ប្រជាជនកម្ពុជាផ្ដើមសន្សំប្រាក់ពេលខ្លួននៅវ័យក្មេងសម្រាប់ការអប់រំរបស់កូន

video

video

ការស្ទង់មតិដោយក្រុមហ៊ុនព្រូដិនសលកម្ពុជាបានបង្ហាញថា ក្រុមគ្រួសារភាគច្រើនយល់ឃើញថា ការចំណាយលើការសិក្សារបស់កូនៗ នៅថ្នាក់ឧត្តមសិក្សា គឺជាការវិនិយោគសម្រាប់អនាគតរបស់ពួកគាត់

ការស្ទង់មតិមួយរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាភាគច្រើនបានចាប់ផ្ដើមសន្សំប្រាក់ជាមុន ទុកសម្រាប់ការចំណាយឲ្យកូនៗរៀនសូត្រនៅថ្នាក់ឧត្តមសិក្សា។ លទ្ធផល ដែលក្រុមហ៊ុនទទួលបានគឺ/ក្នុងនោះក្រុមហ៊ុនបានបង្ហាញ លទ្ធផលគឺ ក្រុមគ្រួសារភាគច្រើនបានចាប់ផ្ដើមលៃសន្សំប្រាក់ទុករួចជាស្រេច។

នៅក្នុងការស្ទង់មតិនោះ បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសម្ភាសន៍អ្នកជាឪពុកម្ដាយចំនួន 5487 នាក់ ហើយបានសាកសួរ អំពីការរៀបចំអនាគតសម្រាប់កូនៗរបស់ពួកគាត់។

អ្នកដែលបានចាប់ផ្ដើមសន្សំប្រាក់រួចសម្រាប់ការសិក្សារបស់កូនៗមានរហូតដល់ទៅ 63 ភាគរយ ក្នុងចំណោមអ្នកដែលបានចូលរួម ឆ្លើយនឹងសំណួរចំនួន 2630 នាក់។

ទន្ទឹមនឹងនេះ អ្នកដែលបានឆ្លើយសំណួរអំពីអាយុកូនៗរបស់ពួកគាត់ មាន 63 ភាគរយដែលបាននិយាយថា កូនៗរបស់ពួកគាត់មាន អាយុក្រោម 5 ឆ្នាំនៅឡើយ ។ នេះបញ្ជាក់ថា ឪពុកម្ដាយជាច្រើនបានចាប់ផ្ដើមសន្សំប្រាក់សម្រាប់កូនៗសិក្សានៅមហាវិទ្យាល័យ តាំងពីមុនពេលដែលកូនៗគ្រប់អាយុចូលរៀននៅមត្តេយ្យសិក្សាទៅទៀត។

ដើម្បីជួយអតិថិជនក្នុងការរៀបចំផែនការអនាគតសម្រាប់កូនៗ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានផលិតផល eduSAVE ដែលអាចឲ្យឪពុកម្ដាយសន្សំប្រាក់ទុកសម្រាប់ការចំណាយលើការសិក្សារបស់កូនៗនៅថ្នាក់ឧត្តមសិក្សា។ ដូច្នេះឪពុកម្ដាយនឹងមាន អារម្មណ៍ស្ងប់ចិត្ត ពីព្រោះមិនថាមានគ្រោះអកុសលអ្វីកើតឡើងដែលធ្វើឲ្យពួកគាត់ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជា អចិន្រៃ្តយ៍ដោយប្រការ ណាមួយនោះទេ ក៏កូនៗនៅតែអាចបន្តការសិក្សាបានដូចផែនការរបស់ពួកគាត់។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានណែនាំអំពីគម្រោងកញ្ចប់ផលិតផល eduSAVE ដែលបានចេញលក់កាលពី ខែមករាឆ្នាំ2015។ គម្រោងកញ្ចប់ផលិតផលនេះត្រូវបានបង្កើតឡើងពីការដាក់បញ្ចូលនូវ “អត្ថប្រយោជន៏មាតាបិតា” ទៅលើគម្រោងមូលដ្ឋាននៃ “ផលិតផល eduSAVE សម្រាប់ជាជម្រើសពិសេស ជូនអតិថិជន ក្នុងការការពារប្រាក់បម្រុងការសិក្សាពេលអនាគតរបស់កូនៗ តាមរយៈសេវាធានារ៉ាប់រង អាយុជីវិត។ ក្រៅពីការការពារ អតិថិជនក៏នឹងទទួលបានកាត eduSAVE

ដើម្បីទទួលបាននូវ ការបញ្ចុះតម្លៃពីដៃគូរសហការបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដូចជា៖ សាលារៀន មន្ទីរពេទ្យ ហាងលក់សៀវភៅ និងសម្ភារៈសិក្សា ជាដើម។ (សម្រាប់ព័ត៌មានលម្អិតដៃគូរសហការបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ (www.prudential.com.kh)

