ភាសាខ្មែរ
សូមជ្រើសរើសភាសា
10 anniversary, 175 years

ខួប ១០ឆ្នាំ នៅកម្ពុជា និង ១៧៥ឆ្នាំ នៃប្រវត្តិសាស្រ្តទូទាំងពិភពលោក "Celebrating Life"

អំពីយើង

10 ឆ្នាំនៅកម្ពុជា និង 175 ឆ្នាំនៃប្រវត្តិសាស្រ្តរបស់យើងទូទាំងពិភពលោក: Celebrating life

 

នាឆ្នាំនេះ យើងមានមោទនភាពក្នុងការប្រារព្ធខួប ១០ ឆ្នាំ របស់ក្រុមហ៊ុនព្រូដិនសលនៅកម្ពុជា និង ១៧៥ ឆ្នាំនៃប្រវត្តិសាស្រ្តរបស់យើងនៅទូទាំងពិភពលោក រួមទាំងខួប ១០០ ឆ្នាំនៅអាស៊ីផងដែរ។

 

ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនព្រូដិនសលបានជួយដល់គ្រួសារជាច្រើនជំនាន់ដើម្បីឱ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្មកម្មករនៅសតវត្សទី ១៩ ចក្រភពអង់គ្លេស រហូតដល់ពេលបច្ចុប្បន្នដែលប្រជាជនយើងត្រូវប្រឈមមុខនឹងបញ្ហាសុខភាព និងសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។

សព្វថ្ងៃនេះ អាជីវកម្មរបស់យើងបានផ្តោតជាចម្បងទៅលើការថែទាំសុខភាព ការគ្រប់គ្រងទ្រព្យសម្បត្តិ និងតម្រូវការផ្នែកសុខុមាលភាពរបស់អតិថិជនជាង ១៩ លាននាក់នៅក្នុងទីផ្សារចំនួន ២៣ នៅទូទាំងអាស៊ី និងអាហ្វ្រិក។

 

ខណៈពេលដែលក្រុមហ៊ុនព្រូដិនសលបានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៨៤៨ មក គោលការណ៍គ្រឹះនៃសុច្ចរិតភាព សុវត្ថិភាព និងភាពយកចិត្តទុកដាក់ខ្ពស់របស់យើងគឺជាការដឹកនាំផ្លូវសម្រាប់យើងដើម្បីផ្តល់ជូននូវសុវត្ថិភាពរយៈពេលវែងដល់អតិថិជនរបស់យើង ក៏ដូចជាការកសាងតម្លៃសង្គម និងសេដ្ឋកិច្ចនៅក្នុងសហគមន៍របស់យើង។

អំពីដំណើររបស់យើងនៅកម្ពុជា

ការការពារសម្រាប់កម្ពុជារយៈពេល ១០ឆ្នាំ

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូនផលិតផលធានារ៉ាប់រងអាយុជីវិតដែលសាកសមបំផុតទៅតាមតម្រូវការរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ ក្រុមហ៊ុនព្រូដិនសល បានជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេ។

ក្រុមហ៊ុនព្រូដិនសល តែងតែប្រាកដថានឹងបន្តនាំមកនូវវឌ្ឍនភាពនៃជីវិតសម្រាប់គ្រប់គ្នា ខណៈពេលដែលយើងតែងតែផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រងសុខភាពដែលមានភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ យើងបានអនុម័តផ្ដល់សំណងជាង ១៨ លានដុល្លារ ជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេស។

អំពីប្រវត្តិសាស្រ្តរបស់យើង

ការការពារសម្រាប់អតិថិជនអស់រយៈពេល ១៧៥ ឆ្នាំ

 

