីដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលភាពជាសហគ្រិនដល់បុគ្គលដែលមានមហិច្ឆិតាចង់ក្លាយជាដៃគូអាជីវកម្មដ៏ជោគជ័យជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជា។
ដើម្បីក្លាយជាបេក្ខជន EDP ពេញលេញម្នាក់ អ្នកចូលរួមត្រូវតែបំពេញគ្រប់លក្ខខណ្ឌរបស់កម្មវិធី និងឆ្លងកាត់ការជ្រើសរើសពីគណៈកម្មការរបស់កម្មវិធីផ្ទាល់។
ស្វែងយល់បន្ថែម
លក្ខខណ្ឌសម្រាប់ចូលរួម
-
មានបទពិសោធន៍ពី ៣ ទៅ ៥ ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ជំនាញទីផ្សារនិងផ្នែកលក់ ឬអង្គការមិនមែនរដ្ធាភិបាល
-
មានកម្រិតអប់រំអប្បបរមា បញ្ចប់ថ្នាក់បរិញ្ញាបត្រ
-
មានចំណូលប្រចាំខែអប្បបរមា ចំនួន $៥០០ (ប្រាក់ចំណូលសុទ្ធពីការងារ មិនរាប់បញ្ចូលប្រាក់ចំណូលដែលបានពីការវិនិយោគ ដូចជាប្រាក់ឈ្នួលផ្ទះជាដើម)
-
មានអាយុអប្បបរមា ២៥ ឆ្នាំ
-
មានការប្ដេជ្ញាក្នុងការវិនិយោគពេលវេលាពេញម៉ោងសម្រាប់កម្មវិធី
-
មានមហិច្ឆិតាខ្ពស់ និងចេះជំរុញទឹកចិត្តខ្លួនឯង
-
មានភាពចាស់ទុំ និងអត្តចរិករួសរាយរាក់ទាក់
-
មានចំណង់ចំណូលចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន
វិធីដាក់ពាក្យ
សូមផ្ញើប្រវត្តិរូបការងាររបស់អ្នក (CV) មកកាន់អ៊ីម៉ែលរបស់យើងខ្ញុំដូចខាងក្រោម
ឬទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខ
-
០២៣ ៩៦៤ ២២២ / ០៩៥ ៤៥៥ ៥៥៧
-
០៧៧ ៩១១ ១០៥ / ០១៦ ៥៥៤ ៦៧៧