លោក ឈឿង គីរីរ័ត្ន តំណាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា៖ “ក្រុមហ៊ុន ព្រូដិនសលកម្ពុជា យើងខ្ញុំដឹងថាតើឪពុកម្ដាយ ផ្ដល់សារ:សំខាន់ប៉ុណ្ណាសម្រាប់ការអប់រំរបស់កូនៗ។ ការអប់រំ គឺជាការវិនិយោគសម្រាប់អនាគតរបស់កូនៗ។ ដូច្នេះ ក្រុមហ៊ុនយើងខ្ញុំ ចង់ជួយផ្ដល់នូវដំណោះស្រាយលើបញ្ហាសំខាន់ៗ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន” ។

ជិត 90 ភាគរយនៃអ្នកចូលរួមឆ្លើយសំណួរស្ទង់មតិបាននិយាយថា ពួកគេចង់ដឹងបន្ថែមទៀតថាតើការធានារ៉ាប់រងអាយុជីវិតអាចជួយ ប៉ុណ្ណាដល់ការរៀបចំផែនការសម្រាប់ការអប់រំរបស់កូន។

អ្នកចូលរួមម្នាក់ គឺអ្នកស្រី ឆេង លីយ៉ា ដែលមានកូនម្នាក់អាយុ 3 ឆ្នាំ បាននិយាយថា៖ “ប្រសិនបើខ្ញុំមានការធានារ៉ាប់រង ខ្ញុំមិនសូវ បារម្ភទេ។ នៅពេលដែលកូនខ្ញុំធំឡើង គឺខ្ញុំមានទំនុកចិត្តច្រើន”។

និងអ្នកចូលរួមម្នាក់ទៀត គឺលោក ជួប រដ្ឋា បាននិយាយថា៖ “សម្រាប់សេវាធានារ៉ាប់រងអាយុជីវិតខ្ញុំយល់ឃើញថាល្អ ពីព្រោះការ សន្សំប្រាក់របស់យើងនឹងត្រូវបានធានារ៉ាប់រង។ អញ្ចឹងបើសិនជាយើងមានបញ្ហានៅពេលអនាគត សេវាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងអាចជួយយើងបាន។”

ការស្ទង់មតិត្រូវបានធ្វើឡើងកាលពីខែមីនា អំឡុងព្រឹត្តិការណ៍ eduSAVE ចុងសប្តាហ៍កុមាររីករាយរបស់ក្រុមហ៊ុន ដែលរៀបចំនៅឯផ្សារទំនើបអ៊ីអនម៉ល។ ព្រឹត្តិការណ៍នោះបានបង្កើតនូវបរិយាកាសរីករាយសម្រាប់កុមារ បានលេងផង និងបាន រៀនសូត្រផង។ ចំណែកឯឪពុកម្ដាយបានយល់ដឹងបន្ថែមអំពីផលិតផល eduSAVE របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាអាចជួយពួកគាត់យ៉ាងណាខ្លះ ក្នុងការកសាងផែនការអនាគត។

ជាលទ្ធផលដែលបានមកពីការស្ទង់មតិ ក៏បានបង្ហាញយ៉ាងលម្អិតអំពីមុខជំនាញដែលឪពុកម្ដាយចង់ឲ្យកូនរៀន។ ក្នុងនោះ អ្នកចូលរួមចំនួន 45 ភាគរយបានឆ្លើយថា ពួកគេមានក្តីសង្ឃឹមថាកូនៗនឹងរៀនដល់ថ្នាក់មហាវិទ្យាល័យនៅកម្ពុជា។ លើសពី នេះទៅទៀត 36 ភាគរយក្នុងចំណោមអ្នកចូលរួមឆ្លើយនឹងសំនួរ មានបំណងចង់ឲ្យកូនៗរបស់ពួកគាត់ទៅបន្តការសិក្សានៅ សហរដ្ឋអាមេរិក និងចំនួន 10 ភាគរយចង់ឲ្យកូនៗរបស់ពួកគាត់បានបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

សម្រាប់ឪពុកម្តាយភាគច្រើន ការកសាងផែនការអនាគតមិនមែនត្រឹមតែរៀននៅមហាវិទ្យាល័យប៉ុណ្ណោះទេ ។ ក្នុងនោះ 39 ភាគរយបាននិយាយថា ពួកគាត់មានក្តីសង្ឃឹមថាកូនៗនឹងក្លាយជាអ្នកជំនួញ ហើយ 33 ភាគរយឆ្លើយថា ពួកគាត់ចង់ឲ្យកូន ក្លាយជាវេជ្ជបណ្ឌិត។

Back to Top