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៨៤៨ សុភាពបុរសមួយក្រុមបានជួបប្រជុំគ្នានៅទីក្រុងឡុងដ៍ ដើម្បីបង្កើតសមាគមធានារ៉ាប់រង ការវិនិយោគ និងប្រាក់កម្ចីរបស់ព្រូដិនសល។ រូបតំណាងនៃព្រូដិនស៍ ត្រូវបានគេយកមកធ្វើជានិមិត្តសញ្ញា ដើម្បីប្រើប្រាស់នៅលើត្រាក្រុមហ៊ុនដំបូង និងតំណាងឱ្យតម្លៃនៃអាជីវកម្ម។

 

នៅឆ្នាំ ១៩២៣ ប្រតិបត្តិការជីវិតនៅក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុនព្រូដិនសលបានបើកនៅទីក្រុងកាល់គូតា ប្រទេសឥណ្ឌា ដែលជាការចាប់ផ្តើមដ៏គួរឱ្យកត់សម្គាល់មួយនៃការពង្រីកខ្លួនជាសកលរបស់យើង។ ភ្នាក់ងារធានារ៉ាប់រងទូទៅត្រូវបានដំណើរការនៅក្នុងប្រទេសចិន និងហ្វីលីពីនក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩២០ ហើយអាជីវកម្មធានារ៉ាប់រងអាយុជីវិតបានពង្រីកភ្លាមៗទៅកាន់ម៉ាឡាយ៉ា និងសិង្ហបុរី។

 

ក្រុមហ៊ុនព្រូដិនសលបានបោះជំហានដំបូងរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិកក្នុងឆ្នាំ ១៩៣០ នៅពេលដែលមន្ត្រីជាន់ខ្ពស់ការិយាល័យកណ្តាលបានធ្វើដំណើរទស្សនកិច្ចស៊ើបអង្កេតរយៈពេលពីរសប្តាហ៍នៅអាហ្វ្រិកខាងត្បូង។ ការរកឃើញរបស់ពួកគេបាននាំឱ្យមានការបង្កើតការិយាល័យកណ្តាលនៅ Johannesburg ក្នុងឆ្នាំ ១៩៣១ និងក្រុមការងារភ្នាក់ងារធានារ៉ាប់រងអាយុជីវិតមួយនៅឆ្នាំ ១៩៣២ ។

 

នៅឆ្នាំ ១៩៣៩ ទំហំអាជីវកម្មសុទ្ធនៅក្នុងសាខាធានារ៉ាប់រងអាយុជីវិតនៅក្រៅប្រទេសរបស់យើងកំពុងប្រកួតប្រជែងជាមួយចក្រភពអង់គ្លេស ហើយអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុនព្រូដិនសលបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅឆ្នាំ ១៩៩៤ សាជីវកម្មព្រូដិនសលអាស៊ីត្រូវបានបង្កើតឡើង ដោយសារតែមានការទទួលស្គាល់ពីសក្តានុពលខ្ពស់សម្រាប់កំណើននៅអាស៊ី។

 

តាមរយៈការបញ្ចប់ដំណើរការនៃបំបែកអាជីវកម្មពីអាជីវកម្មនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិករបស់យើងនៅឆ្នាំ ២០២១ ឥឡូវនេះយើងបានផ្តោតការយកចិត្តទុកដាក់របស់យើងទាំងស្រុងលើទីផ្សារដែលពោរពេញដោយសក្ដានុពលនៅអាស៊ី និងអាហ្រ្វិក។

 

ខណៈពេលដែលយើងប្រារព្ធខួបប្រវត្តិសាស្ត្រ ១៧៥ឆ្នាំ នៅទូទាំងពិភពលោក និង ១០០ ឆ្នាំនៅអាស៊ីរបស់យើង យើងពិតជាមានមោទនភាពណាស់សម្រាប់សមិទ្ធិផលនៃប្រវត្តិសាស្ត្ររបស់យើង ក្នុងការបំពេញនូវតម្រូវការថែទាំសុខភាព ការការពារទ្រព្យសម្បត្តិ និងសុខុមាលភាពជូនអតិថិជនរបស់យើង។